*លោក កឹម សុខា ថាបក្សប្រជាជនចៀសមិនរួចពីការចាញ់ឆ្នោតឆ្នាំ ២០១៨ *
Fri, 30 June 2017 | មាស សុខជា | <http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417> ភ្នំពេញ ប៉ុស្តិ៍ [image: http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/4-KimSokha_12.jpg?itok=Ugt3OX0R] លោក កឹម សុខា ពន្យល់ប្រាប់អ្នកគាំទ្រនៅខេត្តកំពង់ស្ពឺពីការធ្លាក់ចុះសំឡេងរបស់ CPP។ រូបថត ហ្វេសប៊ុក *កំពង់ស្ពឺៈ* លោក កឹម សុខា ប្រធានគណបក្សប្រឆាំងបានព្យា ករថាគណបក្សកាន់អំណាចចៀសមិនរួចពីការចាញ់នៅក្នុងកា របោះឆ្នោតជាតិឆ្នាំក្រោយនោះទេ ពីព្រោះសំឡេងគាំទ្ររបស់ គណបក្សនេះបានធ្លាក់ចុះបន្តិចម្តងៗចាប់តាំងពីឆ្នាំ ២០០២ រហូតមក។ នៅក្នុងពិធីអរគុណអ្នកបោះឆ្នោតក្នុងខេត្តកំពង់ស្ពឺកាលពីម្សិលមិញលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានឆ្លៀតឱកាសនេះទាញចំណាប់អារម្មណ៍ និងព្យាករ អំពីការចាញ់ និងឈ្នះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដោយលោក កឹម សុខា បានចង្អុលបង្ហាញថាគណបក្សប្រជាជនកម្ពុជាកំពុងធ្លាក់ចុះ ហើយគណបក្សសង្គ្រោះជាតិកំពុងកើនឡើង។ លោក កឹម សុខា បានប្រាប់អ្នកគាំទ្រថាគណបក្សប្រជាជនកម្ពុជាកំពុង ដើរឆ្ពោះទៅរកការចាញ់ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ហើយគណបក្សសង្គ្រោះជាតិកំពុងដើរឆ្ពោះទៅរកការឈ្នះឆ្នោ តនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដើម្បីដឹកនាំប្រទេស ខណៈសំឡេងគាំទ្ររបស់គណបក្សសង្គ្រោះជាតិកើនឡើងជាង ៣ លានសំឡេង ហើយមេឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិបានកើនឡើងពី ៤០ ក្នុងឆ្នាំ ២០១២ ដល់ ៤៨៩ មេឃុំ ចៅសង្កាត់ក្នុងឆ្នាំ ២០១៧ ហើយពួកគេក៏កំពុងរៀបចំចូលកាន់តំណែងមេឃុំ ចៅសង្កាត់ ក្នុងចំណោមឃុំ សង្កាត់ចំនួន ១៦-៤៦ ឃុំសង្កាត់ទូទាំងប្រទេសផងដែរ ខណៈគណបក្សប្រជាជនកាន់កាប់តំណែងមេឃុំ សង្កាត់ ១១៥៦ នៅសល់ពីការចាញ់។ « លទ្ធផលនៃការបោះឆ្នោតបានឆ្លុះបញ្ចាំងម្តងទៀតថា គណបក្សកាន់អំណាចកំពុងធ្លាក់ចុះសំឡេងគាំទ្រ។ ប្រជាប្រិយភាពរបស់គាត់កំពុងធ្លាក់ចុះ។ ធ្លាក់ចុះរាល់អាណត្តិចាប់តាំងពីអាណត្តិឆ្នាំ ២០០២- ២០០៧- ២០១២ និងឥឡូវនេះឆ្នាំ ២០១៧ ជិតចប់ហើយបងប្អូន»។ លោកបន្ថែមថាតាមរយៈលទ្ធផលនេះបង្ហាញថាប្រជាប្រិយភាពរបស់ គណបក្សសង្គ្រោះជាតិបានកើនឡើង សំឡេងគាំទ្រហើយអាសនៈឃុំ សង្កាត់បន្តកើនឡើងជាង ១០ ដង។ លោក សុខា បានអះអាងថាឆ្នាំ ២០១២ សំឡេងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាគឺជាង ៦១% ស្មើជាង ៣ លានសំឡេងហើយក្នុងឆ្នាំ ២០១៧ គណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះពី ៦១,៨% ដល់ ៥០,៨%។ ក្នុងឆ្នាំ២០១២ សំឡេងគាំទ្ររបស់គណបក្សសង្គ្រោះជាតិគឺ ១ លាន ៨ សែនស្មើ ៣០,៧% ហើយឥឡូវនេះគណបក្សសង្គ្រោះជាតិឈ្នះ ៤៣,៨% ស្មើជាង ៣ លានសំឡេងផងដែរ។ លោក សុខា បានថ្លែងបន្តថា៖ «បើទោះបីជា [គណបក្សប្រជាជនកម្ពុជា] ព្យាយាមកែយ៉ាងណាក៏ដោយ ក៏ [គណបក្សប្រជាជនកម្ពុជា] នឹងធ្លាក់ចុះជារៀងរហូតដល់ក្រោម ៥០%»។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានចាត់ទុកការលើកឡើងរបស់លោក សុខា ថាជាការប្រមូលអ្នកគាំទ្រ របស់គាត់សម្រាប់ផលចំណេញនយោបាយហើយលោករំពឹងថាគណបក្សប្ រជាជននៅតែកាន់កាប់អាសនៈក្នុងរដ្ឋសភាច្រើនជាងគណបក្ស សង្គ្រោះជាតិដោយផ្អែកទៅលើសំឡេងគាំទ្រ ៣ លាន ៥ សែនសំឡេងរបស់គណបក្សប្រជាជន។ លោក សុខ ឥសាន ថ្លែងថា៖ « នេះចុះឡើងដូចទូកនៅកណ្តាលសមុទ្រប៉ះរលក។ យើងធ្វើគណបក្ស វាគឺស្រដៀងនេះដែរ។ ការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋ វាមិនទៀងទេ។ សូមរង់ចាំមើលលទ្ធផលប្រកាសរួចរាល់សិន»។ លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិចហ្វិកបានថ្លែងថាផ្អែកតាមតួលេខ សំឡេងគាំទ្ររបស់គណបក្សសង្គ្រោះជាតិពិតជាបានកើនឡើង ប៉ុន្តែលោកថាគណបក្សណាឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំក្ រោយវាអាស្រ័យទៅកម្មវិធីនយោបាយរបស់គណបក្សនីមួយៗ។ ប៉ុន្តែលោក សំ គន្ធាមី ហាក់បីដូចជាស្ទាក់ស្ទើរក្នុងការនិយាយថាសំឡេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជាកំពុងធ្លាក់ចុះ។ លោក គន្ធាមី ថ្លែងថា៖ «[គណបក្សប្រជាជន] មិនធ្លាក់ចុះរាល់អាណត្តិទេ ពីព្រោះយើងឃើញថាសំឡេងសរុបនៅតែជាង ៣ លាន។ សម្ទុះនៃការគាំទ្រផ្អែកទៅលើ [កម្មវិធីនយោបាយ]។ យើងត្រូវមើលទៅលើកម្មវិធីនយោបាយរបស់គណបក្សនីមួយៗ ពីព្រោះប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតមើលទៅលើកម្មវិធីនេះ»៕ PS -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.