*«កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»*
*លោក កឹម សុខា ប្រាប់មន្ត្រីរបស់ខ្លួនបន្តអនុវត្តពាក្យស្លោកបីឃ្លា**«កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»* ដោយ អេង គីមហុង <http://km.rfi.fr/auteur/%E1%9E%A2%E1%9F%81%E1%9E%84-%E1%9E%82%E1%9E%B8%E1%9E%98%E1%9E%A0%E1%9E%BB%E1%9E%84/> 03/03/2016 rfi [image: media] លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ RFI/ Siv Channa *លោក កឹម សុខា នៅព្រឹកថ្ងៃទី៣កុម្ភៈនេះ បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ គណបក្ស ២៥ រាជធានី ខេត្តនៅទូទាំងប្រទេសកម្ពុជានាទីស្នាក់ការកណ្តាល។ ប្រធានស្ដីទីរូបនេះបញ្ជាក់ថា ជំហររបស់គណបក្សសង្គ្រោះជាតិនៅតែរឹងមាំនិងមានការងារជាច្រើនទៀតដែលត្រូវធ្វើ បន្ទាប់ពីជួបឧបសគ្គនានា និងបន្តជួបឧបសគ្គជាច្រើន តទៅមុខទៀត។* *«យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»**។ នេះគឺជាសាររបស់ លោក កឹម សុខា បន្តប្រាប់ទៅមន្រ្តីរបស់ខ្លួនក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ គណបក្ស ២៥ រាជធានី ខេត្ត នៅព្រឹកថ្ងៃទី០៣កុម្ភៈនេះ។* លោក កឹម សុខា ជឿថា គណបក្សសង្គ្រោះជាតិនៅតែបន្ តជួបឧបសគ្គជាច្រើនតទៅមុខទៀត។ ប៉ុន្តែពេលនេះគណបក្សសង្គ្រោ ះជាតិកំពុងតែលើផ្លូវត្រូវហើយ តាមរយៈការរួបរួមគ្នារបស់បក្ស។ ការរួបរួមដែលលោក កឹម សុខា អះអាងថាជាចំណុចខ្លាំងរបស់បក្ស។ លោកថា ការងារបន្តរបស់សង្គ្រោះជាតិ ត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធសាស្រ្ដរបស់បក្ស។ កិច្ចប្រជុំនេះក៏បានវាយតម្លៃការងារនាពេលកន្លងមក និងពិនិត្យមើលផែនការការងារលើដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។ ថ្លែងប្រាប់វិទ្យុបារាំង លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិមណ្ឌលកំពុងចាមលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃនេះនឹង ក្លាយជារបៀបវារៈនៃសន្និបាតក្រុមប្រឹក្សាជាតិរបស់ គណបក្សសង្គ្រោះជាតិលើកទី០២នៅថ្ងៃទី២៦កុម្ភៈ។ ជាសន្និបាត ដែលរៀបចំធ្វើឡើងនៅរាល់២ឆ្នាំម្តងនេះ នឹងមានសមាជិកក្រុមប្រឹក្សាជាតិប្រមាណ៣ពាន់នាក់ចូលរួម រាប់ចាប់តាំងពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកក្រុមប្រឹក្សានិងប្រតិបត្តិស្រុក និងខេត្ត ។ សន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្រ្គោះជាតិនៅចុងខែមិនា នេះ នឹងធ្វើឡើងដោយមិនមានវត្តមានរបស់លោក សម រង្ស៊ី ប្រធានគណបក្សនោះទេ ព្រោះថា លោក សម រង្ស៊ី បច្ចុប្បន្នដែលកំពុងប្រឈម នឹងដីកាចាប់ខ្លួនរបស់តុលាការក្រុង ភ្នំពេញ ក្នុងបណ្តឹងបរិហាកេរ្តិ៍លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងដីការកោះហៅចំនួនពីរទៀត។ ប៉ុន្តែលោក សម រង្ស៊ី ទំនងជាអាចថ្លែងបើកសន្និបាតក្រុមប្រឹក្សាជាតិនេះ តាមរយៈវីដេអូខនហ្វឺរ៉ែន (Video Conference) ដូចដែលលោក សម រង្ស៊ី ធ្លាប់បានធ្វើ នៅក្នុងអំឡុងពេលលោកអវត្តមានពីប្រទេសកម្ពុជានៅឆ្នាំ២០១២៕ Sincerely yours,- ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *cnr...@gmail.com <cnr...@gmail.com>* Phone: *206-850-7565* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.