លោកថេន សេន ៖ ការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យ ជាជោគជ័យដ៏ធំរបស់ប្រជាជន
http://www.thmeythmey.com/?page=detail&ctype=article&id=35805&lg=kh#.VqqJo9h8Pt4.facebook <http://www.thmeythmey.com/?page=detail&ctype=article&id=35805&lg=kh#.VqqJo9h8Pt4.facebook> (ចុះផ្សាយនៅថ្ងៃ 28-01-2016, 9:59 pm) | ដោយ : ទេព អ៊ីវិសាល <http://www.thmeythmey.com/?page=author&id=40> 1372 រូបភាព <http://www.thmeythmey.com/imgs/2812016164400thein_sein.jpg> <http://www.thmeythmey.com/?page=detail&ctype=article&id=35805&lg=kh#prev> <http://www.thmeythmey.com/?page=detail&ctype=article&id=35805&lg=kh#next> <http://www.thmeythmey.com/imgs/thumb5/> *លោកប្រធានាធិបតីជិតអាណត្តិ ថេន សេន (Thein Sein) បានប្រកាសជាថ្មីថាការផ្ទេរអំណាចនឹងត្រូវប្រ ព្រឹត្តទៅដោយសន្តិវិធី ហើយបានចាត់ទុក ការផ្ទេរអំណាចនោះ ថាជាជោគជ័យរបស់ប្រជាជនមីយ៉ាន់ម៉ា ទាំងអស់។ នេះ ជាការប្រកាសចុងក្រោយរបស់លោកថេន សេន ក្នុងនាមជាតំណាងបក្សមតិភាគច្រើន នៃសភាមីយ៉ាន់ម៉ានៃអាណតិ្តចាស់។ * មុនបួនថ្ងៃនៃការចាប់ផ្តើមនីតិកាលថ្មីនៃសភាមីយ៉ាន់ម៉ា លោកប្រធានាធិបតី ថេន សេន បានប្រកាសនឹងផ្ទេរអំណាចដូចទៅនឹងការសន្យារបស់លោកមុនពេលនៃការបោះឆ្នោត។ នេះ គឺជាសារមួយដ៏កក់ ក្តៅរបស់មេដឹកនាំពាក់កណ្តាលយោធាទៅកាន់ប្រជាជនមីយ៉ាន់ម៉ា ដើម្បីកុំឲ្យមាការភ័យខ្លាចក្នុងការផ្ទេរតំណែង ខណៈទីបញ្ចប់នៃអាណត្តិរបស់លោកកាន់តែខិតជិតមកដល់។ លោក ថេន សេន សង្កត់ធ្ងន់ថា បើទោះបីជាវាមានបញ្ហាប្រឈម និងការលំបាកជាច្រើនក៏ដោយ ចុងក្រោយ មីយ៉ាន់ម៉ានៅតែ អាចធ្វើការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យ។ ក្នុងសុន្ទរកថា ដែលជា ឱកាសចុងក្រោយក្នុងនាមជាប្រធាននៃបក្សមតិភាគច្រើនក្នុងសភា លោក ថេន សេន ក៏បានទទួល ស្គាល់ថារយៈពេលប្រាំឆ្នាំកន្លងទៅនៃអាណត្តិរបស់លោក ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សមីយ៉ាន់ម៉ា មិនបានពេញលេញនោះទេ។ តែលោក បន្ថែមទៀតថា ការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិប តេយ្យដែលនឹងត្រូវធ្វើនាពេលខាងមុខដ៏ខ្លីនេះ គឺជា«ជ័យជម្នះមួយដ៏ធំរបស់ប្រជាជនមីយ៉ាន់ម៉ា»។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះ មីយ៉ាន់ម៉ា នឹងបើកសម័យប្រជុំលើកដំបូងនៃនីតិកាលថ្មីនៃសភាដែលនឹងត្រូវដឹកនាំដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី។ សម្រាប់ការបង្កើតក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី ពោលគឺប្រធានាធិបតីថ្មី នឹងត្រូវចាប់ផ្តើម នៅខែមេសា។ បើទោះបីជារដ្ឋាភិបាលពាក់កណ្តាលយោធាលោក ថេន សេន បានប្រកាសថា នឹងផ្ទេរអំណាចទៅ កាន់រដ្ឋាភិបាលស៊ីវិលដែលនឹងដឹកនាំដោយបក្សលោកស្រីអ៊ុងសាន ស៊ូជីក៏ដោយ ស្ថាប័នមួយចំនួន ដែលកំពុងតែកាន់កាប់ដោយយោធានៅតែបន្តកាន់តំណែងដដែល។ ហើយចុងក្រោយ លោក ថេន សេន ក៏បានស្នើឲ្យសភាអនុម័តច្បាប់មួយចំនួនដែលត្រូវបានគេមើលឃើញថាដើម្បីបម្រើផលប្រយោ ជន៍យោធា។ ច្បាប់នោះ គឺច្បាប់ការពារអតីតប្រធានាធិបតីពីការចោទប្រកាន់លើបទល្មើសផ្សេងៗក្នុង ពេលដឹកនាំប្រទេស។ ហើយកាលពីថ្ងៃម្សិលមិញលោកថេន សេន ក៏បានស្នើទៅកាន់សភាមីយ៉ាន់ម៉ាដើម្បីអនុម័តបញ្ចូលក្រសួងអន្តោប្រវេសន៍ និងប្រជាជន ជាមួយនឹងក្រសួងមហាផ្ទៃជាក្រសួងតែមួយ។ តាមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាដែលធ្វើដោយយោធា ក្រសួងធំចំនួនបីត្រូវស្ថិតក្រោមការគ្រប់ គ្រងដោយយោធាដែលរួមមាន ក្រសួងកិច្ចការព្រំដែន ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ ការបញ្ចូលក្រសួងពីរបន្ថែមក្នុងក្រសួងមហាផ្ទៃ បានបង្ហាញយ៉ាងច្បាស់ពីការចង់រក្សាឥទ្ធិពលយោធាក្នុង នយោបាយមីយ៉ាន់ម៉ា៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.