ជម្រាបជូនលោក ក្រាក់ម៉ូ ជាទីរាប់អាន, ខ្ញុំបាទឥតមានចម្ងល់ទេលោក ។ នេះប្រហែលជាខ្ញុំបាទធ្លាប់មានពិសោធន៍ ជាមួយនឹងអ្នកនយោបាយអាមេរិកាំងអស់ជាង ៣០ ឆ្នាំ កន្លងមកទេដឹង? មានសៀវភៅមួយក្បាលឈ្មោះ «ហេតុដូចម្ដេចបានជាអ្នកដឹកនាំនយោបាយកុហក?» Why Leaders Lie: The Truth About Lying in International Politics. By John J. Mearsheimer (2011). --- កាលខ្ញុំបាទឃើញលោកប្រតិកម្មនឹងពាក្យសំដីរបស់លោក សម រង្ស៊ី ក៏ធ្វើឲ្យខ្ញុំនឹកដល់សៀវភៅនេះ ។ ខ្ញុំសព្វថ្ងៃកំពុងតែស្ដាប់អ្នកនយោបាយអាមេរិកាំង គ្រប់ជាន់ថ្នាក់និយាយកុហក ជាពិសេសបេក្ខជនសំរាប់តំណែងប្រធានាធិបតី នៃសហរដ្ឋអាមរិកតែម្ដង ដែលគេកំពុងសង្ខុញដាក់គ្នាក្នុងពេលគៀកនឹងថ្ងៃបោះឆ្នោត នៅថ្ងៃ អង្គារ ទី ៦ វិច្ឆិកា អាទិត្យក្រោយនេះឯង ។ ដល់ខ្ញុំបាទស្ដាប់គេនិយាយកុហកសឹងរាល់ថ្ងៃទៅ វាមិនបានធ្វើឲ្យខ្ញុំបាទចាប់អារម្មណ៍នឹងសំដីរបស់អ្នកនយោបាយខ្មែរទេ ព្រោះថាអ្នកនយោបាយខ្មែរមានក្រឡាអុកតូចមួយប៉ុណ្ណោះ ។ ឆាកនយោបាយខ្មែរមហាសាម្ម័ញ្ញណាស់លោក ។ អ្នកនយោបាយខ្មែរមានតែមួយស្នៀតប៉ុណ្ណោះ គឺប្រជាភិថុតិ ។ អ្នកនយោបាយដែលឆ្នើមជាងគេខាងស្នៀតហ្នឹងគឺសម្ដេច សីហនុ (1922-2012) ។ បន្ទាប់មកគឺលោក ហ៊ុន សែន ។ ក្រៅពីវរជនពីររូបនេះ ក៏មានមនុស្សឆ្នើមដែរ តែពួកគេខ្វះខាតធនធាន ។ សូមអរគុណ ជេម ស. សុខ
________________________________ From: Krakmo Kaing <[email protected]> To: CHIT Samlot <[email protected]> Cc: [email protected] Sent: Saturday, November 3, 2012 2:27 PM Subject: លោក សមរង្សី ហាក់ដូចជាផ្លាស់ប្តូរ ជំហ៊រ ក្នុងមួយសប្បដាហ៍ ពីរដង យ៉ាងភ្លែតៗ គយរអោយឆ្ងល់? បានឃើញសេចក្តីសំភាស នៅក្នុង VOA ថ្ងៃទី04/11/12 ដូចជាបង្ហាញនូវសេចក្តីអស់សង្ឃឹម ក្នុងការបានវឹលត្រឡប់ចូលទៅកម្ពុជាវិញរបស់លោក សម រង្សី ដើម្បីចាត់ចែងដោយផ្ទាល់ ក្នុងការរក យុត្តិសាស្ត្រ ឃោសនា ដើម្បីបោះឆ្នោត នៅខែកក្កដា ឆ្នាំ2013 ខាងមុខនេះ ។ វាដូចជា ខំរត់រកគ្រប់ច្រកល្ហក គ្រប់ទឹសទី មើលទៅអាចសង្ឃឹមដល់បងប្អូនខ្មែរមួយចំនួនធំកើតដែរឬទេ? ។ យើងនឹងនៅតាម ស្ថានការណ៍នេះតទៅទៀត ។ តាមការមើល សេចក្តី វិភាគនានា របស់បងប្អូនខ្មែរយើង ឃើញថា ជនជាតិខ្មែរនឹងត្រូវអស់ផ្លូវ នឹងសង្ឃឹមថា នឹងអាចរកសេចក្តីយុត្តិធម៌ បានមកវិញឡើយ ។ តើយើងអាចធ្វើយ៉ាងដូចម្តេច? ។ យើងខ្ញុំហាក់ដូចជាខកចិត្តខ្លះដែរ ចំពោះ គណៈបក្ស សម រង្សី ដែលយើងពុំអាច ចូលជាវិភាគទាន ក្នុងការធ្វើដំណោះស្រាយរឿងស្រុកទេសបាននោះ ។ សូមអរគុណ, ក្រាក់ម៉ូ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - http://www.cambodia.org/" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

