សួស្តី សមាជិកទាំងអស់ខ្ញុំដូចជាមានចំងល់មួយអំពីរឿង ខ្មែរ និងសៀម។ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាពិតបានដឹង និយល់បានច្រើនហើយ.... ជាការពិតណាស់ ពួកសៀមតែងតែ លុកលុយចូលមកក្នុងប្រទេសខ្មែរជាច្រើនលើកច្រើនសាររហូតដល់ ថ្នាក់មានការផ្ទុះអាវុធដាក់គ្នាទៀតផង សំនួរសួរថា *តើនេះជាឧប្បត្តិហេតុមែនឬ?*ពួកសៀមបានចូលមកទឹក ដីខ្មែរ មានជំលោះជាមួយខ្មែរ ប្រយុទ្ធគ្នា តែក្រោយមកសុំគ្នាចរចារ *ប៉ុន្មានលើកមកហើយដែល ចរចារជាមួយខ្មែរ?* មួយទៀត *ហេតុអ្វីបានរដ្ឋាភិបាលខ្មែរនៅតែ ចង់ចរចារជាមួយសៀមទៀតបើយើងបានដឹងច្បាស់ពីបំណង់របស់សៀមទៅ ហើយ?*បើមានអ្នកណាបានដឹង ឬយល់ច្បាស់អំពីបញ្ហានេះសូមជួយពន្យល់អោយបានច្បាស់ផងចុះ។
សូមបញ្ឋាក់៖ ការពន្យល់របស់ អស់លោក សូមអោយមានមូលដ្ឋានច្បាស់លាស់ កុំនិយាយគ្រាន់តែបង្អាប់ឬ ដៀល អី ព្រោះនេះជាចំងល់មួយដែលខ្ញុំតែងតែត្រូវបានសួរ ។ សូម្បីតែកូនក្មេងអាយុ 12 ឬ 13 ឆ្នាំក៏ ហាមាត់សួរខ្ញុំដែរ ប៉ុន្តែខ្ញុំឆ្លើយមិនចេញ ព្រោះមិនដឹងច្បាស់.... --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

