ជំរាបសួរ លោក James Sok, ខ្ញុំសូមអភ័យទោស ដោយមានសំនួរមួយ ភ្ជាប់ទៅនឹងរឿងដែលលោកបានសរសេរដូចនៅខាងក្រោមនេះ ។
ខ្ញុំសូមសួរថា តើ ICC នៅទីក្រុងឡាអេ ប្រទេស ហូឡង់ អាចទទួលយករឿងបណ្តឹង ពី ប្រជាពលរដ្ឋដែរឬទេ? ។ រឿងនេះ ខ្ញុំមិនបាច់រៀបរាប់ច្រើនទេ លោកច្បាស់ជាយល់រួចស្រេចទៅហើយ ។ បើយើងក្រឡេកមើលស្រុកខ្មែរ មកដល់សព្វថ្ងៃនេះ “ គឺទាំងប៉ី ទាំងស្គ” គេនាំគ្នាលក់ស្រុក លក់ទាំងនគរ ទៅអោយ សាសន៍ ដទៃរួចស្រេចទៅហើយ គេមិនបាច់នឹងសួរយោបល់ប្រជាពលរដ្ឋផង ។ ដោយគេអាងថា កាលណាគេជាប់ ឆ្នោតជាសាកល(?) គេមានអំណាចធ្វើអ្វីបានទាំងអស់ (តាមរដ្ឋធម្មនុញ?) ។ ដូច្មេះ រាស្ត្រខ្មែរទាំងអស់ ជាទាសករ ក្រោមព្រះបាទធូលី ដូចជំនាន់ដែលគេដោះដូរ ជនជាតិខ្មៅ(les nègros) ដែលគេដោះដូរនៅអាមេរិក? ។ សូមអរគុណ De : [email protected] [mailto:[email protected]] De la part de James Sok Envoyé : vendredi 2 novembre 2012 14:11 À : Camdisc Cc : kok sap; [email protected]; Sinoun Hem; SOTHONN CHIM; Dyvathann Sok; [email protected]; [email protected]; [email protected]; Gaffa Peangmeth; [email protected]; [email protected] Objet : What we should know about the UN រឿងខ្លះគប្បីដឹង..... អង្គការសហប្រជាជាតិ (អ.ស.ប.) គឺជាក្រុមមានសមាជិកប្រទេសចូលរួម ។ កិច្ចការ អ.ស.ប. គឺចាត់ការបំរើសេចក្ដីត្រូវការរបស់បណ្ដាប្រទេសជាសមាជិកខ្លួន ។ អង្គការនេះ ឥតបំរើកិច្ចការឯកជនទេ ។ ដូច្នេះការកើតទុក្ខមិនសុខចិត្តរបស់ឯកជន អង្គការនេះទទួលយកទុក គ្រាន់តែជាឯកសារប៉ុណ្ណោះ ។ លិខិតស្នាមអ្វីៗ ដែលឯកជនបញ្ជូនទៅ អ.ស.ប. មិនបានត្រូវគេពិចារណាទេ ។ គេទទួលយកទៅទុកចោល មិនមានពិចារណាឡើយ ។ បើចង់ឲ្យ អ.ស.ប. ពិចារណា និង ធ្វើកិច្ចការឲ្យ ទាល់តែរកប្រទេសមួយចំនួន ឲ្យជួយធានារឿងកើតទុក្ខមិនសុខចិត្តនោះ ឡើងទៅឲ្យ អ.ស.ប. តាមរយៈឋានានុក្រមប្រទេស បែបជាការទូតជាជំហានៗ ។ អ.ស.ប. មានផ្លូវពីរ ដែលអាចបំពេញកិច្ចការបានគឺ «ក្រុមប្រឹក្សាសន្ដិសុខ» និង «សាលមហាសន្និបាត» , ក្រៅពីនេះ មិនសូវមានប្រសិទ្ធិភាពទេ ។ អ.ស.ប. មិនមែនជាវេទិកាអព្យាក្រឹត្យទេ ។ ឥទ្ធិពលធំស្ថឹតនៅលើ «ក្រុមប្រឹក្សាសន្ដិសុខ» ដែលនៅទីនោះមានប្រទេសយក្ស ៥ (អាមេរិក, អង់គ្លេស, រូស្ស៊ី, ចិន, បារាំង) ជាពួកមានអំណាច ។ រឿងបូរណៈភាពទឹកដី ជារឿងរបស់ប្រទេសជាសាមីខ្លួន មិនមែនរឿងឯកជនទេ ។ រឿងឯកជនមានត្រឹមតែសិទ្ធិជនជាតិដើមប៉ុណ្ណោះ ។ រឿងឯករាជ្យវិញ, អ.ស.ប. ធ្លាប់មានគណកម្មាការមួយធ្វើកិច្ចការនេះ តែឥឡូវត្រូវគេបំបឹតមិនឲ្យធ្វើការកើតឡើយ ព្រោះប្រទេសខ្លាំងៗភាគច្រើនច្បាមយកទឹកដីរបស់សាសន៍ដើមកាន់កាប់ ។ ដូច្នេះពួកប្រទេសខ្លាំងៗ មិនគាំទ្របូជនីយកិច្ចទាមទារឯករាជ្យឡើយ ។ បច្ចុប្បន្ន អ.ស.ប. កំពុងក្លាយជាអង្គការអាយ៉ងរបស់យក្សទាំង ៥ ។ លោកអគ្គលេខាធិការ អ.ស.ប. ជាបំរើរបស់មហាអំណាច ចំណែកសាលមហាសន្និបាតវិញ កំពុងចុះខ្សោយបន្ដិចម្ដងៗ ។ អ.ស.ប. ធ្លាក់ខ្លួនជាអង្គការអាយ៉ង ដោយសារតែខ្លួនគ្មានថវិកាឯករាជ្យ ។ និយាយឲ្យខ្លី អ.ស.ប. រស់ដោយសារលុយគេឲ្យចាយ ហើយត្រូវតែស្ដាប់គេអ្នកឲ្យលុយចាយ ។ សមាជិកប្រទេស ដែលក្រីក្រធ្វើកិច្ចការតាមក្រុមពួករបស់ខ្លួន ។ គ្មានប្រទេសក្រីក្រណាអាចធ្វើអីបានស្រេចនឹងចិត្តនោះទេ ។ សូមអរគុណ ជេម ស. សុខ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

