De : samrainsypa...@googlegroups.com [mailto:samrainsypa...@googlegroups.com] 
De la part de Chit Samlot
Envoyé : vendredi 16 octobre 2015 08:03
À : samrainsypa...@googlegroups.com
Objet : [SAMRAINSYPARTY-For] មេដឹកនាំស្តីទីបក្សប្រឆាំងផ្ញើសារ «ដូរឬមិនដូរ?» 
តទល់នឹងសារនយោបាយរបស់បក្សកាន់អំណាច

 

មេដឹកនាំ​ស្តីទី​បក្ស​ប្រឆាំង​ផ្ញើ​សារ​ «ដូរ​ឬ​មិន​ដូរ?» 
តទល់​នឹង​​សារ​នយោបាយ​របស់​បក្ស​កាន់អំណាច 

លោក​ កឹម​ សុខា​ 
មិនបាន​និយាយ​ចំៗ​ទៅ​ដល់​អ្នក​នយោបាយ​រូប​ណា​ដែល​ប្រើ​សារ​បង្កប់​ន័យ​គំរាម​កំហែង​នោះ​ទេ។

 

 <http://gdb.voanews.com/71A9166B-4423-46D5-9E1B-B2EB890FDC0D_mw1024_s_n.jpg> 

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ 
ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ 
ខែ​សីហា ឆ្នាំ​២០១៤។

 

 <http://khmer.voanews.com/author/24736.html> ហ៊ុល រស្មីVOA Khmer

16 តុលា 2015 

ភ្នំពេញ— 

បន្ទាប់​ពី​បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ឲ្យ​បញ្ឈប់​ការ​រិះគន់​ចំណុច​អវិជ្ជមាន​របស់​គណបក្ស​កាន់​អំណាច
 ​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ 
ដែល​នឹង​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ប្រទេស លោក​ កឹម​ សុខា​ 
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ 
បាន​ផ្ញើ​សារ​នយោបាយមួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាល​ពី​ថ្ងៃ​ពុធ​ 
ដោយ​ពន្យល់​ពី​ភាព​ខុស​គ្នា​នៃសារ​នយោបាយ​ «ដូរ ឬ មិន​ដូរ?»​ របស់​លោក​ 
តទល់​នឹង​សារ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។ លោក​ កឹម សុខា 
បាន​ហៅ​សារ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​នោះ ថា​មាន​លក្ខណៈគំរាម​កំហែង​ 
និង​បំភិតបំភ័យ។ 

លោក​ កឹម​ សុខា​ 
មិនបាន​និយាយ​ចំៗ​ទៅ​ដល់​អ្នក​នយោបាយ​រូប​ណា​ដែល​ប្រើ​សារ​បង្កប់​ន័យ​គំរាម​កំហែង​នោះ​ទេ
 តែ​សារ​នយោបាយ​របស់​លោក​ ធ្វើ​ឡើង​ចំ​ថ្ងៃ​តែ​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន 
សែន​ បាន​ផ្ញើ​សារ​នយោបាយ​មួយជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ 
ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ឃោសនា​នយោបាយ​ ទាក់​ទិន​ការ​ផ្លាស់​ប្តូរ 
​ដែល​អាច​ស្រដៀង​គ្នា​នឹង​ការ​ផ្លាស់​ប្តូរ​នយោបាយ​ក្នុង​សម័យ​ ប៉ុល ពត​ 
និង​ការ​ផ្លាស់​ប្តូរ​នយោបាយ​ដែល​កំពុង​កើតឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា។​

អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ពន្យល់​ពី​ទស្សនៈ​នយោបាយ​ «ដូរ ឬ​មិន​ដូរ?»​ 
យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​ កឹម សុខា​ ជា​អ្នក​ដាក់​ចេញ​នូវ​សារ​ន​យោ​បាយ​ «ដូរ ឬ មិន​ដូរ?» ​នេះ​ 
ជូន​គណបក្ស​ប្រើ​សម្រាប់​ឃោសនា​បោះ​ឆ្នោត​ តាំង​តែ​ពី​ខ្ញុំ​នៅ​ជា​ប្រធាន​គណបក្ស​ 
សិទ្ធិ​មនុស្ស​ រហូត​មកដល់​ពេល​ដែល​ខ្ញុំ​ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ 
ហើយ​ដែល​ពេល​នេះ​ ខ្ញុំ​ជា​ប្រធាន​ស្តី​ទី​ គណបក្ស​សង្គ្រោះ​ជាតិ​ផង។​ 
ខ្ញុំ​ពេញចិត្ត​នឹង​សារ​ន​យោ​បាយ​នេះ​ណាស់​ ព្រោះ​ខ្ញុំ​យល់​ថា​ វា​មាន​ន័យ​ ខ្លី​ 
ខ្លឹម​ ខ្លាំង​ មិន​ខ្លៅ​មិន​គួរ​ខ្លាច​ បើ​ប្រជា​ពលរដ្ឋ​ឃ្លាន​ហើយ​នោះ។​ 
ម្យ៉ាង​ទៀត​សារ​នយោបាយ​នេះ ​គ្រាន់​ជា​សារ​សម្រាប់​ដាក់​ជូន​ម្ចាស់​ឆ្នោត​ពិចារណា​ 
ដោយ​មិន​បង្ខិត​បង្ខំ​ មិន​គំរាម​កំហែង 
ដូច​សារ​ដែល​អ្នក​នយោបាយ​ខ្លះ​ដាក់​ចេញ​ក្នុង​រូប​ភាព​ គំរាម​កំហែង​នោះ​ទេ»។

អ្នក​គំាទ្រ​បក្ស​ប្រឆាំង ​បាន​ប្រើ​សារ​«ដូរ​ ឬ​មិន​ដូរ?»​ នេះ ​ជា​ញឹក​ញាប់ 
នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​ដែល​ពេល​នោះ 
តំណាងរាស្រ្ត​បក្ស​ប្រឆាំង​មិន​ព្រម​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ ហើយ​ 
បាន​ចោទ​ថា​ លទ្ធផល​នេះ ​ត្រូវ​បាន​គៃ​បន្លំ។​

សារ «ដូរ​ ឬ​មិន​ដូរ?» ទំនង​ជា​បាន​ឮដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ផង​ដែរ​ 
ពី​ព្រោះ​ក្រុម​អ្នក​តវ៉ា​លទ្ធ​ផល​ឆ្នោត​ បាន​ហែរ​ក្បួន​ដោយ​ការ​ជិះ​ម៉ូតូ​ 
និង​ម៉ូតូ​កង់​បី​កាត់​តាម​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រីនា​ពេល​នោះ។​ 
ទោះបី​ជា​ក្រុម​ប្រឆាំង​ប្រឹង​ស្រែកខ្លាំងៗ​ជាមួយ​ពាក្យ​ «ដូរ​ 
ឬ​មិន​ដូរ?»​នេះ​ក៏ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ 
ដែល​ក្តាប់​អំណាច​ជាង​៣​ទសវត្សន៍​ បាន​សម្ងំ​ស្ងៀម និង​មិន​បាន​តបត​អ្វី​ទេ។​

ប៉ុន្តែ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ 
បាន​វិល​មក​រក​សភាព​ដើម​របស់​លោក​វិញ​ក្នុង​ការ​ប្រើ​សារ​នយោបាយគំរាម​កំហែង​ 
បន្ទាប់ពី​គណបក្ស​កាន់​អំណាច​របស់​លោក​ 
បាន​ចុះ​កិច្ច​ព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ 
នៅ​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤​ 
ដោយ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ។​

ចាប់តាំង​ពី​ពេល​នោះ​មក​ លោក​នាយក​រដ្ឋមន្ត្រី​ 
ដែល​ស្ថិត​ក្នុង​តំណែង​ជាង​៣០​ឆ្នាំ​ ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​ 
នឹង​មិន​ប្រណី​ដល់​ការប៉ុនប៉ង​ណា​មួយ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ
 ហើយ​ក៏បាន​ចំអក​ដល់​សារ​នយោបាយ​ «ដូរ ឬ​មិន​ដូ?» របស់​លោក ​កឹម​ សុខា ​ផង​ដែរ។​ ​

ក្រោយ​ពី​បញ្ចប់​ពហិការ​ប្រជុំ​សភា បក្ស​ប្រឆាំង 
​ពុំ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​អ្វី​ច្រើន​ 
ក្រៅ​តែ​ពី​បាន​ប្តូរ​មុខ​ដំណែង​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ 
និង​ស្ថាប័ន​បោះ​ឆ្នោត។​

សារ​នយោបាយ​គំរាមកំហែង​របស់​លោក​នាយករដ្ឋមន្រ្តី​ កាន់​តែ​ខ្លាំង​ឡើងៗ​ទៅ​ 
នៅ​គ្រា​ដែល​ក្រុម​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​ក្រុម 
​ចាប់​ផ្តើម​សើរើ​បញ្ហា​ផែនទី​ និង​ព្រំដែន​ជាមួយ​វៀតណាម​ឡើងវិញ 
រហូត​ដល់​លោក​ថ្លែង​ថា​ បើ​គណបក្ស​ផ្សេង​ឡើង​កាន់កាប់​អំណាច​ 
ប្រទេស​កម្ពុជា​នឹង​ជួប​សង្គ្រាម​ក្នុង​ស្រុក​ផង​ 
និង​សង្គ្រាម​ជាមួយ​ប្រទេស​ក្បែរ​ខាង​ផង។​

ថ្មីៗ​នេះ​ ​លោក​ព្រមាន​ថា​ ការ​ផ្លាស់ប្តូរ​ 
អាច​នឹង​នាំ​ប្រទេស​កម្ពុជា​ឲ្យជួប​វិបត្តិ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​មជ្ឈិម​បូព៌ា​ប្រទេស​
 បើ​គណបក្ស​របស់​លោក​ ឈប់​ដឹក​នាំ​ប្រទេស​កម្ពុជា។​ 
លោក​នាយករដ្ឋមន្ត្រី​ព្រមាន​យ៉ាង​ដូច្នេះ​ 
នៅ​ក្នុង​សារ​នយោបាយ​មួយ​ដែល​លោក​បាន​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក 
និងផ្ញើ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។​

នៅ​ក្នុង​សារ​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​បញ្ជាក់​ថា​ 
ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ នឹង​បាត់​បង់​ឱកាស​ម្តង​ទៀត​ 
ក្នុង​ការ​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា​ និង​ការ​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ​ 
ឬ​ក៏​ស្លាប់​បាត់​បង់​ជីវិត​ដូច​នៅ​សម័យ​ខ្មែរ​ក្រហម​ ប្រសិន​បើ​ពួក​គេ 
​ជឿ​ទៅតាម​ការ​ឃោសនា​នយោបាយ​ណាមួយ​ដែល​នំា​មក​នូវ​ការ​ផ្លាស់​ប្តូរ។​ ​

ទំនង​ជា​ចង់​ឆ្លើយ​តប​ទៅ​នឹង​លោក​ហ៊ុន សែន​ លោក ​កឹម​ សុខា​ 
បាន​បញ្ជាក់​នៅ​ក្នុង​សារ​នយោបាយ​អំពី​ទស្សនៈ​ដូរ​ ឬ​មិន​ដូរ?​ 
របស់​លោក​យ៉ាង​ដូច្នេះ​ថា៖​ «​កន្លងមក​ខ្ញុំ​សង្កេត​ឃើញ​ថា​ 
ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ សូម្បី​តែ​ក្មេងៗ​មិន​ទាន់​គ្រប់​អាយុ​បោះ​ឆ្នោត 
​ក៏​ចងចាំ​ ចូលចិត្ត​សារ​នយោបាយ​នេះ​ដែរ។​ ដោយឡែក​ 
មាន​តែ​អ្នកដឹកនាំ​ខ្លះ​តែ​ប៉ុណ្ណោះ​ ដែល​ប្រឆាំង​ទាំង​ទទឹង​ទិស​ 
នូវ​សារ​នយោបាយ​នេះ​ ទោះ​បី​ជា​ ខ្ញុំ​បាន​បញ្ជាក់​ហើយ​ បញ្ជាក់​ទៀត​ថា​ ខ្ញុំ​ 
និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ តាមរយៈ​ 
ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​។ 
យើង​មិន​ធ្វើ​តាម​មធ្យោបាយ​ហិង្សា​ មិន​ធ្វើ​បដិវត្តន៍​ 
មិន​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ​ជា​ដាច់​ខាត​ក៏ដោយ»។​

ដោយឡែក ​អ្នក​តាម​ដាន​ការ​វិវត្ត​នយោបាយ​ខ្មែរ​យ៉ាង​ដិតដល់ 
ហៅ​ការ​ផ្ញើ​សារ​នយោបាយ​ឌឺដង​ដាក់​គ្នា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​ 
និង​បក្ស​ប្រឆាំង​ 
ថា​ជា​ការ​អត់​ប្រយោជន៍​សម្រាប់​ការ​កែ​លម្អ​ចំណុច​ខ្វះ​ខាត​នៅ​ក្នុង​សង្គម​ខ្មែរ​ដ៏​ក្រីក្រ​មួយ​នេះ​
 
ដោយ​សារ​បក្ស​ម្ខាង​ទាល់​ច្រក​ក្នុង​ការ​រក​ផ្លូវ​ដោះ​ស្រាយ​វិបត្តិ​សង្គមដែល​បាន​កើតឡើង​រាប់​សិប​ឆ្នាំ​មក​ហើយ​
 ដូច​ជា​អំពើ​ពុក​រលួយ​ និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ ខណៈ​ដែល​ម្ខាង​ទៀត 
​ប្រឹង​ឆ្លៀត​រក​តែ​ការ​កើន​ឡើង​ប្រជាប្រិយភាព ​ដើម្បី​ការ​ផ្លាស់​ប្តូរ​ 
ដោយ​គ្មាន​គំនិត​គោល​នយោបាយ​ច្បាស់​លាស់​សម្រាប់​ដឹកនាំ​ប្រទេស​។

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ 
ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​ ​មាន​ប្រសាសន៍ប្រាប់ VOA 
ថា ការ​ឆ្លើយ​ឆ្លង​សារ​នយោបាយ​វាយប្រហារ​គ្នា​នេះ​ 
គឺ​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ 
តែ​ការណ៍​នេះ​បង្ហាញ​ថា​ អ្នក​នយោបាយ​ខ្មែរ 
​អសមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ ដែល​កំពុង​កើត​មាន​ 
ដូច​ជា​ការទប់ស្កាត់​ការ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជាដើម។

«តាម​ពិត​ដោយ​សារ​ខាង​គណបក្ស​ប្រជាជន​នោះ​ ជាពិសេស​ 
គាត់​អត់​ព្រម​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ដូច​ជា​បញ្ហា​ពុករលួយ​ 
បញ្ហា​ដែល​គេ​រិះគន់​ច្រើន​ដោយ​សារ​គាត់​អត់​ព្រម​ 
គាត់​មិន​ដឹង​ឆ្លើយ​តប​របៀប​ម៉េច​ គាត់​បន្លាច​គេ​ទៅ​ គាត់​បំភ័យ​គេ​ទៅ​ 
គាត់​រក​រឿង​សង្គ្រាម​ឬ​មួយ​ក៏​រឿង​អស្ថិរភាព​លើក​ចុះ​លើក​ឡើង​។ ប៉ុន្តែ 
គណបក្ស​ប្រឆាំង ​ក៏​គាត់​អញ្ចឹង​ដែរ​ ក្នុង​ពេល​ដែល​គាត់​និយាយ​ គាត់​និយាយ​យក​ 
ប្រជាប្រិយភាព​ ប៉ុន្តែ​ គាត់​អត់​មានគោល​នយោបាយ​ ឬក៏​គំនិត​ច្បាស់លាស់​ដែរ​ហ្នឹង 
បើ​សិន​ជា​យើង​មើល​ទៅ។ ​អញ្ជឹង​ហើយ​ បាន​នយោបាយ​របស់​យើង​ហ្នឹង 
គឺ​អ្នក​នយោបាយ​គ្មាន​សមត្ថភាព​ក្នុង​ការ​ 
យក​គំនិត​ច្នៃ​ប្រឌិត​ដោះ​ស្រាយ​បញ្ហា​ជាតិ យក​មក​ប្រកួត​ប្រជែង​គ្នា​ 
ហើយ​ការ​បរាជ័យ​ហ្នឹង​ ការ​អត់​សមត្ថភាព​ហ្នឹង​ 
គឺជា​បរាជ័យ​មួយសម្រាប់​ប្រទេស​ជាតិ​យើង​ 
ហើយ​បរាជ័យ​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ផង​ដែរ»។

លោក​បញ្ជាក់​បន្ថែម​ថា​ អ្នក​នយោបាយ​ខ្មែរ 
​គួរ​យក​ការ​ប្រណាំងប្រជែង​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ 
មក​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​ការ​យក​ពេលវេលា​មក​គិត​រិះរក​វិធី​បំភ័យ​ 
និង​ផ្ចាញ់​ផ្ចាល​គូ​បដិបក្ខ ហើយ​និង​លាប​ពណ៌​គ្នា​ទៅវិញ​ទៅមក​ 
ដូច​ជា​ការ​ចេញ​សារ​នយោបាយ​ឌឺ​ដង​គ្នា​នេះ​ជាដើម៕​ 

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to samrainsypa...@googlegroups.com 
<mailto:samrainsypa...@googlegroups.com> 
To unsubscribe from this group, send email to 
samrainsyparty-unsubscr...@googlegroups.com 
<mailto:samrainsyparty-unsubscr...@googlegroups.com> 
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to samrainsyparty+unsubscr...@googlegroups.com 
<mailto:samrainsyparty+unsubscr...@googlegroups.com> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to