*លោក គង់ គាំលា ពីបក្ស សម រង្ស៊ី ទៅចូលសង្គ្រោះជាតិ* Tue, 8 December 2015 | មាស សុខជា <http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417> | ភ្នំពេញ ប៉ុស្តិ៍ [image: http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/Kong-korm-SRP.jpg?itok=B3Ef-OkH] *ភ្នំពេញៈ* លោក គង់ គាំ បានប្រកាសជាថ្មីទៀតថាលោកនឹងលាលែងពីតំណែងសមាជិកព្រឹទ្ធសភា និងពីប្រធានគណបក្ស សម រង្ស៊ី នាខែនេះដោយទៅធ្វើជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ លោក គង់ គាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាគណបក្ស សម រង្ស៊ី នឹងចប់អាណត្តិរបស់ខ្លួនបន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខនោះហើយជាមូលហេតុដែលលោកត្រូវតែលាលែងពីប្រធានគណបក្ស សម រង្ស៊ី និងសមាជិកព្រឹទ្ធសភានៅចុងខែ ១២ ហើយនឹងទៅចូលរួមកម្លាំងជាមួយគណបក្សសង្គ្រោះជាតិដោយធ្វើជាទីប្រឹក្សាគណបក្ស។ លោកបញ្ជាក់ថា លោកមិនទាន់បានប្រកាសចាកចេញពីនយោបាយនៅឡើយទេដោយលោកគ្រាន់តែប្រកាសលាលែងពីគណបក្ស សម រង្ស៊ីនិងសមាជិកព្រឹទ្ធសភាតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានចាត់ទុកការប្រកាសត្រឡប់ចូលនយោបាយវិញរបស់លោក គង់ គាំ ថាជាការកុហក និងបានអំពាវនាវឲ្យប្រជាជនកុំជឿគណបក្សប្រឆាំង។ លោក ឥសាន ថា៖ «សូមប្រជាពលរដ្ឋយើងស្តាប់ការប្រកាសរបស់គាត់ថាតើអ្វីដែលគាត់និយាយពេលមុន និងនិយាយក្រោយដូចគ្នាឬអត់»។ « ប្រសិនបើគាត់និយាយពេលមុនផ្សេងនិយាយពេលក្រោយផ្សេងប្រជាពលរដ្ឋគួរឈប់ជឿគាត់ »។ ជាការឆ្លើយតបលោក គង់ គាំ បានចំអកចំពោះការចោទប្រកាន់របស់លោក ឥសាន ថាគណបក្សប្រជាជនអត់ចេះអានអក្សរ។ លោកបញ្ជាក់ថា៖ «លិខិតរបស់ខ្ញុំកាលពីមុននិយាយថាដកខ្លួនចេញពីគណបក្ស សម រង្ស៊ី ហើយនៅធ្វើជាទីប្រឹក្សាគណបក្សសង្គ្រោះជាតិ។ ខ្ញុំមិនបាននិយាយថាត្រូវលាលែងពីនយោបាយនោះទេ»៕ PS --
Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.