គ្រាន់តែ ការទៅធ្វើទស្សនកិច្ច នៅលើដំបន់នានា ក្នុងប្រទេសខ្លួនឯងសោះ ចាំបាច់អីទៅសុំច្បាប់អនុញ្ញាតិពីប្រធានរដ្ឋសភា!? ។ នេះបានចំជាច្បាប់ ដែលគេឃើញនៅតែក្នុងប្រទេសកុម្មុយនិសមែន ។
De : samrainsypa...@googlegroups.com [mailto:samrainsypa...@googlegroups.com] De la part de Chit Samlot Envoyé : samedi 3 octobre 2015 16:13 À : samrainsypa...@googlegroups.com Objet : [SAMRAINSYPARTY-For] លោកម៉ៅ មុនីវណ្ណ៖ រដ្ឋសភាគឺជារដ្ឋសភារបស់បក្សកាន់អំណាច មិនមែនរដ្ឋសភាជាតិនោះទេ លោកម៉ៅ មុនីវណ្ណ៖ រដ្ឋសភាគឺជារដ្ឋសភារបស់បក្សកាន់អំណាច មិនមែនរដ្ឋសភាជាតិនោះទេ ដោយ <http://km.rfi.fr/auteur/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%80%E1%9F%8B-%E1%9E%92%E1%9E%B8%E1%9E%8F%E1%9E%B6/> ប្រាក់ ធីតា03/10/201503/10/2015rfi លោក ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។©ម៉េងហួរ/RFI លោកម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានបញ្ចេញប្រតិកម្មនៅថ្ងៃសៅរ៍ ទី ៣តុលានេះថា រដ្ឋសភាបច្ចុប្បន្ននេះ មិនមែនជារដ្ឋសភាជាតិនោះទេ គឺជារដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ។ ការបញ្ចេញប្រតិកម្មដូច្នេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកហេង សំរិន ប្រធានរដ្ឋសភា បដិសេដនិងសំណើសុំលិខិតបេសកកម្មទៅកាន់តំបន់កន្ទុយនាគ ខេត្តរតនគិរី របស់លោកម៉ៅ មុនីវណ្ណកាលពីពេលថ្មីៗនេះ។ សំលេងរបស់លោកម៉ៅ មុនីវណ្ណ៖ លោកម៉ៅ មុនីវណ្ណ បានបញ្ចេញប្រតិកម្មយ៉ាងដូច្នេះ បន្ទាប់ពីលោកហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា បដិសេដទៅនឹងសំណើសុំលិខិតបេសកកម្មទៅកាន់តំបន់កន្ទុយនាគ ខេត្តរតនគិរី។ គួរជម្រាបជូនថា កាលពីថ្ងៃទី ២៥ កញ្ញាកន្លងទៅនេះ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលមកពីគណបក្សសង្គ្រោះជាតិរូបនេះ បានស្នើសុំលិខិតបេសកកម្ម ពីប្រធានរដ្ឋសភា ដែលមានរយៈពេល៥ថ្ងៃ ហើយនិងត្រូវចាប់ផ្តើមចេញដំណើរពីថ្ងៃទី១ តុលា ដើម្បីចុះទៅពិនិត្យ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងទាក់ទង និងបញ្ហាផ្លូវគមនាគមន៍ ការជីករុករករ៉ែខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ( តំបន់ឧទ្យានជាតិវិរៈជ័យ) រួមនិងការពិនិត្យបង្គោលព្រំដែន ដែលបានបោះរួច នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។ លោកម៉ៅ មុនីវណ្ណ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា លោកបានស្នើសុំលិខិតចុះបេសកកម្មពីប្រធានរដ្ឋសភាជាតិ បន្ទាប់ពីទទួលបានសំណើផ្ទាល់មាត់ពីប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីផ្ទាល់។ ដូច្នេះហើយលោកបានបញ្ជាក់ថា ក្នុងនាមលោកជាតំណាងរាស្ត្រជាប់ឆ្នោតម្នាក់ លោកត្រូវតែធ្វើការដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋវិញ ដោយត្រូវតែទៅត្រួតពិនិត្យមើលដោយផ្ទាល់នៅតំបន់ដែលមានបញ្ហាលើកឡើងនោះ។ លោកបានបន្តថា បើទោះបីជាលោកហេង សំរិនមិនចេញលិខិតបេសកកម្មឲ្យលោកនៅពេលនេះទៀតក៏ដោយក៏លោកនៅតែទៅទីនោះ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួច។ ហើយលោកនឹងប្រើថវិកាផ្ទាល់ខ្លួន និងថវិកាឧត្ថម ដែលលោកទទួលបានពីប្រជាពលរដ្ឋមួយចំនួន ដែលគាំទ្ររូបលោកទៅពិនិត្យនៅតំបន់នោះ។ សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រធានរដ្ឋាសភាជាតិកម្ពុជាបដិសេដនឹងសំណើរបស់អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមរូបនេះ។ កាលពីថ្ងៃទី ១៧ មិថុនាឆ្នាំ ២០១៥នេះ លោក ម៉ៅ មុនីវណ្ណបានស្នើសុំទីកន្លែងធ្វើសន្និសីទកាសែតនៅវិមានរដ្ឋសភា ដើម្បីថ្លែងពីអ្វីដែលលោកបានឃើញ បន្ទាប់ពីចុះទៅត្រួតពិនិត្យនៅតាមតំបន់ព្រំដែនកម្ពុជា ដែលមានបញ្ហាជាមួយនិងវៀតណាម។ ប៉ុន្តែសំណើកាលពីពេលនោះក៏ត្រូវបានលោកហេង សំរិនបដិសេដដែរ ដោយលោកបានចារថា «រដ្ឋសភាពុំបានចេញលិខិតបេសកកម្មឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ ដូច្នេះខ្ញុំមិនអនុញ្ញាតិឲ្យធ្វើសន្និសីទកាសែតនៅវិមានរដ្ឋសភាទេ»។ -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to samrainsypa...@googlegroups.com <mailto:samrainsypa...@googlegroups.com> To unsubscribe from this group, send email to samrainsyparty-unsubscr...@googlegroups.com <mailto:samrainsyparty-unsubscr...@googlegroups.com> For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to samrainsyparty+unsubscr...@googlegroups.com <mailto:samrainsyparty+unsubscr...@googlegroups.com> . For more options, visit https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.