ខ្ញុំពូកែព្រោះខ្ញុំធ្លាប់ខ្សោយហើយខំប្រឹងព្យាយាមបណ្តុះខ្លួនអោ យផុតភាពទន់ខ្សោយនេះ។ ខ្ញុំមានគុណធម៌ ព្រោះខ្ញុំធ្លាប់រស់នៅយ៉ាងពិបាកក្នុងសង្គមដែលមិនទទួលស្គាល់អំពើល្អ ហើយមិនចង់ឃើញសង្គមបែបនេះតទៅទៀត។ ខ្ញុំឈ្លាសវៃជាងមុន ព្រោះខ្ញុំដឹងថាខ្លួនល្ងិតល្ងង់ហើយខំបណ្តុះខ្លួនឡើង អោយផុតភាពល្ងិតល្ងង់នោះ។ ខ្ញុំអាចសើចថ្ងៃនេះបាន ព្រោះខ្ញុំធ្លាប់ស្រក់ទឹកភ្នែក ហើយមិនចង់រស់នៅក្នុងអន្លង់ទឹកភ្នែកទៀតឡើយ។ ខ្ញុំប្រឹងបណ្តុះ សេចក្តីស្រឡាញ់ល្អៗសាជាថ្មី ព្រោះខ្ញុំធ្លាប់ឈឺចាប់ដោយការបា ត់បង់។ ខ្ញុំមានជីវិតរស់នៅថ្ងៃនេះ ព្រោះខ្ញុំតស៊ូប្រឆាំងនឹងព្រេងវាសនា មិនបណ្តោយអោយ ព្រេងវាសនាត្រួតត្រាជាជីវិតខ្ញុំ បានដោយងាយ។ ជីវិតរមែងមានភ្លៀងមានរាំង តែបើសិនជារាំង យើងស្តុកទឹកទុកប្រើ បើសិនជាភ្លៀង យើងក៏នៅតែរកវិធីស្តុកទឹកទុកប្រើ ដូចគ្នា។
អ្នកស្រីកែវច័ន្ទបូរណ៍ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

