រឿងនេះ គឺជារឿងរបស់លោក រង្សី ផងដែរ ។ សូមលោកយកចិត្តទុកដាក់អោយមែនទែន កុំឡែៗ មកភូតកុហក់រាស្ត្រខ្មែរនោះអោយសោះ ។
De : samrainsypa...@googlegroups.com [mailto:samrainsypa...@googlegroups.com] De la part de Chit Samlot Envoyé : dimanche 2 août 2015 06:15 À : samrainsypa...@googlegroups.com Objet : [SAMRAINSYPARTY-For] អ្នកជំនាញ៖ វប្បធម៌សន្ទនារឹងមាំបើកម្លាំងនយោបាយប្រហាក់ប្រហែលគ្នា «វប្បធម៌សន្ទនា»អាចធ្វើទៅបានលុះ ណាតែកម្លាំងទាំងសងខាងមានប្រហាក់ប្រហែលៗគ្នានិងមានតុល្យភាពនៃកម្លាំងនយោបាយ។ នេះបានសេចក្តីថាបើសិនជាប្រជាពលរដ្ឋនៅបន្តគាំទ្រខ្លាំងទៅលើគណបក្សសង្គ្រោះជាតិដូចដែលគណបក្សនេះទទួលបានកាលពីមួយឆ្នាំមុន។ ហេតុនេះការប្រកាសកងទ័ព្ធជាកងទ័ព្ធបក្សប្រជាជនពុំមែនជាសម្តីបុគ្គលទេការបន្តតាមចាប់សកម្មជនអ្ននតស៊ូមតិក្តីគឺជាគោលនយោបាយបក្សក្នុងការបំបាក់ស្មារតីប្រជាពលរដ្នអ្នកគាំទ្រសង្ក្រោះជាតិ។ អ្នកជំនាញ៖ វប្បធម៌សន្ទនារឹងមាំបើកម្លាំងនយោបាយប្រហាក់ប្រហែលគ្នា _____ <http://gdb.voanews.com/7FB717AB-8502-42AE-BF75-A6C0B4C619E7_cx0_cy3_cw0_mw1024_s_n_r1.jpg> លោក ឱក សេរីសុភ័ក្រ អ្នកឯកទេសអភិបាលកិច្ចល្អម្នាក់ចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវិទ្យុ Hello VOA ប្រចាំខែអំពីអភិបាលកិច្ចល្អជាមួយលោក ម៉ែន គឹមសេង នៃ VOA កាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA) ម៉ែន គឹមសេងvoa Khmer 02 សីហា 2015 វ៉ាស៊ីនតោន— ប្រសិទ្ធភាពនៃ «វប្បធម៌សន្ទនា» ក្នុងរយៈពេលមួយឆ្នាំមកនេះនៅមានកម្រិតនៅឡើយបើទោះបីជាមានផលវិជ្ជមានខ្លះក៏ដោយ។ នេះដោយសារតែនៅមានការចាប់ខ្លួនសកម្មជននយោបាយនិងការដោះស្រាយបញ្ហារំលោភសិទ្ធិពលរដ្ឋមិនបានធំដុំ។ នេះបើតាមការសង្កេតរបស់អ្នកឯកទេស។ លោកឱក សេរីសុភក្តិ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបញ្ជាក់ក្នុងកម្មវិធីHello VOA កាលពីថ្ងៃព្រហស្បតិ៍ថានៅពេលដែលប្រទេសកម្ពុជាខិតកាន់តែជិតដល់ការបោះឆ្នោតក្នុងពេលខាងមុខពលរដ្ឋនឹងកាន់តែមានចម្ងល់ថាតើបញ្ហាមួយចំនួនដែលក្តៅជាងនេះទៅទៀតវានឹងធ្វើឱ្យវប្បធម៌សន្ទនានេះទទួលបានផលតិចតួចទៀតឬយ៉ាងណា? «ខ្ញុំគិតថាទោះបីជាមានលក្ខណៈវិជ្ជមានខ្លះក៏ដោយក៏ប៉ុន្តែបញ្ហាធំៗដែលមានលក្ខណៈអវិជ្ជមានធ្វើឱ្យអារម្មណ៍របស់ប្រជាពលរដ្ឋទាំងមូលឃើញថាប្រសិទ្ធភាពនៃវប្បធម៌សន្ទនាហ្នឹងនៅមានកម្រិត»។ បញ្ហាវិជ្ជមានដែលកើតមានឡើងត្រូវបានលោកសង្កេតឃើញថាមានដូចជារដ្ឋសភាបានដំណើរការពេញលេញ ការបង្កើតស្ថាប័នជាតិរៀបចំការបោះឆ្នោត បង្កើតគណៈកម្មការទី១០ សម្រាប់ដោះស្រាយបញ្ហាពុករលួយ ការចាប់បញ្ជូនចេញជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់និងការបន្ថយការវាយប្រហារដោយសំដីខ្លាំងៗដាក់គ្នា។ ប៉ុន្តែនៅថ្ងៃទី២១ខែកក្កដា គឺមានរយៈពេលមួយថ្ងៃនៅមុនខួបមួយឆ្នាំនៃ«វប្បធម៌សន្ទនា»តុលាការក្រុងភ្នំពេញបានកាត់ទោសមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ឱ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំដល់២០ឆ្នាំពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងប្រទេសជាង៣០ឆ្នាំអះអាងថាពួកគេមិនអាចប្រើប្រាស់វប្បធម៌សន្ទនានេះដើម្បី ដោះលែងជនទាំងនោះបានទេ។ លោកឱក សេរីសុភក្តិយល់ថាជំហរដូចនេះរបស់គណបក្សប្រជាជនកម្ពុជាមិនបានជួយសម្រួលដល់ស្ថានការណ៍ដែលតានតឹងនាពេលបច្ចុប្បន្នទេ៖ «បើសិនជាប្រើការចរចានយោបាយហើយនឹងវប្បធម៌សន្ទនាមិនបានការហើយនៅតែនិយាយថាជាបញ្ហាតុលាការទៀត ខ្ញុំគិតថាវប្បធម៌សន្ទនាអាចនឹងមានបញ្ហាមែនទែន»។ ការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរលើការអនុម័តសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលនាំឱ្យគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមប្រជុំពិភាក្សាច្បាប់នេះជាចំណុចច្បាស់ពីការដើរថយនៃវប្បធម៌សន្ទនានេះ។ ក្រៅពីបញ្ហាដែលបានកើតមានឡើងរវាងគណបក្សធំៗទាំងពីរលោកឱក សេរីសុភក្តិយល់ថាមេដឹកនាំ នយោបាយគួរតែយកវប្បធម៌នេះមកដោះស្រាយបញ្ហាជាតិផងដែរ៖ «គួរតែ វប្បធម៌សន្ទនានេះគ្របដណ្តប់ទៅលើបញ្ហាជាតិធំៗឱ្យច្រើន។ មានដែរបញ្ហាគណបក្សទាំងពីរនេះក៏និយាយចុះប៉ុន្តែឱ្យនិយាយបញ្ហាប្រជាពលរដ្ឋ បញ្ហាកង្វល់ការរស់នៅរបស់ប្រជាពលរដ្ឋ អំពើពុករលួយដែលប្រជាពលរដ្ឋជួបប្រទះសព្វថ្ងៃ ដីធ្លីរបស់គាត់ ព្រៃឈើរបស់គាត់ហ្នឹង គួរតែនិយាយឱ្យបានច្រើនហើយក្នុងលក្ខណៈចំហរតម្លាភាពទៅទៀត កុំឱ្យតែលំៗរវាងគណបក្សទាំងពីរហ្នឹង»។ លោកយល់ដែរថា«វប្បធម៌សន្ទនា»អាចធ្វើទៅបានលុះ ណាតែកម្លាំងទាំងសងខាងមានប្រហាក់ប្រហែលៗគ្នានិងមានតុល្យភាពនៃកម្លាំងនយោបាយ។ នេះបានសេចក្តីថាបើសិនជាប្រជាពលរដ្ឋនៅបន្តគាំទ្រខ្លាំងទៅលើគណបក្សសង្គ្រោះជាតិដូចដែលគណបក្សនេះទទួលបានកាលពីមួយឆ្នាំមុន។ «ខ្ញុំយល់ថាគណបក្សកាន់អំណាចនឹងនៅ តែត្រូវការវប្បធម៌សន្ទនាព្រោះមិនអាចឈ្នះដាច់ទេនៅតែត្រូវការព្រោះ ដើម្បី កុំឱ្យប្រជាពលរដ្ឋវាយប្រហារខ្លាំងត្រូវតែសន្ទនាជាមួយអ្នកដែលប្រជាពលរដ្ឋគាំទ្រ»៕ -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to samrainsypa...@googlegroups.com <mailto:samrainsypa...@googlegroups.com> To unsubscribe from this group, send email to samrainsyparty-unsubscr...@googlegroups.com <mailto:samrainsyparty-unsubscr...@googlegroups.com> For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to samrainsyparty+unsubscr...@googlegroups.com <mailto:samrainsyparty+unsubscr...@googlegroups.com> . For more options, visit https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.