*បន្តិចទៀតពួកអាយ៉ងនឹងកាត់ទោសខ្មែរណាដែលនិយាយអាយួនៗតាំងពី៧មករា៧៩មករួមទាំង ន-ស៊ីហនុ ផងដែលហៅយួនថាជាក្រពើអំពីបទចោទញុះញង់ឲ្យមានការរើសអើង* *សកម្មជន **CNRP **ភៀសខ្លួនទៅក្រៅប្រទេស ក្រោយពីតុលាការកោះឲ្យចូលបំភ្លឺ * Mon, 20 February 2017 ឡាយ សាមាន <http://www.postkhmer.com/author/%E1%9E%A1%E1%9E%B6%E1%9E%99-%E1%9E%9F%E1%9E%B6%E1%9E%98%E1%9E%B6%E1%9E%93/75867> ភ្នំពេញ ប៉ុស្តិ៍ [image: http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/5-CNRP_6.jpg?itok=QcKIfEaZ] អូន វណ្ណសាក់ សកម្មជនគណបក្សសង្គ្រោះជាតិគេចខ្លួនទៅក្រៅប្រទេសក្រោយតុលាការឲ្យចូលបំភ្លឺ។ រូបថត ហ្វេសប៊ុក
*ភ្នំពេញ:* សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់បានគេចខ្លួនចេញពីប្ រទេសកម្ពុជាកាលពីសប្ដាហ៍មុន បន្ទាប់មានដីកាកោះហៅឲ្យចូលមកតុលាការរាជធានីភ្នំពេញ ដើម្បីបំភ្លឺពាក់ព័ន្ធអំពីបទចោទញុះញង់ឲ្យមានការរើសអើងកាលពីឆ្នាំ ២០១៣ និងបានរិះគន់រដ្ឋាភិបាលនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនដែលមានឈ្មោះ «I love Cambodia Hot News II» ហើយគណបក្សប្រឆាំង និងសង្គមស៊ីវិលចាត់ទុកថាជាការបំភិតបំភ័យក្នុងការ សម្តែងមតិនៅពេលជិតបោះឆ្នោត។ លោក អូន វណ្ណសាក់ អាយុ ២៥ ឆ្នាំ ជាសកម្មជនគណបក្សសង្គ្រោះជា តិបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី ១៦ ខែកុម្ភៈក្រោយពីតុលាការបានបញ្ជូនដីកាឲ្យម្ដាយរបស់លោកកាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ ២០១៧។ លោក អូន វណ្ណសាក់ បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈសារអេឡិចត្រូនិកថាការ កោះហៅនេះបំណងគឺដើម្បីដាក់គំនាបរូបលោកមិនឱ្យបញ្ចេញមតិ និងចាត់ទុកថាជាការគំរាមកំហែង ហើយការគេចខ្លួនរបស់លោកដោ យសារមិនមានជំនឿលើប្រព័ន្ធតុលាការ។ លោក វណ្ណសាក់ ថ្លែងថា៖ «ខ្ញុំយល់ឃើញថាការកោះហៅ នេះគឺដោយសារមួយរយ:នេះខ្ញុំផុសរឿងជាច្រើនដែលរិះគន់លើរដ្ឋាភិបាល ដូចជារឿងព្រំដែន រឿងយួនអន្តោប្រវេសន៍ខុសច្បាប់ និងជាពិសេសរឿងការស្លាប់របស់លោកបណ្ឌិត កែម ឡី ហើយណាមួយខ្ញុំជាម្ចាស់ផេក I Love Cambodia Hot NEWS II ដែលជាផេករិះគន់រដ្ឋាភិបាល និងគាំទ្រ CNRP អ៊ីចឹងដីកានេះច្បាស់ណាស់ថាគេចង់បំបិទសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្ញុំ ហើយបើខ្ញុំចូលទៅគេនឹងចាប់ឃុំខ្លួនខ្ញុំ»។ លោកថ្លែងបន្តថា៖ «ខ្ញុំគ្មានសង្ឃឹមលើប្រព័ន្ ធតុលាការរាជរដ្ឋាភិបាលកំពុងយកប្រព័ន្ធតុលាការមកគាបសង្កត់ខ្ញុំ»។ យ៉ាងនេះក្តីលោកបញ្ជាក់ថានឹងបន្តរិះគន់លើចំណុចអវិជ្ ជមានរបស់រដ្ឋាភិបាលពីក្រៅប្រទេសហើយនឹងត្រឡប់មកកម្ពុ ជាវិញនៅពេលណាមានការផ្លាស់ប្តូរមេដឹកនាំ។ ក្នុងដីកាចុះថ្ងៃទី ១០ មករា ចុះហត្ថលេខាដោយចៅក្រមស៊ើបសួ រសាលាដំបូងរាជធានីភ្នំពេញលោក យ៉ិន សារឿន បានបង្គាប់ឱ្យឈ្មោះ អូន វណ្ណសាក់ ភេទប្រុស អាយុ ២៥ ឆ្នាំលំនៅបច្ចុប្បន្ននៅភូមិទទា សង្កាត់ ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាន់ទី ៥ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៨ ព្រឹកដើម្បីសាកសួរពីដំណើររឿងញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីខែសីហា ឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ក្នុងដីកាបញ្ជាក់ថាបានឃើញដីកាសន្និដ្ឋានបញ្ជូនសំណុំរឿងឱ្យស៊ើបសួរចុះថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០១៦ របស់អយ្យការអមសាលាដំបូងរា ជធានីភ្នំពេញចោទប្រកាន់ឈ្មោះ អូន វណ្ណសាក់។ លោក វណ្ណសាក់ ថ្លែងថា៖ «ហេតុអីគេមិនប្តឹងខ្ញុំតាំងពី ២០១៣ នោះមក? ហេតុអីទើបគេមកប្តឹងពេលនេះ ហើយខ្ញុំពិតជាមិនបានធ្វើអីដូចគេចោទនោះទេ? ហើយក៏មិនដឹងថារដ្ឋាភិបាល ឬក៏អ្នកណាជាដើមបណ្តឹងដែរ?»។ លោក អូន វណ្ណសាក់ បានគាំទ្រគណបក្សសង្គ្រោះជាតិតាំងពីឆ្នាំ ២០១៣ មក និងបានចូលរួមការឃោសនាបក្សពេលបោះឆ្នោតបាតុកម្មទាមទារ បោះឆ្នោតឡើងវិញចុះទៅពិនិត្យព្រំដែននឹងធ្លាប់ចូលរួមវេ ទិកាគណបក្សនៅភ្នំពេញនឹងតាមខេត្តនានា។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ប្រាប់ភ្នំពេញប៉ុស្តិ៍ថាចំណាត់ការរបស់តុលាការនាពេលនេះ កំពុងធ្វើឱ្យបរិយាកាសនយោបាយកាន់តែអាប់អួ។ លោក សុវណ្ណ ថ្លែងថា៖ «ប៉ះពាល់គោលការណ៍ប្រជាធិបតេយ្យ ប៉ះពាល់ដល់ការបោះឆ្នោតបង្កឱ្យមានការភ័យខ្លាចអ៊ីចឹងហើ យទាំងអស់គ្នាមិនមានអារម្មណ៍ជ្រះស្រឡះក្នុងការចូលរួមបោះឆ្នោត។ យើងយល់ឃើញថាមិនមានប្រយោជន៍អ្វីដល់ប្រទេសជាតិនៅពេ លណាដែលមានការគំរាមកំហែង»។ លោកថ្លែងថារដ្ឋាភិបាលគួរយកមតិរិះគន់របស់ប្រជាពលរដ្ ឋមកពិចារណាធ្វើការកែលម្អជាជាងគំរាមកំហែង និងបំបាក់ស្មារតីអ្នកបញ្ចេ ញមតិព្រោះកម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។ លោក សុវណ្ណ ថ្លែងថា៖ «ជាការពិតគាត់បារម្ភពីការទិតៀន ប៉ុន្តែយើងគួរគិតមើលថា តើទង្វើរបស់គណបក្សកាន់អំណា ចសព្វថ្ងៃបានធ្វើអ្វីល្អហើយឬនៅ និងអ្វីមិនទាន់ល្អ? កាលណាមិនទាន់ល្អកែតម្រូវតាមការចង់បានរបស់ប្រជារាស្ត្រទៅ វានឹងមិនទទួលការទិតៀនទៀតទេ បើសិនជាល្អហើយ មិនកែតម្រូវ ហើយមកគាបសង្កត់រិះគន់អ្នកបញ្ចេញមតិ ធ្វើឱ្យប្រជាពលរដ្ឋ អ្នកចូលរួមកិច្ចការជាតិមានការភ័យខ្លាច»។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងថារដ្ឋាភិបាលមិនបានគាបសង្កត់ជនណាទេកាលណាបុគ្ គលនោះមិនបានប្រព្រឹត្តបទល្មើសដែលនឹងអាចត្រូវទទួលខុ សត្រូវចំពោះមុខច្បាប់។ លោក ឥសាន ថ្លែងថា៖ «អ្នកណាប្រព្រឹត្តល្មើសច្បា ប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ វាអត់មានអីសង្ស័យ ហើយអ្នកអត់ប្រព្រឹត្តល្មើសច្បាប់ទៅទទួលខុសត្រូវជំនួសគេម៉េចកើត។ ក្នុងនាមគណបក្សឈ្នះឆ្នោតមានភារកិច្ចយកកម្មវិធីនយោបាយ របស់បក្សឈ្នះឆ្នោតដែលបានឆ្លងកាត់ការពិចារណារបស់ប្ រជាពលរដ្ឋរួចហើយអ៊ីចឹងគាត់មិនអាចបង្ខំឱ្យគណបក្សប្រជា ជនដែលឈ្នះឆ្នោតយកកម្មវិធីនយោបាយ ឬគំនិតរបស់គាត់ដែលចាញ់ឆ្នោតមកអនុវត្តបានទេ វាផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋ»។ នាយកប្រតិបត្តិ ខុមហ្វ្រែល ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាលោក គល់ បញ្ញា សម្តែងការព្រួយបារម្ភដែលអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតខិតជិតមកដល់ ខណៈដែលមន្ត្រី និងសកម្មជនបក្សប្រឆាំងត្រូវបានតុលាការកោះហៅជាបន្ តបន្ទាប់។ លោកថ្លែងថា៖ «យើងឃើញមានការប្រើប្រាស់ប្រព័ន្ធតុលាការច្រើនដើម្បីចោទសួរ ឬដាក់ទោសទៅលើអ្នកបញ្ចេញមតិដែលធ្វើឱ្យអ្នកបញ្ចេញ មតិមានការព្រួយបារម្ភទាក់ទងការប្រើប្រាស់តុលាការ តាមពិតអ្នកបញ្ចេញមិនគួរដាក់ទោសដាក់ពន្ធនាគារ»។ លោកថ្លែងថារដ្ឋាភិបាលគួរបង្កបរិយាកាសល្អៗដើម្បីឱ្យ ការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងស្របតាមគោលការណ៍ស្តីពីសិទ្ធិមនុស្សដែលកម្ពុជាទទួលយក។ លោកថា៖ «ជិតបោះឆ្នោតចឹងគឺត្រូវការបញ្ចេញមតិទៅវិញទៅមកហើយយើ ងមានការរឹតត្បិតខ្លាំងទៅលើសេរីភាពក្នុងការបញ្ចេញ មតិខាងនយោបាយគឺជាការគំរាមកំហែងធ្ងន់ធ្ងរ ហើយសហគមន៍អន្តរជាតិគេចង់ឃើ ញយើងអនុវត្តកិច្ចព្រមព្រៀងសន្ធិសញ្ញាប៉ារីស»។ កាលពីចុងឆ្នាំ ២០១៦ ជំនួយការរបស់លោក សម រង្ស៊ី ពីររូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដោយកំបាំងមុខ ដោយដាក់ពន្ធនាគារ ៥ ឆ្នាំពាក់ព័ន្ធរឿងផុសនៅលើ ហ្វេសប៊ុកដោយចោទបីបទល្មើសគឺបទសមគំនិតក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភា ពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ថ្មីៗនេះចៅសង្កាត់រងពីរនាក់នៅក្នុងកូតាគណបក្សប្រឆាំ ងត្រូវបានឃុំខ្លួនដាច់ដោយឡែកពីគ្នាដោយសាលាដំបូងរាជធានី និងតុលាការខេត្តបន្ទាយមានជ័យពាក់ព័ន្ធនឹងបទចោទប្រកាន់ការញុះញង់ឲ្យមានអំពើហិង្សា និងក្លែងលិខិតសាធារណៈស្របពេលដែលអ្នកវិភាគ និងតាមដានព្រឹត្តិការណ៍សង្គមលោក គឹម សុខ ត្រូវបានតុលាការឃុំខ្លួនដែរពីបទញុះញង់ និងបរិហារកេរ្តិ៍បក្សកាន់អំណាចជុំវិញករណីឃាតកម្មលោកបណ្ឌិត កែម ឡី។ សង្គមស៊ីវិលដែលតាមដានការបោះឆ្នោតបានចាត់ទុកថាការឃាត់ ខ្លួននេះនឹងធ្វើឲ្យប៉ះពាល់បរិយាកាសមិនល្អមុនការបោះ ឆ្នោតដែលនឹងប្រព្រឹត្តទៅប៉ុន្មានខែខាងមុខនេះ៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.