*សហភាពអន្តរសភានឹងស៊ើបអង្កេតករណីវាយដំអ្នកតំណាងរាស្ត្របក្សប្រឆាំង* គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រ នៃសហភាពអន្តរសភាក៏នឹងពិនិត្យទៅលើភាពស្របច្បាប់នៃចំណាត់ការថ្មីៗ ដែលត្រូវធ្វើឡើងប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ផងដែរ។
[image: រូបឯកសារ៖ លោក គង់ សភា និងលោក ញ៉យ ចំរើន ទទួលការព្យាបាលនៅបាងកក។ (ហ៊ុល រស្មី/VOA)] <http://gdb.voanews.com/087131E9-39C7-4D9D-B752-05E2CB397F36_mw1024_s_n.jpg> រូបឯកសារ៖ លោក គង់ សភា និងលោក ញ៉យ ចំរើន ទទួលការព្យាបាលនៅបាងកក។ (ហ៊ុល រស្មី/VOA) *សាយ មុន្នី**VOA Khmer* 29 មករា 2016 វ៉ាស៊ីនតោន— គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនៃសហភាពអន្តរសភា នឹងបំពេញបេសកកម្មទៅកាន់ប្រទេសកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈនេះ ដើម្បីស៊ើបអង្កេតសំណុំរឿងមួយចំនួន រួមទាំងសំណុំរឿងវាយប្រហារអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបគឺលោក គង់ សភា និង ញ៉យ ចំរើន កាលពីឆ្នាំមុនផង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មការនេះ ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍ទី២៨ ខែមករា។ សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា គណៈកម្មការនេះក៏នឹងពិនិត្យ ទៅលើភាពស្របច្បាប់នៃចំណាត់ការថ្មីៗ ដែលត្រូវធ្វើឡើងប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ផងដែរ។ ក្រៅពីប្រទេសកម្ពុជា គណៈកម្មការនេះក៏នឹងបំពេញបេសកកម្មទៅកាន់ប្រទេសម៉ាល់ឌីវ និងវេណេហ្ស៊ុយអេឡា ផងដែរនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ដើម្បីជំរុញឲ្យមានការវិវត្តទៅមុខទាក់ទងនឹងសំណុំរឿងពា ក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនានា។ នៅក្នុងសេចក្ដីសម្រេចចិត្ត ដែលត្រូវបានអនុម័តដោយគណៈកម្មការនៃសហភាពអន្តរសភា នៅក្នុងអំឡុងកិច្ចប្រជុំរយៈពេលបីថ្ងៃរបស់ខ្លួនស្ដី ពីសំណុំរឿងពាក់ព័ន្ធនឹងអ្នកតំណាងរាស្ត្រចំនួន៤០នាក់ គណៈកម្មការនេះ បានផ្ដល់អាទិភាពទៅលើការរំលោភសិទ្ធិមនុស្សរបស់អ្នកតំ ណាងរាស្ត្រនៅក្នុងប្រទេសទាំងបីខាងលើមុនគេ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.