លោកពូក្រាក់ម៉ូ! ឧបមាថា របងនៅជុំវិញផ្ទះរបស់លោក ត្រូវបាក់រលើងដោយសារទឹកជំនាន់ ។ ក្រោយមក លោកត្រូវដាំបង្គោលរបងសារជាថ្មីវិញ ។ តើលោកត្រូវ ធ្វើយ៉ាង មេច ដើម្បីដាំបង្គោលអោយចំខណ្ឌសីមាវិញ ? ខ្ញុំសូមឆ្លើយជំនួស ទៅចុះ ! គឺគេត្រូវការប្លង់ដី ។ ដូច្នេះ ការដែលរដ្ឋាភិបាលខ្មែរបានយកប្លង់ផែនទី ដែលតម្កល់ទុកនៅឯអង្គការសហប្រជាជាតិនោះ មកធ្វើជាគោលនោះ តើវាទាស់ត្រង់ណា ? ឬមួយបើតាមពួកលោក ៗ គេអាចដាំបង្គោលព្រំដែនសារជាថ្មី ដោយមិនបាច់មើលប្លង់ ?
សូមជ្រាបថា ហេតុដែល គេមិនត្រូវការអ្នកបច្ចេកទេសអន្តរជាតិក្នុងកិច្ចចរចារស្វែងរកបង្គោលព្រំដែន ចាស់ៗ ដែលបាត់បង់ទៅនោះ ព្រោះ ថា ខាងភាគីខ្មែរនិងភាគីយួន ពួកគេមានអ្នកឯកទេសរៀងៗខ្លួនគ្រប់គ្រាន់ហើយ ។ ហើយបញ្ហាព្រំដែនខ្មែរយួននេះសោធទៀត គឺវាមិនជាចាំបាច់ តម្រូវអោយមាន បរទេសមកធ្វើជាអាជ្ញារកណ្ដាលឡើយ ព្រោះថា កាចរចាកន្លងមក បានប្រព្រឹត្តទៅ យ៉ាងរលូន ដោយគ្មានការវិវាទឡើយ ហើយវាមិនមែនជារឿងជម្លោះឯណា ។ ណាមួយទៀត ក្នុងរឿងនេះ ! បើអោយ ប្រទេសដទៃមកធ្វើជាអាជ្ញារកណ្ដាលនោះ សូមសួរថា តើខ្មែរយើងជឿទុកចិត្តប្រាកដ ដែរឬទេ ថាប្រទេសនោះៗ ពិតជាធ្វើជាអាជ្ញារកណ្ដាល ដោយមិនមានភាពលំអៀង ? ដូច្នេះគេមិនត្រូវទុកចិត្តអ្នកដទៃជាជាងខ្លួនឯងឡើយ ។ ខ្ញុំធ្លាប់ឮលោកវ៉ាគិមហុង មានប្រសាសន៍ថា មុនអំឡុងពេល ដែលសន្ធិសញ្ញាព្រំដែនខ្មែរយួននេះ ត្រូវបានចុះហត្ថេលខា និងអនុម័តយល់ព្រម ក្នុងរដ្ឋសភា សំណុំរឿងព្រំដែននេះ គឺលោក តែងតែលើកយកមក រាយការណ៍ក្នុងរដ្ឋសភា ដោយប្រគល់អោយរដ្ឋសភាពិនិត្យ នូវរបាយការណ៍នេះ ជាច្រើនលើក ។ តែរាល់ពេល ពួកតំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី មិនដែលអើពើ ជួយពិនិត្យមើលឡើយ។ ពួកគេតែងតែទន្ទិញពាក្យច្រំដែល ៗ ដោយបានចោទថា សំណុំរឿង នេះ វាខុសពីអនុសញ្ញាទីក្រុងប៉ារីស ប្លាៗៗៗៗ អាយ៉ង ប្លាៗៗៗៗ ជាដើម ....។ សរុបមក គណបក្សសមរង្ស៊ីបានចាប់ច្បិចយកអទិភាព នៃការចុះសន្ធិសញ្ញាព្រំដែនខ្មែរ យួននេះ មកធ្វើជាឧបករណ៍ សម្រាប់ចំណេញផ្នែកនយោបាយតែប៉ុណ្នោះ ។ព្រោះថា គណបក្សសមរង្ស៊ីដឹងច្បាស់ណាស់ អំពីចំណុចខ្សោយរបស់ពលរដ្ឋខ្មែរ ។ដោយសារថាខ្មែរយើងមួយភាគធំ តែងតែមានអារម្មណ៏មិនល្អ ជាមួយយួន។ មកពីអចឹងហើយ បានជាឆ្នាំមុននេះ លោកសមរង្ស៊ី បានធ្វើរឿងព្រំដែនខ្មែរយួននេះ អោយមានការកម្រើកមេឃ កម្រើកដី ម្ដងទៀត គឺដើម្បីអោយពលរដ្ឋខ្មែរមានអារម្មណ៏ក់មកលើរូបគាត់។ ព្រោះថា នៅម្ខាងទៀត ជម្លោះនៅប្រាសាទព្រះវិហារ ពេលហ្នុង បានធ្វើអោយប្រជាប្រិយរបស់លោកហ៊ុនសែន ឡើងដល់កប់ពពក ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

