*មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា*
ដោយ ខែ សុណង | 2015-11-29 RFA

[image: យ៉ែម បុញ្ញឫទ្ធិ ៦២០]
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ
កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរ ទទួល​ញត្តិ​ពី​ព្រះសង្ឃ
ទាមទារ​បញ្ឈប់​លក់​ដី​អាគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃ​ទី ថ្ងៃ​ទី
០៣ តុលា ២០១៤។ RFA/Brach Chev
*មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៣០
ខែ​វិច្ឆិកា
ដោយសារ​ពុំ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​ពីរ​នៅ​មុន​ថ្ងៃ​ប្រជុំ​សភា​ពេញ​អង្គ។*
អ្នក​នាំ​ពាក្យ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ
មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា ថ្នាក់​ដឹក​នាំ​គណបក្ស
បាន​សម្រេច​ថា​នឹង​មិន​ចូល​ប្រជុំ​សភា​ទេ
ដោយសារ​តែ​គ្មាន​ការ​ចរចា​ណា​មួយ​ក្នុង​វប្បធម៌​សន្ទនា
ដើម្បី​ដោះស្រាយ​អំពើ​អយុត្តិធម៌​ជាច្រើន​មក​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។
បញ្ហា​ទាំង​នោះ​មាន​ជា​អាទិ៍ អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ
ករណី​តវ៉ា​ដក​តំណែង​ប្រធាន​ទី​១ នៃ​រដ្ឋសភា
ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ គឺ​លោក សម រង្ស៊ី ជាដើម
ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ហើយ​ជា​ទង្វើ​រំលោភ​ច្បាប់៖
*«ព័ត៌មាន​ពី​លោក​ប្រធាន​អនុប្រធាន
សម្រេច​ថា​មិន​ចូលរួម​ប្រជុំ​សភា​ស្អែក​នេះ​ទេ។
នៅ​មាន​ការ​ជួប​គ្នា​តាម​រយៈ​វប្បធម៌​សន្ទនា​សំឡេង​ភាគ​តិច
និង​សំឡេង​ភាគ​ច្រើន​នៃ​រដ្ឋសភា
ដែល​នឹង​ជជែក​រក​ដំណោះស្រាយ​បញ្ហា​ទាំងអស់​នេះ»**។*
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន
មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា
ពេល​ព្រឹក​ប្រជុំ​សភា​ធម្មតា ហើយ​ចាប់​ពី​ម៉ោង ៥​ល្ងាច
គណបក្ស​ទាំង​ពីរ​ដែល​ដឹក​នាំ​ដោយ លោក ស ខេង និង​លោក កឹម សុខា
អាច​ជួប​ចរចា​គ្នា​ធម្មតា​ដូច​លើក​មុនៗ។ លោក​ថា
ទោះ​គ្មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ប្រជុំ​សភា
ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា
មាន​ចំនួន​ច្រើន​លើសលុប​ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦។
សម័យ​ប្រជុំ​សភា​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា
មាន​របៀបវារៈ​ពីរ
គឺ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦
និង​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ស្ថិតិ៕

*បក្ស​នយោបាយ​ធំ​ទាំង២​ នៅមិនទាន់​កំណត់​ពី ពេលវេលា​ច្បាស់លាស់​
ក្នុង​ការជួបគ្នា​
<http://www.dap-news.com/2011-06-14-02-39-55/103366-2015-11-29-05-04-17.html>*
Sunday, 29 November 2015 12:00 *ដោយៈ នាង សួគ៌ **Posted ID: **ដើមអំពឹល*
*ភ្នំពេញ៖* បក្សនយោបាយធំ២ នៅមិនទាន់កំណត់ពី ពេលវេលាច្បាស់លាស់ ក្នុងការជួបគ្នា
ប៉ុន្តែថា នឹងអាចធ្វើឡើង នៅដើមសប្តាហ៍ក្រោយ។ អ្នកនាំពាក្យគណបក្ស
ប្រជាជនកម្ពុជា លោកសុខ ឥសាន្ត មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល
នៅព្រឹកថ្ងៃ ទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះថា “ព័ត៌មានដែលទទួលបាន មកពីតំណាង
បក្សទាំង២ នឹងជួបគ្នានៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ៍។
ចំពោះពេលវេលានៅមិនទាន់ច្បាស់លាស់”។ “ទាក់ទិនរឿងរបៀបវារៈ នៃកិច្ចប្រជុំវិញ
គឺឈរលើក្របខណ្ឌនយោបាយ ពុំលាយលំជាមួយរឿងផ្លូវច្បាប់ ឬតុលាការឡើយ។
តំណាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចស ខេង ប្រធានសំលេងភាគច្រើននៅក្នុងសភា
”។
លោកយ៉ែម បុញ្ញារិទ្ឋ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍
ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យនេះ ប្រហាក់ប្រហែលលោកសុខ
ឥសាន្តដែរថា ជំនួបពិតជានឹងមានរវាងគណបក្សទាំង២ ដោយតំណាងបក្សប្រឆាំងដឹកនាំដោយលោក
កឹម សុខា ជាប្រធានស្តីទី។ ប៉ុន្តែចំពោះររៀបវារៈវិញ
គណបក្សប្រឆាំងហាក់លើកឡើងខុសពីគណបក្សកាន់អំណាចត្រង់ថា
នឹងជជែកអំពីស្ថានការណ៍នយោបាយជារួម និងបញ្ហាជាតិ។
អ្នកតាមដានស្ថានការណ៍សង្គម លោកបណ្ឌិត មាស នី លើកឡើងថា គំរោងនៃការជួបជុំគ្នានេះ
ជាផ្លូវមួយល្អ ដោយសារតែពីមុនមេបក្សទាំង២ បានទទួលបរាជ័យ
ដែលនាំគ្នាបំផ្លាញវប្បធម៌សន្ទនា កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។
លោកសង្កត់ធ្ងន់ថា មេបក្សទាំង២(សម្តេចហ៊ុនសែននិងសមរង្សី) មានចរិកខុសគ្នា
ដូចនេះពិបាកនិយាយគ្នា និងពិបាករកវិធីសាស្រ្តទប់ស្កាត់ នៅពេលបញ្ហាកើតឡើងម្តងៗ។
លោក ផ្តល់ជាអនុសាសន៍ថា បើអ្នកទាំង២ចេះរួបរួមគ្នា ផលប្រយោជន៍ នឹងបានទៅបក្សទាំង២
និងជាពិសេស បានទៅលើប្រជាពលរដ្ឋ។
នៅពេលដែលសួរថា នៅមុនការជួបគ្នានេះ តើតំណាងរាស្រ្តបក្សប្រឆាំងទាំង៥៥រូប
នឹងចូលប្រជុំសភានៅព្រឹកថ្ងៃស្អែកទេ? លោក យ៉ែម បុញ្ញារិទ្ឋ បញ្ជាក់ថា
ប្រសិនបើមានចំលើយជាវិជ្ជមានពីលោកសមរង្សី និងលោកកឹម សុខា
នោះតំណាងរាស្រ្តទាំងអស់ នឹងចូលប្រជុំសភា ដើម្បីជជែកអំពីច្បាប់ថវិកាជាតិ
ឆ្នាំ២០១៦។ ជាគោលបំណងរបស់គណបក្សសង្គ្រោះជាតិ
ចង់អោយមានការជួបជាមួយតំណាងបក្សកាន់អំណាចជាមុនសិន មុននឹងចូលប្រជុំសភា។
ប្រតិកម្មនឹងការលើកឡើង របស់លោក យ៉ែម បុញ្ញារិទ្ឋ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា
“ទោះបីជាមិនមានវត្តមានរបស់មន្រ្តីបក្សប្រឆាំងក៏ដោយ
ក៏សភាប្រជុំជាមួយមន្រ្តីបក្សកាន់អំណាចបានដែរ”។ លោកបន្តថា
“ការលើកឡើងរបស់បក្សសង្គ្រោះជាតិ
ដូចជាដាក់លក្ខខណ្ឌ មកអោយសភា ឬបក្សកាន់អំណាច។ ទន្ទឹមជាមួយគ្នានោះ
ទោះបីជាបក្សប្រឆាំងចូល ឬមិនចូល ជាសិទ្ឋរបស់តំណាងរាស្រ្តបក្សប្រឆាំង។
ប៉ុន្តែគណបក្សប្រជាជន អាចអនុម័តច្បាប់ថវិកា បាន៥០%បូក១
គឺអនុវត្តនៅទៅតាមរដ្ឋធម្មនុញ្ញ ទោះបីជាបក្សប្រឆាំងមិនចូលក៏គ្មានឧបសគ្គ”។
គំរោងនៃការជួបគ្នាជាថ្មីម្តងទៀតនេះ ធ្វើឡើងបន្ទាប់ពីលោកកឹម សុខា
បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កាលពីរសៀលថ្ងៃទី ២៤ខែ វិច្ឆិកាកន្លងទៅ
និងបន្ទាប់ពីលោកបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា អ្វីដែលគណបក្សសង្គ្រោះជាតិ
ត្រូវធ្វើនៅពេលនេះគឺៈ ទី១ រកយុត្តិធម៌ជូនអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ដោយមានការស៊ើបអង្កេតមួយឯករាជ្យ ប្រសិទ្ធិភាព
ជុំវិញការប្រើប្រាស់អំពើហិង្សាលើអ្នកតំណាងរាស្ត្រ ជាប់របងរដ្ឋសភា
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ ទី២ ចង់ឲ្យស្ថេរភាពនយោបាយល្អវិញ
ដើម្បីវិលទៅរកកិច្ចព្រមព្រៀងនយោបាយថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។ ទី៣
ដើម្បីស្ថានភាពនយោបាយ វិលទៅល្អដូចដើមវិញ
ទាល់តែមានការជជែកគ្នារវាងគណបក្សទាំងពីរ។
ជាការកត់សំគាល់ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ គឺថ្ងៃប្រវត្ថិសាស្រ្ត
ដែលគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ព្រមព្រៀងគ្នាវិលរកតុចចារ
ដើម្បីបញ្ចប់វិបត្តិនយោបាយ ក្រោយការបោះឆ្នោតសាកលឆ្នាំ២០១៣។ អ្វីដែលមហាជនដឹង
ម្តងហើយម្តងទៀត ដោយគណបក្សទាំង២ នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក
ទាក់ទងទៅនឹងផលប្រយោជន៍គណបក្សរៀងៗខ្លួន។ ទាំងនេះ
មិនមែនជាអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បានឡើយ។ អ្វីដែលពលរដ្ឋខ្មែរចង់បាន
គឺអោយគណបក្សធំៗទាំងនេះ ធ្វើការដើម្បីជាតិ ដោយការប្រកួតប្រជែង តាមសន្លឹកឆ្នោត
និងសន្តិភាព៕

-- 

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to