បាទ សូមអគុណណាស់ លោក* ហ្លូរីយ៉ង់*ដែលបានជួយពន្យល់អំពីបញ្ហានេះ ប៉ុន្តែ ខ្ញុំតែងតែ បានឮរដ្ឋាភិបាលខ្មែរ និយាយជាញយៗ ថាទង្វើដែលយើងធ្វើនេះគឺ ដើម្បីកុំអោយមានកាមើលមុខគ្នាមិនត្រូវរវាង ខ្មែរនិងសៀម ព្រោះអីដូចយើងដឹងស្រាប់ហើយថា បើខ្មែរប្តឹងសៀមយើងប្រាកដជាឈ្នះ ប៉ុន្តែបន្ទាប់ពីការប្តឹងផ្តល់គ្នា នោះប្រទេសសៀម និងលែងមានភាពជិតស្និតជាមួយខ្មែរទៀតហើយ ពេលហ្នឹងសួថាតើអាចមានអ្វីកើតឡើងទៅ? ព្រោះថានៅក្នុងប្រទេសខ្មែរ ទាំងរបស់សបរប្រើប្រាស់ភាគច្រើនាំចូលពីប្រទេស សៀម ជីវភាពរស់នៅរបស់បងប្អូនខ្មែរនៅតាមជាយដែនភាគច្រើប្រកបមុខរបរ រកស៊ីជាមួយសៀម ចុះបើ ខ្មែរ-សៀម លែងមានទំនាក់ទំនងគ្នាវាទៅជាយ៉ាងម៉េចដែ? សុំទោសខ្ញុំក៏មិនសូវដឹងច្បាស់ដែរ អំពីរឿងនយោបាយ ឬរឿងសេដ្ឋកិច្ច ប៉ុន្តែខ្ញុំចេះតែ មានចំងល់ទៅ ខ្ញុំចេះតែ សួរៗ ទៅក្រែងលោ បានដឹងខ្លះៗ ប៉ុណ្ណោះ...
2009/5/12 Freedom <[email protected]> > *តាមយោបល់ខ្ញុំ ដើមហេតុចំបងមួយ > គឺគ្មានអ្វីក្រៅពីការពុករលួយរបស់អស់លោកអ្នកកាន់អំណាចខ្មែរធំៗទាំងប៉ុន្មាននេះទេដែលអាចពន្យល់ពីការពន្យាពេលមិនចេះចប់ > ដើម្បីចរចារ, > ជាជាងគេរត់ទៅប្តឹងតុលាការអន្តរៈជាតិឡាអេដែលគេដឹងជាស្រេចថាខ្មែរត្រូវបានឈ្នះ។ > > មតិជាតិនិងអន្តរៈជាតិអាចឆ្ងល់ថា តើហេតុអ្វីបានជាជាង៣០ឆ្នាំហើយវាមិនឈ្លោះគ្នា, > វាទើបតែឈ្លោះគ្នាឥឡូវ? ឬមួយវាចែកគ្នាស៊ីមិនស្មើគ្នា ក្រោយពីក្លើលោកហ៊ុនសែន, > លោកថាក់ស៊ីន, ត្រូវពលរដ្ឋសៀមគេដេញចេញពីតំណែងទៅហើយនោះ?* > ** > *ហ្លូរីយ៉ង់* > > > > 2009/4/8 Samady KS <[email protected]> > >> សួស្តី សមាជិកទាំងអស់ខ្ញុំដូចជាមានចំងល់មួយអំពីរឿង ខ្មែរ និងសៀម។ >> ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាពិតបានដឹង និយល់បានច្រើនហើយ.... >> ជាការពិតណាស់ ពួកសៀមតែងតែ >> លុកលុយចូលមកក្នុងប្រទេសខ្មែរជាច្រើនលើកច្រើនសាររហូតដល់ថ្នាក់មានការផ្ទុះអាវុធដាក់គ្នាទៀតផង >> សំនួរសួរថា >> *តើនេះជាឧប្បត្តិហេតុមែនឬ?*ពួកសៀមបានចូលមកទឹកដីខ្មែរ >> មានជំលោះជាមួយខ្មែរ ប្រយុទ្ធគ្នា >> តែក្រោយមកសុំគ្នាចរចារ *ប៉ុន្មានលើកមកហើយដែល ចរចារជាមួយខ្មែរ?* >> មួយទៀត *ហេតុអ្វីបានរដ្ឋាភិបាលខ្មែរនៅតែ >> ចង់ចរចារជាមួយសៀមទៀតបើយើងបានដឹងច្បាស់ពីបំណង់របស់សៀមទៅហើយ? >> * បើមានអ្នកណាបានដឹង >> ឬយល់ច្បាស់អំពីបញ្ហានេះសូមជួយពន្យល់អោយបានច្បាស់ផងចុះ។ >> >> សូមបញ្ឋាក់៖ ការពន្យល់របស់ អស់លោក សូមអោយមានមូលដ្ឋានច្បាស់លាស់ >> កុំនិយាយគ្រាន់តែបង្អាប់ឬ ដៀល អី >> ព្រោះនេះជាចំងល់មួយដែលខ្ញុំតែងតែត្រូវបានសួរ ។ >> សូម្បីតែកូនក្មេងអាយុ 12 ឬ 13 ឆ្នាំក៏ ហាមាត់សួរខ្ញុំដែរ >> ប៉ុន្តែខ្ញុំឆ្លើយមិនចេញ ព្រោះមិនដឹងច្បាស់.... >> >> >> --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

