សូមឆ្ងល់ នូវពាក្សខាងក្រោមនេះ ៖ បើបានឈ្នះឆ្នោតទៅហើយ រឿងអីរដ្ឋាភិបាលនឹង 
មិនស្របច្បាប់នោះ? ។ គឹតទៅ ចេះតែនិយាយ​អ្វីៗ តាមសេចក្តីស្រម័យរបស់ខ្កួន 
ផ្តេសផ្តាស់ យ៉ាងនេះហើយ ទើប “នាយខ្វាក់” ដៀលអត់ចេះចប់សោះនោះ !!! ។

De : samrainsypa...@googlegroups.com [mailto:samrainsypa...@googlegroups.com] 
De la part de CHIT
Envoyé : lundi 19 décembre 2016 06:22
À : samrainsypa...@googlegroups.com
Objet : [SAMRAINSYPARTY-For] សង្គ្រោះជាតិ នឹងបង្កើតរដ្ឋាភិបាលស្របច្បាប់ 
បើសិនឈ្នះឆ្នោត ២០១៨

 

សង្គ្រោះជាតិ​ នឹង​បង្កើចេះតែត​រដ្ឋាភិបាល​ស្រប​ច្បាប់​ បើ​សិន​ឈ្នះ​ឆ្នោត​ ២០១៨ 

Mon, 19 December 2016 

 <http://www.postkhmer.com/author/alex-willemyns/77960> Alex Willemyns and  
<http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417>
 មាស សុខជា 

ភ្នំពេញ​ ប៉ុស្តិ៍

 



លោក​ សម រង្ស៊ី ជួប​សំណេះ​សំណាល​ជាមួយ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន។ 
រូបថត ហ្វេសប៊ុក

 

ភ្នំពេញៈ មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ 
បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​​ថា​គណបក្ស​របស់​លោក​នឹង​រៀបចំ​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ
 ប្រសិន​បើ​ខ្លួន​ឈ្នះ​ឆ្នោត​នៅក្នុង​​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ 
ហើយ​លោក​ថ្លែង​ថា​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ​សែន​ 
នឹង​ក្លាយ​ទៅ​ជា​ក្រុម​ឧទ្ទាម​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​យូរ​អង្វែង​មួយ​នេះ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​របស់​លោក។

ការ​អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​បង្ហោះ​ជា​ភាសា​អង់គ្លេស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​
 សម រង្ស៊ី​ 
អម​ជាមួយ​នឹង​ការ​ថ្លែង​​របស់​លោក​​នៅក្នុង​សហរដ្ឋអាមេរិក​ដែល​លោក​បាន​ទៅ​ដល់​កាលពី​សប្តាហ៍​មុន​​ដោយ​គ្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​
 និង​​សហគមន៍​ខ្មែរ​នៅ​ទី​នោះ​ផង​ដែរ។ 

លោក​ សម រង្ស៊ី បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ថា៖ «នៅ​ក្នុង​ឆ្នាំ ២០១៨ 
គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​រដ្ឋាភិបាល​ថ្មី​ស្របច្បាប់​នៅ​ពេល​គណបក្ស​ខ្លួន​ដឹកនាំ​រដ្ឋាភិបាល​ហើយ​មាន​ក្រុម​ឧទ្ទាម​ប្រឆាំង​នោះ​នឹង​គ្មាន​កម្លាំង​ណា
 ឬ​កងកម្លាំង​ប្រដាប់​អាវុធ​ចូលរួម​មក​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ទេ។ 
នៅ​ពេល​ណា​ដែល​ក្រុម​ឧទ្ទាម​ងើប​​ឡើង​ប្រឆាំង​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​ត្រូវ​តែ​កម្ចាត់​ពួក​ឧទ្ទាម​»​​។
 

មេបក្ស​ប្រឆាំង​ 
ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​រូប​នេះ​បាន​ថ្លែង​ទៀត​ថា​លោក​ជឿ​ថា​វៀតណាម​ដែល​ជា​ប្រវត្តិសាស្ត្រ​តែងតែ​ជួយ​ដល់​គណបក្ស​ប្រជាជន​ដែល​ជួយ​ឲ្យ​លោក​
 ហ៊ុន សែន​ ឡើង​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​ ១៩៨៥ 
នឹង​ឈប់​ជួយ​គណបក្ស​នេះ​ទៀត​​ហើយ​ប្រសិន​បើ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ 
បាន​បង្ហាញ​ថា​គណបក្ស​ប្រជាជន​បាត់បង់​ការ​គាំទ្រ​នោះ។

លោក​ថ្លែង​ថា​៖ 
«ដូច​ចិន​ក៏​អ៊ីចឹង​ដែរ​ពី​ដើម​ចិន​ជួយ​ខ្មែរ​ក្រហម​ប៉ុន្តែ​ចិន​សម័យ​នេះ​ និង​ចិន 
៤០ 
​ឆ្នាំ​មុន​ខុស​គ្នា​ឆ្ងាយ​ណាស់​គ្មាន​ចិន​ណា​មក​ជួយ​ខ្មែរ​ក្រហម​ទៀត​ទេ​ហើយ​គ្មាន​ប្រទេស​វៀតណាម​ទៅ​ជួយ​
 ហ៊ុន សែន​ 
ទៀត​ទេ​ព្រោះ​កាលៈទេសៈ​វា​ប្រែប្រួល​ឥឡូវ​នេះ​ប្រទេស​វៀតណាម​កំពុង​មាន​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​ប្រទេស​វៀតណាម​ត្រូវការ​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក...»។

នៅ​ក្នុង​សុន្ទរកថា​ដែល​​ថ្លែង​នៅក្នុង​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​លោក​ សម 
រង្ស៊ី​ 
បាន​ពិភាក្សា​អំពី​ការ​រំពឹង​ថា​បើ​គណបក្ស​ប្រជាជន​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ 
និង​មិន​ព្រម​ផ្ទេរ​អំណាច​មក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​តើ​ស្ថានការណ៍​វា​ទៅ​ជា​យ៉ាង​ម៉េច​?
 លោក សម រង្ស៊ី​ 
មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​តាមរយៈ​អ៊ីមែល​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​​បន្ថែម​ទៀត​ទេ​កាលពី​ម្សិលមិញ។
 

ទោះ​ជា​យ៉ាង​ណា​នៅក្នុង​ការ​បង្ហោះ​សារ​របស់​លោក​ 
លោក​បាន​មាន​ប្រសាសន៍​ពី​ការ​ផ្ទេរ​អំណាច​ដែល​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រយៈពេល​
 ១៨​ខែ​ទៀត​ដែល​វា «គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ 
និង​ចិត្តសាស្ត្រ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​» រវាង​គណបក្ស​ទាំង​ពីរ​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក​ សុខ ឥសាន 
បាន​ថ្លែង​ថា​លោក​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សេចក្តី​អធិប្បាយ​របស់​លោក​ សម 
រង្ស៊ី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​ទេ​ហើយ​លោក​បាន​បដិសេធ​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​សំណួរ​ថា​តើ​គណបក្ស​កាន់​អំណាច​នឹង​បះបោរ​ប្រឆាំង​​​​រដ្ឋាភិបាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ឬ​អត់
 ​បើ​សិន​គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះឆ្នោត​នៅ​ក្នុង​ឆ្នាំ ២០១៨។

លោក​ ឥសាន ​ថ្លែង​ថា៖ «ការ​ឈ្នះឆ្នោត​គឺ​គាត់​បាន​និយាយ​អំពី​វា​អស់​រយៈពេល​ជាង​ 
២០ ​ឆ្នាំ​មក​ហើយ។ តើ​វា​ពិត​ដែរ​ឬ​ទេ? 
គណបក្ស​កាន់​អំណាច​មិន​មាន​ជំនឿ​ថា​គាត់​នឹង​ឈ្នះ​ឆ្នោត​នោះ​ទេ»។

លោក​ សម រង្ស៊ី​ 
គឺជា​បុគ្គល​ម្នាក់​ដែល​តែងតែ​រិះគន់​ខ្លាំង​បំផុត​ទៅ​ដល់​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​ដែល​ប្រកាន់​បក្ខពួក​នៅ​ក្នុង​កងយោធា។
 

មេដឹកនាំ​យោធា​កំពូលៗ​ភាគច្រើន​គឺជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន​ 
សែន 
​ដែល​មួយ​ចំនួន​កំពុង​កាន់កាប់​មុខ​តំណែង​ជា​ឥស្សរជន​នៅក្នុង​គណបក្ស​កាន់​អំណាច​នឹង​មួយ​ចំនួន​មាន​មុខ​តំណែង​នៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ផង​ដែរ​ខណៈ​ដែល​​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​អន្តរាគមន៍​របស់​កងយោធា​ចូល​ទៅ​ក្នុង​រឿង​នយោបាយ​ក្នុង​នាម​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ពី​មុន។

លោក​ គល់ បញ្ញា 
នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​បាន​ថ្លែង​ថា​លោក​នៅ​តែ​ជឿជាក់​ថា​ការ​បោះឆ្នោត​ឆ្នាំ
 ២០១៨ 
​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ការ​គំរាម​កំហែង​ណា​មួយ​ពី​មនុស្ស​មួយ​ចំនួន​ដូចជា​លោក​
 សម រង្ស៊ី​ 
ដែល​ថា​គណបក្ស​ប្រជាជន​ដែល​ប្រឆាំង​រដ្ឋាភិបាល​ថ្មី​ជា​ក្រុម​ឧទ្ទាម​ត្រូវ​តែ 
«កម្ចាត់» 
​ដោយ​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​អនាគត​នោះ​វា​នឹង​មិន​ជួយ​ដល់​ស្ថានការណ៍​អ្វី​​នោះ​ទេ។
 

លោក​ថ្លែង​ថា៖ «វា​ជា​សេចក្តី​ថ្លែងការណ៍​ផ្នែក​អារម្មណ៍​។ 
វា​មិនមែន​ជា​ដំណោះស្រាយ​ជាក់ស្តែង​ទេ។ 
ខ្ញុំ​សង្ឃឹម​ថា​នឹង​មិន​មាន​សេចក្តី​ថ្លែងការណ៍​ផ្លូវ​អារម្មណ៍​ដូចនេះ​កើត​មាន​ច្រើន​តទៅ​ទៀត​ទេ។
 
យើង​ត្រូវ​ការ​ចក្ខុវិស័យ​វែង​ឆ្ងាយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។
 

លោក​បាន​បន្ថែម​ទៀត​ថា៖ 
«ខ្ញុំ​គិត​ថា​គាត់​ប្រហែល​ជា​បារម្ភ​អំពី​សេចក្តី​ថ្លែងការណ៍​នាពេល​ថ្មីៗ​នេះ​របស់​លោក​
 ហ៊ុន សែន អំពី​លទ្ធភាព​អាច​កើត​មាន​សង្គ្រាម​​ស៊ីវិល​ 
[​ប្រសិន​​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត] 
ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​វា​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ប្រសិន​​បើ​មាន​ការ​ផ្លាស់ប្តូរ​ណា​មួយ​នោះ​។
 
ខ្ញុំ​ពិតជា​សង្ឃឹម​ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​នឹង​ត្រូវ​បាន​គេ​គោរព​ទាំងអស់​គ្នា​ហើយ​នឹង​មាន​សន្តិភាព»៕
 N

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to samrainsypa...@googlegroups.com 
<mailto:samrainsypa...@googlegroups.com> 
To unsubscribe from this group, send email to 
samrainsyparty-unsubscr...@googlegroups.com 
<mailto:samrainsyparty-unsubscr...@googlegroups.com> 
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to samrainsyparty+unsubscr...@googlegroups.com 
<mailto:samrainsyparty+unsubscr...@googlegroups.com> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to