*តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផ្ដើមចុះទៅពិនិត្យព្រំដែនជាថ្មីក្រោយស្ងាត់មួយរយៈ* ដោយ អេង គីមហុង <http://km.rfi.fr/auteur/%E1%9E%A2%E1%9F%81%E1%9E%84-%E1%9E%82%E1%9E%B8%E1%9E%98%E1%9E%A0%E1%9E%BB%E1%9E%84/>01/12/201501/12/2015 rfi [image: media] ស្រះទឹកមួយកន្លែងស្ថិតក្នុងខេត្តរតនគិរីដែលមិនទាន់បានលុប@mao monyvann *កាលពីថ្ងៃម្សិលមិញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបគឺលោក សុន ឆ័យ និងលោក ម៉ៅ មុន្នីវណ្ណ បានចុះទៅពិនិត្យព្រំដែន កម្ពុជា វៀតណាម សារជាថ្មី នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។ នៅក្នុងដំណើរចុះទៅនេះលោកទាំងពីរបានឃើញដោយផ្ទាល់ថា* * រណ្តៅស្រះទឹកចំនួន៨ដែលវៀតណាមជីកកន្លងមកនៅមិនទាន់លុបនិងស្រះមួយចំនួនទៀតជីកពង្រីកបន្ថែម។*
ក្រោយស្ងប់ស្ងាត់អស់មួយរយៈប្រតិភូក្រុមការងារចំពោះកិច្ចរបស់គណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សុន ឆ័យ និង លោក ម៉ៅ មុន្នីវណ្ណ ផ្ដើមចុះត្រួតពិនិត្យព្រំដែនកម្ពុជាវៀតណាមជាថ្មីទៅកាន់តំបន់ ស នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ តំបន់ ស ដែលវៀតណាមបានជីកស្រះទឹក៨កន្លែងចូលមកក្នុងដីខ្មែរ។ តាមរយៈសំណេរអមនិងវីដេអូដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី០១ធ្នូនេះ លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាមថា វៀតណាមនៅមិនទាន់លុបស្រះចេញពីតំបន់សទេ។ បើទោះបីជាមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមការងារគណៈកម្មការព្រំដែននៃប្រទេសទាំងពីរកាលពីលើកមុនដែលតម្រូវឲ្យវៀតណាមលុបស្រះចេញក៏ដោយ។ លោក ម៉ៅ មុន្នីវណ្ណ មើលឃើញទៀតថា ស្រះខ្លះជីកពង្រីកនិងដីចម្កាមួយចំនួនត្រូវបានទុកចោល និងមួយចំនួនទៀតដាំដំណាំពង្រីកបន្ថែម។ តំណាងរាស្ត្ររូបនេះនឹងសសេរលិខិតប្រាប់ទៅក្រសួងការបរទេសកម្ពុជាអំពីបញ្ហានេះ។ លោក ម៉ៅ មុន្នីវណ្ណ ក៏បានរិះគន់ការដោះស្រាយបញ្ហារំលោភបូរណភាពទឹកដីខ្មែររបស់ រដ្ឋាភិបាលកម្ពុជាជាមួយភាគីវៀតណាមកន្លងមកគ្មានមានប្រសិទ្ធភាព។ លោកបានជំរុញទៅរដ្ឋាភិបាលងាកមកប្រើយន្តការអន្តរជាតិដោយប្រើប្រាស់មូលដ្ឋានសន្ធិសញ្ញាទីក្រុងប៉ារីសដើម្បីឲ្យប្រទេសដែលពាក់ព័ន្ធដាក់សំពាធលើភាគីវៀតណាម និង ប្តឹង ទៅតុលាការអន្តរជាតិដើម្បីបញ្ចប់បញ្ហារំលោភចូលទឹកដីខ្មែរ។ ទន្ទឹមគ្នានេះ លោក ផៃ ស៊ីផាន បានរិះគន់ចំពោះការលើកឡើងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដោយលោកចាត់ទុកថាមិនយល់ពីការងាររបស់រដ្ឋាភិបាល។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការលុបស្រះនេះមិនមែនជាកាតព្វកិច្ចរបស់វៀតណាមដែលត្រូវលុបទេគឺកម្ពុជាជាអ្នកលុបព្រោះស្ថិតនៅលើខ្មែរ។ សូមបញ្ជាក់ថា ការជីកស្រះទឹកនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវនេះក្រសួងកាបរទេសកម្ពុជាបានធ្វើកំណត់ទូតបីលើករួចមកហើយទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជា។ បន្ទាប់មកគណៈកម្មការព្រំដែននៃប្រទេសទាំងពីរបានជួបប្រជុំគ្នាចំនួនពីរលើកនៅក្រុងភ្នំពេញនិងហាណូយដើម្បីរកដំណោះស្រាយ។ ដំណោះស្រាយរួមគឺភាគីវៀតណាមយល់ព្រមលុបស្រះទឹកប្រាំបីកន្លែងនេះនៅក្នុងខេត្តរតនគិរី៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.