កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC
Send to friendកំណែដែលងាយស្រួលបោះពុម្ព
អ៊ីនធឺណិតសម្រាប់យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
Internet for Social Justice and Sustainable Development



អំពីកតិកាសញ្ញានេះ

កតិកាសញ្ញានេះត្រូវបានបង្កើតឡើងជាលើកដំបូង នាឆ្នាំ២០០១-២០០២ ដោយសមាជិក
របស់អង្គការ Association for Progressive Communications (APC)
និងអង្គការដៃគូនានានៅ សិក្ខាសាលាស្តីអំពី «សិទ្ធិស្តីអំពីអ៊ីនធឺណិត» នៅអឺរុប
អាស៊ី អាមេរិកឡាទីន និងអាហ្រ្វិក ។ ប្រធានបទ និងគោលការណ៍នានា
ក្នុងកតិកាសញ្ញានេះ ផ្តល់នូវចំនុចសំខាន់ៗ នៃការយល់ឃើញ
និងគោលបំណងរបស់សហគមន៍យើងខ្ញុំ អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងស្ថាប័ននានា
ក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយសេរី ជាពិសេសក្នុងការងាររបស់ពួកគាត់
ដើម្បីយុតិ្តធម៌ក្នុងសង្គម សេដ្ឋកិច្ច និងបរិស្ថាន ។ យើងខ្ញុំសំដៅយ៉ាងជាក់លាក់
ទៅលើអ៊ីនធឺណិត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលការណ៍ទាំងនេះក៏ជាប់ពាក់ព័ន្ធផងដែរ
ទៅគ្រប់ផ្នែកទាំងអស់ របស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (រួមមាន ទូរស័ព្ទ
វិទ្យុ និងផ្សេងៗទៀត) ។
ប្រធានបទទី១ ៖ ការចូលទៅកាន់អ៊ីនធឺណិត សំរាប់គ្រប់គ្នា
១.១. ផលប៉ះពាល់នៃការចូលទៅកាន់អ៊ីនធឺណិត ទៅលើការអភិវឌ្ឍន៍ និងយុត្តិធម៌សង្គម

អ៊ិនធឺណិតដែលអាចឲ្យគេមានលទ្ធភាពប្រើប្រាស់បាន មានល្បឿនលឿន
និងមានភាពងាយស្រួលក្នុងការចូលទៅប្រើប្រាស់
អាចជួយធ្វើឱ្យសង្គមមានភាពកាន់តែស្មើគ្នាខ្លាំងឡើង
។ អ៊ិនធឺណិតអាចជួយពង្រឹងសេវាអប់រំ និងសុខភាព ពាណិជ្ជកម្មក្នុងស្រុក
ការចូលរួមពីសាធារណជន ការទទួលបានព័ត៌មាន អភិបាលកិច្ចល្អ
និងការលុបបំបាត់ភាពក្រីក្រ ។ ប៉ុន្តែយើងមិនគួរសន្មតថា
រាល់ការច្នៃប្រឌិតខាងផ្នែកបច្ចេកវិទ្យា
ជានិច្ចកាលគឺមានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិនោះទេ
។ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងបណ្តាទីភ្នាក់ងារកំណត់បទបញ្ញត្តិនានា
គួរយល់ដឹងអំពីសក្តានុពលរបស់អ៊ីនធឺណិត ក្នុងការពង្រឹងលើភាពមិនស្មើគ្នា
ដែលមានស្រាប់នៅក្នុងសង្គម
។
១.២. សិទ្ធិក្នុងការចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត
ទោះបីអ្នករស់នៅទីកន្លែងណាក៏ដោយ

អ៊ិនធឺណិត គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈពិភពលោកមួយ ។ ហេដ្ឋារចនាសម្ព័ន្ធនេះ
ត្រូវតែផ្តល់ឲ្យបានទូលំទូលាយ និងផ្តល់នូវកំរិតបញ្ជូនគ្រប់គ្រាន់
ដែលនឹងអាចឲ្យប្រជាពលរដ្ឋ ទោះបីជានៅទីកន្លែងណាក៏ដោយ
ក៏អាចប្រើប្រាស់សក្តានុពលនៃអ៊ិនធឺណិត ដើម្បីបញ្ចេញមតិយោបល់
ដើម្បីធ្វើឲ្យការរស់នៅមានភាពកាន់តែប្រសើរឡើង
និងដើម្បីបង្ហាញអំពីការច្នៃប្រឌិតរបស់ខ្លួន
។ ប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតជាតិ
ដែលផ្តល់ឲ្យប្រើប្រាស់បានទូលំទូលាយ
ហើយដែលហេដ្ឋារចនាសម្ព័ន្ធនេះតភ្ជាប់ទៅកាន់បណ្តាញអន្តរជាតិ
។
១.៣. សិទ្ធិនៃជំនាញ

ចំណេះដឹងនិងជំនាញ អាចធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិត
ឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ខ្លួន ។ រដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន
និងថ្នាក់ជាតិ អង្គការអន្តរជាតិនិងសហគមន៍ និងវិស័យឯកជន
ត្រូវគាំទ្រនិងជំរុញឲ្យមានឱកាសបណ្តុះបណ្តាល
វិធីសាស្រ្តនិងធនធានដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់អ៊ីនធឺណិត
ដោយតំលៃថោក ឬដោយឥតគិតថ្លៃ សំរាប់ការអភិវឌ្ឍន៍សង្គម ។

មាត្រា ២៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

ការអប់រំត្រូវតែផ្ដោតទៅរកការរីកចម្រើនលូតលាស់យ៉ាងពេញលេញ
នៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងឆ្ពោះទៅរកការភាពពង្រឹងការគោរពសិទ្ធិមនុស្ស
និងសេរីភាពជាមូលដ្ឋាននានា ។
១.៤. សិទ្ធិ ក្នុងការចូលទៅកាន់ ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី
ដែលអាចប្រើប្រាស់បាន សំរាប់គ្រប់គ្នា («ការកសាងដើម្បីទាំងអស់គ្នា»)

ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ត្រូវរៀបចំឡើង
ដើម្បីធានាឲ្យយកទៅប្រើប្រាស់បានសំរាប់គ្រប់គ្នា
រួមទាំងជនពិការខាងផ្នែករាងកាយវិញ្ញាណ
ឬបញ្ញា ជនមិនចេះអក្សរ និងជននិយាយភាសាភាគតិច ។ គោលការណ៍នៃការកសាងដើម្បីទាំងអស់គ្នា
និងការប្រើប្រាស់បច្ចេកវិទ្យាដែលមានលក្ខណៈជំនួយ គឺត្រូវជំរុញ និងគាំទ្រ
ដើម្បីអនុញ្ញាតឲ្យជនពិការភាពនានា ទទួលបានអត្ថប្រយោជន៍ពេញលេញ
និងក្នុងលក្ខណៈស្មើភាព ដូចជនដែលមិនពិការដែរ ។
១.៥. សិទ្ធិស្មើគ្នា រវាងបុរសនិងស្ត្រីក្នុងការចូលទៅប្រើប្រាស់អ៊ិនធឹណិត

នៅកន្លែងជាច្រើន ស្ត្រីនិងបុរសមិនមានភាពស្មើគ្នា ដើម្បីរៀន កំនត់ ចូលទៅកាន់
ប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិតឡើយ ។
កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការចូលទៅកាន់អ៊ីនធឺណិត
ត្រូវតែទទួលស្គាល់ និងកែតម្រូវវិសមភាពយ

-- 
"There's only one corner of the universe you can be certain of improving,
and that's your own self."
~ Aldous Huxley

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to