*សង្គមស៊ីវិលថា **CPP **ប្រើឥទ្ធិពលជ្រុលហួសហេតុទៅលើតុលាការគំរាម សម រង្ស៊ី* Thu, 19 November 2015 | វង្ស សុខេង <http://www.postkhmer.com/author/%E1%9E%9C%E1%9E%84%E1%9F%92%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9F%81%E1%9E%84/460>ភ្នំពេញ ប៉ុស្តិ៍
*ភ្នំពេញៈ* ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុកបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញដោយបានធ្វើការថ្កោលទោសគណបក្សប្រជាជនចំពោះអ្វីដែលក្រុមអង្គការទាំងនេះមើលឃើញថាគណបក្សកាន់អំណាចយូរអង្វែងមួយនេះបានប្រើឥទ្ធិពលរបស់ខ្លួនជ្រុលហួសហេតុទៅលើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការ និងសមាគមចំនួន ១៩ ចុះថ្ងៃទី ១៦ ខែវិច្ឆិកាដែលបានផ្ញើចេញដោយអង្គការខុមហ្វ្រែលកាលពីម្សិលមិញក៏បានអំពាវនាវផងដែរឲ្យគណបក្សប្រជាជនដែលកំពុងកាន់អំណាចបញ្ឈប់ការគ្រប់គ្រងលើប្រព័ន្ធតុលាការដោយសារមូលហេតុនយោបាយ និងការធ្វើឲ្យដើរថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍នេះបានសរសេរថា ដីកាចាប់ខ្លួនលោក សម រង្ស៊ី គឺជាការរំលោភលើគោលការណ៍នៃឯករាជភាពរបស់តុលាការ និងការជ្រៀតជ្រែកលើគោលការណ៍នៃការចែករំលែកអំណាចរបស់រដ្ឋ។ សេចក្តីថ្លែងការណ៍សរសេរទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមប្តឹងលោក សម រង្ស៊ី ហើយនៅថ្ងៃទី ១៣ ខែវិច្ឆិកាតុលាការបានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី។ បន្ទាប់មកនៅថ្ងៃទី ១៦ ខែវិច្ឆិកាគណៈកម្មាធិការអចិន្រៃ្តយ៍របស់រដ្ឋសភាបានដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី ដែលករណីនេះបានកើតឡើងបន្ទាប់ពីមានការវាយដំយ៉ាងឃោរឃៅទៅលើសមាជិករដ្ឋសភាពីររូបនៃគណបក្សប្រឆាំងនៅក្បែរច្រកចេញពីរដ្ឋសភាកាលពីថ្ងៃទី ១៦ ខែតុលាខណៈពេលដែលនគរបាលមិនបានយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពរបស់ពួកគេ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា៖ «សាលក្រមរបស់តុលាការបានបង្ហាញយ៉ាងច្បាស់ថាដោយសារមូលហេតុនយោបាយហើយជាឧទាហរណ៍មួយនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធតុលាការ និងជាឧបករណ៍ដើម្បីបង្អាក់សំឡេងរបស់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសម្ចាស់ជំនួយឲ្យដាក់សម្ពាធលើរដ្ឋាភិបាល [ក្នុងគោលបំណងដើម្បី] ស្វែងរកដំណោះស្រាយឱ្យលោក សម រង្ស៊ី តាមរយៈការចរចាដោយសន្តិវិធី និងបញ្ឈប់ការប្រើប្រាស់តុលាការប្រឆាំងនឹងគណបក្សប្រឆាំង»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានបដិសេធការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលនេះដោយលោកបានសង្កត់ធ្ងន់ថាអង្គការនីមួយៗទាំងនោះមិនបានគោរពលក្ខន្តិកៈស្តីពីឯករាជភាពរបស់ខ្លួនទេ។ លោកបាននិយាយថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតែងតែវាយប្រហារមកលើគណបក្សប្រជាជន និងរដ្ឋាភិបាលដែលគ្មានអ្វីភ្ញាក់ផ្អើលទេដោយសារតែអង្គការសង្គមស៊ីវិលទាំងនេះមានភាពលម្អៀងទៅខាងគណបក្សប្រឆាំង។ លោក ឥសាន បានឱ្យដឹងថា៖ «ខ្ញុំគិតថាចំនួនជាក់លាក់នៃអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតែងតែវាយប្រហារប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលហើយពួកគេបានសម្លឹងមើលគ្រប់ជ្រុងងងឹត និងពួកគេមិនដែលមើលទៅសម្រាប់អ្វីដែលត្រឹមត្រូវទេ»។ លោកបានបន្តថា៖ «ពេលយើងកំពុងធ្វើខ្មៅពួកគេមើលទៅសនៅពេលយើងកំពុងធ្វើស ពួកគេមើលទៅខ្មៅ ដូច្នេះខ្ញុំមិនចោទប្រកាន់ពួកគេទេប៉ុន្តែមានន័យថាពួកគេលម្អៀងទៅខាងគណបក្សប្រឆាំង »។ លោកបានថ្លែងថាគ្មានលោក សម រង្ស៊ី គណបក្សសង្គ្រោះជាតិមិនស្លាប់ទេមានមន្រ្តីផ្សេងទៀតអាចដឹកនាំគណបក្សនេះបាន។ លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យបានថ្លែងថាការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការមិនអាចទទួលបានជោគជ័យទេខណៈពេលដែលតុលាការស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច។ លោកស្រី វណ្ណាត បញ្ជាក់ថា៖ «ខ្ញុំគិតថាគ្មានគណបក្សណាបានប្រយោជន៍ទេខណៈដែលតុលាការមិនឯករាជ្យហើយមុខមាត់អាក្រក់នៃភាពទន់ខ្សោយរបស់ប្រព័ន្ធតុលាការគឺជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជា និងអ្នកវិនិយោគបរទេស»៕ TK -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.