អ្នកឯងមិនបាច់ខំបំពងសំលេងថែមទៀតឡើយ ។ មតិប្រជាជន មុខតែយល់ពេកទៅហើយ 
ចំពោះទង្វើរបស់រដ្ឋាភិបាលនោះ ។ 
តាមពិត គេយល់ពេកទៅហើយថា គ្រប់រដ្ឋាភិបាលកុម្មុយនិស តែងមានភាពកម្សោយ 
ក្នុងការគ្រប់គ្រងតាមរបៀបប្រជាធិបតេយ្យ ។ 
គេចេះត្រឹមតែ របៀបផ្តាច់ការណ៍ ប្រើអំពើហឹង្សា គំរាមកំហែង កាប់សំឡាប់ប្រជាជន 
និងចាប់ដាក់គុក តាមប្រព័ន្ធតុលាការ ។ 
នយាបាយកុម្មុយនិស វាត្រូវបាក់អំនួតតាំងពី ការរលំកំផែងនៅបៀរឡាំង នៅប្រទេសអាលឺម៉ង់ 
មកម្លេះ ។ ការរលំនេះ មិនមែនមកពី 
លោកខាងលិចធ្វើអោយបះជើងនោះទេ គឺវារលំខ្លួនឯង ដោយឥតមាននរណាច្រានអោយដួលឡើយ ។ 
ប៉ុន្តែអ្នកនយោបាយខ្មែរ បែប 
សីហនុ ហ៊ុនសែន និងក្រុមខ្លួននោះ មិនយល់ទេ នៅតែចរចេស ដើរតាមរបៀបផ្តាច់ការណ៍ជានិច្ច 
។ គឺជាអ្នកនយាបាយ យល់តែប្រយោជន៍ 
និងអំណាចផ្ទាល់ខ្លួន​ និងបក្សពួក ប៉ុណ្ណោះ ។ 





> Message du 15/09/10 06:17
> De : "Campatriot People Power CPP កម្លាំងអ្នកស្នេហាជាតិ" 
> A : [email protected]
> Copie à : 
> Objet : មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ហៅ​របាយការណ៍ ស្តីពី 
> កម្ពុជា​ត្រូវបាន​បំបិទ​មាត់​ ​ថា​បាន​បំរើ​ឱ្យ​នយោបាយ​បក្សប្រឆាំង
> 
> ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ហៅ​របាយការណ៍ ស្តីពី កម្ពុជា​ត្រូវបាន បំបិទ​មាត់​ 
> ​ថា​បាន​បំរើ​ឱ្យ​នយោបាយ​បក្សប្រឆាំង cem.com.kh ភ្នំពេញ: 
> មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ ២០១០ 
> បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​របាយការណ៍ ស្តីពី សេរីភាព​ខាង​បញ្ចោ​ញ មតិ 
> នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា កម្ពុជា​ត្រូវបាន​បំបិទ​មាត់​៖ 
> លទ្ធិប្រជាធិបតេយ្យ​ស្ថិតក្នុង​គ្រោះថ្នាក់​?​។ ​ក៏ប៉ុន្តែ​ត្រូវ​បាន​ 
> មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ចាត់ទុកថា ជា របាយការណ៍ ដែល​មាន​លក្ខណៈ​គាំទ្រ 
> និង​បំរើ​នយោបាយ​ឱ្យ​បក្សប្រឆាំង ពីព្រោះ​របាយការណ៍​នោះ មិន​បង្ហាញ​នូវ​ការពិត 
> ក្នុងប្រទេស​កម្ពុជា​ទេ​។ ​ ​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​មិញ លោក អ៊ូ វីរៈ 
> នាយក​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា បាន​មានប្រសាសន៍ថា របាយការណ៍​នេះ មិនមែនជា 
> របាយការណ៍​រិះគន់​រាជរដ្ឋាភិបាល​ទេ គឺ​គ្រាន់តែ​រំលឹកថា 
> លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុងតែ​ប្រឈម​នឹង​គ្រោះថ្នាក់ បើសិន 
> ស្ថានភាព​នៅ​ដូច​សព្វថ្ងៃនេះ កម្ពុជា​អាច​ឈាន​ទៅរក​ការគ្រប់គ្រង​ប្រទេស 
> តែ​គណបក្ស​តែមួយ ទោះបីជា​មាន​ការបោះឆ្នោត​ជា​រៀងរាល់​អាណត្តិ​យ៉ាង 
> ទៀងទាត់​ក៏ដោយ​។ ​ ​លោក អ៊ូ វីរៈ បាន​បន្តថា អ្នកតំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង 
> ពុំ អាច​បំពេញ​តាម​តួនាទី​របស់​ខ្លួន ឱ្យបាន​ពេញលេញ​ទេ ព្រមទាំង​សកម្មជន 
> សិទ្ធិ​មនុស្ស​មួយចំនួន ត្រូវ​ប្រឈម​ការគំរាមកំហែង និង​រឹតត្បិត​សេរីភាព 
> បញ្ចេញមតិ​។ ​ ​ដោយឡែក​លោក​ស្រី ពុង ឈី​វ​កេក នាយិការ​អង្គការ​សិទ្ធិមនុស្ស 
> លីកាដូ បាន​ជម្រុញ​ឱ្យ​រដ្ឋាភិបាល ដែល​កើតចេញ​ពី​ការបោះឆ្នោត ត្រូវតែ​គោរព​តាម 
> ច្បាប់​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដូចជា គោរព 
> លទ្ធិ​ប្រជាធិតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចោ​ញ​មតិ ៘ ​ 
> ​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល លោក ទិត សុធា និង​ជា 
> អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់ ទីស្តីការគណៈរដ្ឋមន្ត្រី 
> បាន​លើកឡើង​ថា របាយការណ៍ ដែល​ចេញផ្សាយ​នៅថ្ងៃនេះ បាន 
> និង​កំពុងតែ​និយាយ​បំផ្លើស​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងពេល​ដែល 
> មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កំពុងតែ​ធ្វើ​សកម្មភាព​របស់​ខ្លួន បំរើ 
> ឱ្យ​នយោបាយ​គណបក្សប្រឆាំង បាន​ដោយ​សេរី​។ ​ ​លោក ទិត សុធា ក៏បាន​លើកឡើង​ថា 
> របាយការណ៍​នោះ គ្មាន​មូលដ្ឋាន​ពិត និង​ត្រូវបាន​ចងក្រង 
> ដោយ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល ដែល​មាន​និន្នាការ ប្រឆាំង​រាជរដ្ឋាភិបាល 
> ដោយ​ពុំ​បាន​ឆ្លុះ​បញ្ចំង​ពី​ការពិត​ជាក់ស្តែង​នៅ កម្ពុជា​ឡើយ 
> ពីព្រោះ​បច្ទុប្បន្ននេះ រដ្ឋាភិបាល​បាន​បើក​ទូលាយ​នូវ​សើ​ភាព បញ្ចេញមតិ 
> ការគោរព​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស ស្រប​តាម លទ្ឋិប្រជាធិបតេយ្យ​។ ​ ​លោក ទិត 
> សុធា បាន​ស្តីបន្ទោស​ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា 
> គឺ​គ្រាន់តែ​ទទួល​របាយការណ៍​មួយ​ជ្រុង ពី​បណ្តា​អង្គការក្រៅរដ្ឋាភិបាល 
> ដែល​គាំទ្រ​គណបក្សប្រឆាំង និង​សរសេរ​គ្រាន់តែ​បំពេញចិត្ត​ម្ចាស់​ជំនួយ 
> របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ​ ​លោក ទិត សុធា បាន​បន្តថា 
> ក្រុម​អង្គការក្រៅរដ្ឋាភិបាល គឺ​ពុំ អាចដាក់​គំនាប​ណាមួយ 
> មកលើ​រដ្ឋាភិបាល​ឱ្យ​ធ្វើ​អ្វី​តាម​គំនិត​ខ្លួន បានទេ 
> ពី​ព្រោះ​ក្រុម​គណបក្ស​ប្រឆាំង​មួយចំនួន បាន​បំពេញ​តួនាទី​ហួស ព្រំដែន 
> ដែល​រអិល​ធ្លាក់​ចូល​ក្នុង​ភាពអនាធិបតេយ្យ ហើយ​ពួកគេ​ត្រូវតែ 
> ប្រឈម​តាម​ផ្លូវច្បាប់​។ ​ ​ចំណែក​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី 
> ពុំ​បាន​ធ្វើ អត្ថាធិប្បាយ​យ៉ាងណាទេ ចំពោះ​របាយការណ៍​សិទ្ធិមនុស្ស​នេះ 
> ដោយ​លោក​បាន អះអាងថា ជាប់​ប្រជុំ ហើយ​បិទ​ផ្តាច់​ទូរស័ព្ទ​។ ​ ​យ៉ាងណាក៏ដោយ លោក 
> អ៊ូ វីរៈ បាន​អះអាង​ការពារ​នូវ​របាយការណ៍​របស់ ខ្លួន​ថា របាយការណ៍​នេះ 
> មិនមែន​ជា​ការរិះគន់​រាជរដ្ឋាភិបាល​ទាំង​ស្រុង​ទេ ប៉ុន្តែ​របាយការណ៍​នោះ 
> ត្រូវ​បាន​សរសេរ​តាម​មុំ​ទាំង ៥ របស់​រដ្ឋាភិបាល 
> ដែល​បង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ពី​ការ​រឹត​ត្បិត នូវ​សេរីភាព​បញ្ចោ​ញ​មតិ 
> ការ​មិន​គោរព​ច្បាប់ ដែល​អាច​ឈាន​ទៅ​ការគ្រប់គ្រង​ប្រទេស ដោយ​គណបក្ស​តែ មួយ​។ ​ 
> ​របាយការណ៍ ចងក្រង​ជា​សៀវភៅ​កម្រាស់ ៩៥ ទំព័រ ជា​ភាសា​ខ្មែរ និង អង់គ្លេស 
> ដែល​មាន​ក្រប​ពណ៌​ខ្មៅ រូប​ថ្លុក បុរស​ម្នាក់​ត្រូវ​គេ ចងស្លាបសេក និង​បិទមាត់ 
> លុត​ចង្គង់ មុខ​ក្បាល​មេក្រូ ត្រូវបាន​ចែក​ដល់ ក្រុម​អ្នកសារព័ត៌មាន​ជាតិ 
> និង​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១០ គឺ​មុន​មួយថ្ងៃ 
> នៃ​ទិវា​លទ្ធិប្រជាធិបតេយ្យ​ពិភពលោក ដែល​នឹង ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៥ 
> ខែ​កញ្ញា​៕ 
> -- 
> You received this message because you are subscribed to the Google Groups 
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language. 
> Thank you for your understanding. Peace among us and in Cambodia.
> 
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to 
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Krakmo Kaing
    • ... Watkeo Kuma
      • ... Khmer Young

Reply via email to