គីង្គក់ លក់ថ្នាំស្រែង<https://www.facebook.com/profile.php?id=100002914472897> ខ្មែរណាក៏ស្រឡាញ់ជាតិខ្លួនដែរ គ្រាន់តែការស្រឡាញ់នោះ មានភាពផ្សេងៗគ្នាទៅតាមការយល់ឃើញរៀងៗខ្លួន។ ចំណុចអន់របស់ខ្មែរ គឺភាពក្រអឺតក្រទម និងការវាយឬកឆ្មើងកន្ទ្រើងហួសហេតុ បែងចែកជ្រុលនិយម ដោយសំលឹងមើលភាពផ្សេងគ្នាថាជាឧបស័គ្គ ផ្ទុយពីប្រទេសជឿនលឿន ដែលគេសំលឹងមើលឃើញភាពផ្សេងគ្នាថាជាកម្លាំង ពីព្រោះពួកគេនាំគ្នាធ្វើអ្វីៗទៅតាមលទ្ធភាពរៀងៗខ្លួន។ ចំពោះជនជាតិខ្មែរវិញ អ្នកណាមិនយល់ស្របតាមខ្លួន គឺជាសត្រូវ... អ្នកណាមិនចូលបក្សរបស់ខ្លួន គឺមិនស្រឡាញ់ខ្មែរ, ជាអាយ៉ងបរទេស... អ្នកណាមិនយល់ឃើញដូចខ្លួន គឺខុស។ ចំណុចអន់មួយទៀតរបស់ខ្មែរ គឺចូលចិត្តសង្ស័យ, កាត់ស្មាន, ចោទ និងកាត់ទោស វាយតម្លៃ បិទផ្លាក ដោយមិនខ្ចីស្វែងរកការពិត។ តួយ៉ាង បើគេនិយាយមិនត្រូវគ្នាជាមួយអ្នកណាម្នាក់ គេក៏តាំងចោទអ្នកនោះ ថាជាអិលឌីភី ឬជាខ្ញុំកញ្ជះយួន...។ល។ ពោលគឺ សុខចិត្តសម្លាប់ចោល១០០នាក់ ជាជាងឲ្យម្នាក់រួចខ្លួន។ ការចោទទៅចោទមកបែបនេះ ទីបំផុតទៅ អ្នកណាក៏ជាអាយ៉ងទាំងអស់ ពីព្រោះយើងនាំគ្នាលេងល្បែងមួយដែលយួនបានរៀបជាអន្ទាក់ដាក់ខ្មែរ ហើយខ្មែរនាំគ្នាលេងវាទាំងមិនដឹងខ្លួន គ្មានការពិចារណា។ នេះហើយ ចំណុចអន់របស់ខ្មែរ!!!
ខ្ញុំដឹងថា នៅទីនេះ គឺសម្រាប់និយាយពាក្យភាសាវិជ្ជមាន។ បើចង់ឃើញវិជ្ជមានភាពសូមគិតបញ្ច្រាស់វិញទៅ នឹងបានឃើញហើយ។ -- "There's only one corner of the universe you can be certain of improving, and that's your own self." ~ Aldous Huxley -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

