សេចក្តីប្រកាសព័ត៌មានបិទកិច្ចប្រជុំពេញអង្គលើកទី៥ 

របស់ចៅក្រម និងសហព្រះរាជអាជ្ញា       

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០០៩

 

ចាប់ពីថ្ងៃចន្ទទី២ ដល់ ថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០០៩ អង្គជំនុំជម្រះវិសាមញ្ញក្នុង 
តុលាការកម្ពុជា បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៥របស់ខ្លួន នៅសណ្ឋាគារ 
កាំបូឌីយ៉ាណា នារាជធានីភ្នំពេញ។ 

 

កិច្ចប្រជុំពេញអង្គនេះមានគោលបំណងសំខាន់ដើម្បីពិភាក្សាសំណើវិសោធនកម្មលើ 
វិធានផ្ទៃក្នុងរបស់អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ចំនួន៣០ វិធាន។ វិធាន 
ចំនួន ២៧ ត្រូវបាអនុម័តិ។ ភាគច្រើននៃវិសោធនកម្មទាំងនេះ 
គឺឆ្លុះបញ្ចាំងពីកិច្ចខំប្រឹង ប្រែងជួយសម្រួលឲ្យរលូន ឬការធ្វើឲ្យប្រសើរឡើងនូវ 
បញ្ហាបច្ចេកទេសមួយចំនួនតូច ផងដែរ។ 

 

វិសោធនកម្មទាំងនេះត្រូវបានរៀបចំក្នុងគោលបំណងបង្កើនប្រសិទ្ធិភាព និងពន្លឿន 
នីតិវិធីចំពោះមុខអង្គជំនុំជម្រះទាំងអស់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។​
 រួមមាន៖

*       ការពន្លឿនការផ្តល់នីតិសម្បទាដល់អ្នកស៊ើបអង្កេត 
*       ការពន្លឿននីតិវិធីសម្រាប់កោះហៅសាក្សី កាលពីមុនមានរយៈពេលអប្បបរមា 
សម្រាប់ការកោះហៅ និងបង្ហាញខ្លួនចំពោះមុខអង្គជំនុំជម្រះមានចំនួន៥ថ្ងៃ។  
*       ការសម្រេចថា ពេលចៅក្រមបម្រុងមានជម្ងឺ ឬពុំអាចចូលរួមក្នុងកិច្ចដំណើរការ 
នីតិវិធីបាន គឺមិនអាចរារាំងដល់កិច្ចដំណើរការនីតិវិធីនៅចំពោះមុខអង្គជំនុំ ជម្រះ​ទេ។ 
*       ការបញ្ជាក់ឲ្យច្បាស់អំពីអំណាចរបស់អង្គជំនុំជម្រះពាក់ព័ន្ធនឹងសាក្សី ឬ 
ភស្តុតាងបន្ថែម។ 
*       ការដកចេញនូវលក្ខខណ្ឌតម្រូវដែលថាសាលក្រមស្ថាបពរត្រូវចេញក្នុងរយៈ ពេល៩០ថ្ងៃ 
គិតចាប់ពីថ្ងៃសវនាការចុងក្រោយ ដោយពិចារណាដល់ភាព ស្មុគស្មាញ 
និងទំហំនៃរឿងក្តីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា។ 
*       ការបញ្ជាក់ឲ្យច្បាស់ថានៅពេលណាភាគីដើមបណ្តឹងរដ្ឋប្បវេណីត្រូវបាន 
តំណាងដោយមេធាវី គឺមេធាវីជាអ្នកត្រូវធ្វើសារណាតាមផ្លូវច្បាប់នៅចំពោះមុខ 
អង្គជំនុំជម្រះ មិនមែនភាគីដើមបណ្តឹងរដ្ឋប្បវេណីខ្លួនឯងទេ។ វិសោធនកម្មនេះ 
ពុំបានកម្រិតសិទ្ធិរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទេ ប៉ុន្តែបានកែប្រែរបៀបនៃ 
ការអនុវត្តសិទ្ធិទាំងនេះ ដោយហេតុថា នៅចំពោះមុខកិច្ចដំណើរការនីតិវិធីនៃ 
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានភាគីដើមបណ្តឹងរដ្ឋប្បវេណីច្រើន 
សន្ធឹកសន្ធាប់ និងថាការជំនុំជម្រះនឹងមិនបញ្ចប់បានលឿនទេ ប្រសិនបើភាគី 
ដើមរដ្ឋប្បវេណីត្រូវបានអនុញ្ញាតឲ្យធ្វើអន្តរាគមន៍នៅគ្រប់រឿងនៅគ្រប់តំណាក់ 
កាលនៃកិច្ចដំណើរការនីតិវិធីទាំងអស់នោះ។ 
*       វិសោធនកម្មទាំងនេះមិនអនុវត្តចំពោះករណីដែលភាគីដើមបណ្តឹងរដ្ឋប្បវេណី 
កំពុងត្រូវបានសួរ និងពុំរារាំងភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងការឆ្លើយសំណួរ 
ដែលអង្គជំនុំជម្រះសួរគាត់នោះទេ។ 
*       ការបញ្ជាក់ឲ្យបានច្បាស់ និងសម្រួលបណ្តឹងសាទុក្ខនៅចំពោះមុខអង្គជំនុំជម្រះ 
សាលាកំពូល។ វិសោធនកម្មទាំងនេះ ត្រូវបានធ្វើឡើងនៅមុនពេលអង្គ 
ជំនុំជម្រះសាលាកំពូលចាប់ផ្តើមបំពេញមុខងាររបស់ខ្លួន។ ការរៀបចំដូច្នេះគឺ 
ដើម្បីធានាឲ្យបាននូវភាពត្រៀមខ្លួនរួចរាល់ជាមុននៃអង្គជំនុំជម្រះសាលាកំពូល 
ដើម្បីឲ្យអង្គជំនុំជម្រះនេះអាចគ្រប់គ្រងទំហំនៃសំណុំរឿងរបស់ខ្លួនបាន។

 

នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំពេញអង្គ ប្រធានស្តីទីនៃការិយាល័យរដ្ឋបាល និងមន្ត្រី 
ជាន់ខ្ពស់ផ្នែកគ្រប់គ្រងតុលាការ ព្រមទាំងប្រធានអង្គភាពជនរងគ្រោះ បានធ្វើបទ 
ឧទ្ទេសនាមត្រួសៗជូនកិច្ចប្រជុំពេញអង្គអំពីបញ្ហាប្រឈមជាច្រើននៃការគ្រប់គ្រងការ 
ជំនុំជម្រះក្តី ដែលបញ្ហាទាំងនេះបណ្តាលមកពីការចូលរួមពីជនរងគ្រោះដែលមាន ចំនួនច្រើន 
នៅក្នុងកិច្ចដំណើរការនីតិវិធីនៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា។ 
ការចូលរួមរបស់ជនរងគ្រោះគឺជាលក្ខណៈពិសេសមួយនៃកិច្ចដំណើរការនីតិវិធីនៃ 
អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា។​​ 
ការអនុវត្តដែលពាក់ព័ន្ធនឹងការចូលរួមរបស់ ជនរងគ្រោះនេះ 
កំពុងត្រូវបានឃ្លាំមើលយ៉ាងជិតដិតបំផុត ដោយសាលាក្តីអន្តរជាតិ នានា 
ជាពិសេសគឺតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានលក្ខន្តិកៈនិងវិធានស្រដៀង 
គ្នានឹងវិធានរបស់អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា។ ប្រធានផ្នែកកិច្ចការ 
សាធារណៈបានធ្វើបទបង្ហាញជូនកិច្ចប្រជុំពេញអង្គអំពីសកម្ម ភាពចុះផ្សព្វផ្សាយដល់ 
មូលដ្ឋានរបស់ផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា 
ផងដែរ។

 

 


--~--~---------~--~----~------------~-------~--~----~
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.

You received this message because you are subscribed to the Google Groups 
"Angkorian Society" - <http://groups.google.com.au/group/angkoriansociety> 
-<www.geocities.com/angkorian_society>

Keep away from bad deeds, Do good, and Purify the Mind
...This is the teaching of the Buddha.....

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
To subscribe from this group, send email to 
[email protected]
-~----------~----~----~----~------~----~------~--~---

Reply via email to