Wednesday, July 31, 2013
អាមេរិក​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​លើ​ការ​បោះឆ្នោត
<http://2.bp.blogspot.com/-kYAnEN5EvEg/Ufjj1z3-SkI/AAAAAAAANC4/Adfb-fGrGl8/s1600/ppppppppp.PNG>
*ភ្នំពេញៈ* ក្រសួង​ការ​បរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ
កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​ទៅ​លើ
«រាល់​របាយ​ការណ៍​ដែល​អាច​ជឿ​ជាក់​បាន»
អំពី​ការ​ក្លែង​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​។
ក្រសួង​ការ​បរទេស​អាមេរិក​បាន​សម្តែង​ក្តី​បារម្ភ​ដោយ​សារ​តែ​បញ្ហា​កើត​ឡើង
​ទាំង​នៅ​ថ្ងៃ​បោះឆ្នោត និង​មុន​ការ​បោះឆ្នោត។
នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លី​មួយ​នៅ​ទីក្រុង វ៉ាស៊ីនតោន
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក លោក​ស្រី Jen Psaki
បាន​សរសើរ​ប្រជាជន​កម្ពុជា​«ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​និង​ដោយ​សន្តិភាព
​»​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ
មុន​ថ្លែង​ទៅ​ដល់​ការ​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ទៅ​លើ​បញ្ហា​មួយ​
ចំនួន​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​និង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ
​លើ​ភាព​មិន​ប្រក្រតី។
ការ​អំពាវនាវ​នេះ​បាន​កើត​មាន​ភ្លាមៗ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​និង
សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​អំពាវនាវ​របស់​ខ្លួន​សុំ​ឲ្យ​មាន​ការ​ស៊ើប​
អង្កេត​ដូច​គ្នា​នោះ​ដែរ។

លោក​ស្រី Jen Psaki បាន​ថ្លែង​បន្ត​ថា​៖
«យើង​បាន​អំពាវនាវ​ជាប់​ជានិច្ច​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​
គុណវិបត្តិ​ជា​ប្រព័ន្ធ​គុណវិបត្តិ​ជា​ប្រព័ន្ធ​មាន​ដូចជា
បញ្ហា​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត
និង​លទ្ធភាព​មិន​ស្មើ​ភាព​គ្នា​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​»។
«យើង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​តម្លាភាព​និង​ពេញ​លេញ​ទៅ​លើ​រាល់​
របាយ​ការណ៍​ដែល​អាច​ជឿ​ជាក់​បាន​ចំពោះ​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​នៅ​
ក្នុង​ដំណើរការ​បោះឆ្នោត»។
លោក​ស្រី Jen Psaki បាន​បន្ត​ទៀត​ថា
ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹង​«តាម​ដាន​យ៉ាង​ដិត​ដល់»
ទៅ​លើ​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត
និង​បាន​សង្កត់​ធ្ងន់​ថា ការ​ស៊ើប​អង្កេត​ណា​មួយ​ក៏​ដោយ
ត្រូវ​តែ​មាន​លក្ខណៈ​សមរម្យ​មួយ​ដែល​អាច​ជឿ​ជាក់​បាន​ដោយ​ប្រជាជន​កម្ពុជា។
បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​និង​អង្គការ​សង្គម​ស៊ីវិល
បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​ស្ថាប័ន​ស៊ើប​អង្កេត​ឯករាជ្យ
មាន​សមាសភាព​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់
អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្រុង ភ្នំពេញ លោក Sean McIntosh
បាន​ថ្លែង​ថា ៖ «ជា​គំនិត​ល្អ វា​គួរ​តែ​ជា គ.ជ.ប»
ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​នេះ។ តែ​ទោះ​យ៉ាង​ណា​ក្តី លោក Sean McIntosh
បាន​បន្ថែម​ថា
ស្ថានទូត​«កំពុង​ប្រាប់​ទៅ​កាន់​សង្គម​ស៊ីវិល​ដើម្បី​ប្រមូល​គំនិត​របស់​ពួក
​គេ​ផង​ដែរ​ហើយ...កំពុង​ទទួល​បាន​ព័ត៌មាន​ច្រើន​ឡើង»។
លោក​ស្រី មូរ សុខហួរ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ
បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា
គណបក្ស​នឹង​នៅ​ស្នើ​សុំ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​នៅ​ក្នុង​លិខិត​មួយ​
ផ្ញើ​ទៅ គ.ជ.ប នៅ​ថ្ងៃ​នេះ​ប៉ុន្តែ​បាន​បន្ថែម​ថា
លោក​ស្រី​មាន​សេចក្តី​រីក​រាយ​ជាមួយ​នឹង​ជំហរ​របស់​អាមេរិក។ លោក​ស្រី
ថ្លែង​ថា​៖
«សហរដ្ឋ​អាមេរិក​ឈរ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ដំណើរការ​បោះឆ្នោត​សេរី
និង​យុត្តិធម៌​ហើយ​អាមេរិក​តែង​តែ​ប្រកាន់​ជំហរ​បែប​នេះ
យើង​គាំទ្រ​ជំហរ​នោះ​របស់​អាមេរិក»។
ការ​ទូរស័ព្ទ​ជា​បន្ត​បន្ទាប់​ទៅ​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋ​
មន្ត្រី លោក ផៃ ស៊ីផាន និង​លោក ឯក ថា មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ
កាល​ពី​ម្សិលមិញ
ខណៈ​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ
គណៈ​រដ្ឋ​មន្រ្តី​លោក ទិត សុធា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​ថ្លែង​ថា
«ជាប់​រវល់»។
លោក​ស្រី Catherine Ashton
នៃ​ការិយាល័យ​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស
បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​លើក​ឡើង​ថា
ការ​បោះឆ្នោត​នេះ​រាង​មាន​សភាព​ស្ងប់​ស្ងាត់។
ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា​៖ «ទោះ​ជា​យ៉ាង​ណា​ក្តី
តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​មាន​ការ​សោក​ស្តាយ​ដែល​អាជ្ញាធរ
មិន​បាន​ចាត់​វិធាន​ការ​ចាំ​បាច់​ទាំង​ឡាយ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន
​ដូចជា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ជឿ​ជាក់​បាន
ចំពោះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ការ​ធានា​ឲ្យ​មាន​លទ្ធភាព​ស្មើ​ភាព​គ្នា​
ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
និង​ការ​ការពារ​មិន​ឲ្យ​មាន​ការ​ប្រើ​ធនធាន​រដ្ឋ​រួម​មាន​ដូចជា
ការ​ប្រើ​ក្នុង​សកម្មភាព​ឃោសនា​ការ​បោះឆ្នោត​ដោយ​មន្រ្តី​រាជការ និង​យោធា»។
ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក Jean-Francois Cautain
បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ថា
តើ​សហភាព​អឺរ៉ុប​នឹង​គាំទ្រ​ការ​ស៊ើប​អង្កេត​ប្រភេទ​នេះ ឬ​យ៉ាង​ណា
បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ដោយ​សហរដ្ឋ​អាមេរិក។
ស្ថានទូត​បារាំង​ក៏​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ដូច​គ្នា​ដែរ​
អំពី​ការ​ស៊ើប​អង្កេត​នេះ បើ​ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​នេះ លោក
Nicolas Baudouin នៅ​ក្នុង​អ៊ីមែល​កាល​ពី​ម្សិលមិញ​បាន​សម្តែង​នូវ
«ការ​សោក​ស្តាយ​ដែល​មាន​ឧប្បត្តិហេតុ​មួយ​ចំនួន​បាន​កើត​ឡើង»
ហើយ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​អស់ «ដោះស្រាយ​ជម្លោះ​តាម​ផ្លូវ​ច្បាប់
និង​ដោយ​សន្តិវិធី»៕ PS
*រាយការណ៍​បន្ថែម​ដោយៈ KEVIN PONNIAH*

Posted by អ្នកស្រែ at 5:16
PM<http://ki-media.blogspot.ca/2013/07/blog-post_9991.html>
 
<http://www.blogger.com/email-post.g?blogID=14854511&postID=8350783345954865456>

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.


Reply via email to