Dear Friends: You need to install Unicode to read the poem in khmer.text:
Follow this link for instruction: http://www.cambodia.org/fonts/ លោភលន់ (បទកាកគតិ) ម្នាក់ៗដោះសា ថាខ្លួននេះណា មិនចេះលោភលន់ ពាក្យនេះមិនពិត មនុស្សលោកលោភធ្ងន់ លោភមិនឆ្អែតឆ្អន់ ទាំងប្រុសទាំងស្រី។ លោភមិនចេះចប់ លោភគ្រប់លោភសព្វ បានដប់រកម្ភៃ នរណាចង់ក្រ? ចង់ធ្វើសេដ្ឋី តែគ្មាននិស្ស័យ ទ្រាំចាយត្បិតត្បៀត។ សម្បត្តិសមល្មម តែចិត្តមិនព្រម លោភចង់បានទៀត ខ្លួនឯងគ្រប់គ្រាន់ ក៏នៅតែឆ្លៀត ចង់បានអោយញាតិ ឫុអ្នកក្រក្រី។ ចង់បានសក្ដិយស អោយកាន់តែខ្ពស់ លើសអ្នកដទៃ មានឫទ្ធិអំណាច កេរ្តិ៍ឈ្មោះល្បាញល្បី ងារត្រឹមលោកស្រី ចង់ធ្វើជំទាវ។ រូបរាងសមល្មម ស្រីខ្លះមិនព្រម លោភចង់រាងរៀវ កែកុនសម្ផស្ស ឲ្យស្រស់ស្រួចស្រាវ ចាស់ចង់ធ្វើស្ទាវ រាវរកក្មេងៗ។ ផ្ទះធំសមល្មម ចិត្តមនុស្សមិនព្រម ព្រោះជាផ្ទះល្វែង ចង់បានភូមិគ្រឹះ ស្រឡះធំធេង ធំដាច់គេឯង មានទាំងឡានថ្មី។ ឡានថ្មីសមល្មម តែចិត្តមិនព្រម ព្រោះម៉ាកមិនល្បី ឡានចិនកូរ៉េ Hyundai នោះអី! ម៉ាកថោកមិនថ្លៃ ទោះថ្មីក៏ដោយ។ ចង់បានLexus ជាន់ទៅវាស្ទុះ ល្បឿនខ្លាំងមិនខ្សោយ Mercedes,Bentley BM ទើបឡូយ ទោះចាស់ក៏ដោយ ឲ្យតែបានម៉ាក។ កាលពីសម័យ- ប៉ុលពតប្រល័យ ទ័លក្រតោកយ៉ាក ដាច់ដាបអត់ឃ្លាន ធ្វើការគ្មានស្រាក នឹក(មិនឃើញ)ទេម៉ាក សុំតែមួយរស់ ។ គ្មានអ្វីក៏ដោយ សូមតែគេឲ្យ បាយចម្អែតពោះ ជាមួយអំបិល អ្វីក៏ដោយចុះ ឲ្យតែបានរស់ ក៏សុខចិត្តដែរ។ ថាមិនលោភលន់ គ្រាន់តែផុតកុន អារម្មណ៍ផ្តើមប្រែ បាយញ៉ាំមិនឆ្ងាញ់ គ្មានសាច់បន្លែ គ្មានស្រា(បារី)តែ បង្អែមលៀងមាត់។ ហ្នឹងហើយចិត្តមនុស្ស មិនមែនបន្តុះ លោភលន់ប្រាកដ តែបើលោភពេក ខ្វះភាពអំណត់ លោភនោះមិនផុត ពីភាពអន្តរាយ។ ហក់កាន់តែខ្ពស់ ពេលដាំក្បាលចុះ ធ្លាក់ជ្រៅទៅឆ្ងាយ គ្មានអ្វីសេសសល់ ក្រៅពីក្តីស្តាយ ទ្រព្យទាំងសម្ពាយ រលាយបាត់បង់។ ពាក្យខ្ញុំសារសព្ទ័ គ្មានន័យបង្អាប់ ខ្ញុំនិយាយត្រង់ ចិត្តមនុស្សដូចគ្នា ទាំងខ្ញុំ-ប្អូនបង លោភតិចច្រើនផង គឺជាការពិត។ Dec 16 ,2010 នអ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

