អ្វីដែលហៅថា គីង្គក់លក់ថ្នាំស្រែង៖
* ឪពុកប្រដៅកូនឲ្យធ្វើមនុស្សល្អ តែខ្លួនឯងជាមនុស្សប្រមឹក
* ម្តាយជំរុញកូនស្រី ឲ្យមានឫកពាជាសុភាពនារី តែខ្លួនឯងដើរលេងបៀរ
* គ្រូបង្រៀនទ្រឹស្តីដល់សិស្ស តែខ្លួនមិនអនុវត្តជាគម្រូ
* លោកសង្ឃ(ខ្លះ)ផ្សាយព្រះធម៌អប់រំគេ តែខ្លួនឯងនៅជាប់កិលេសលោកិយ
* មន្ត្រីរដ្ឋាភិបាល អប់រំប្រជាជនឲ្យស្មោះត្រង់ តែខ្លួនឯងពុករលួយ
* .......។ល។...។ល។....

2011/10/8 PuppyXpress <[email protected]>

> គីង្គក់ លក់ថ្នាំស្រែង<https://www.facebook.com/profile.php?id=100002914472897>
> ខ្មែរណាក៏ស្រឡាញ់ជាតិខ្លួនដែរ គ្រាន់តែការស្រឡាញ់នោះ
> មានភាពផ្សេងៗគ្នាទៅតាមការយល់ឃើញរៀងៗខ្លួន។ ចំណុចអន់របស់ខ្មែរ
> គឺភាពក្រអឺតក្រទម និងការវាយឬកឆ្មើងកន្ទ្រើងហួសហេតុ បែងចែកជ្រុលនិយម
> ដោយសំលឹងមើលភាពផ្សេងគ្នាថាជាឧបស័គ្គ ផ្ទុយពីប្រទេសជឿនលឿន
> ដែលគេសំលឹងមើលឃើញភាពផ្សេងគ្នាថាជាកម្លាំង 
> ពីព្រោះពួកគេនាំគ្នាធ្វើអ្វីៗទៅតាមលទ្ធភាពរៀងៗខ្លួន។
> ចំពោះជនជាតិខ្មែរវិញ អ្នកណាមិនយល់ស្របតាមខ្លួន គឺជាសត្រូវ...
> អ្នកណាមិនចូលបក្សរបស់ខ្លួន គឺមិនស្រឡាញ់ខ្មែរ, ជាអាយ៉ងបរទេស...
> អ្នកណាមិនយល់ឃើញដូចខ្លួន គឺខុស។ ចំណុចអន់មួយទៀតរបស់ខ្មែរ គឺចូលចិត្តសង្ស័យ,
> កាត់ស្មាន, ចោទ និងកាត់ទោស វាយតម្លៃ បិទផ្លាក ដោយមិនខ្ចីស្វែងរកការពិត។ តួយ៉ាង
> បើគេនិយាយមិនត្រូវគ្នាជាមួយអ្នកណាម្នាក់ គេក៏តាំងចោទអ្នកនោះ ថាជាអិលឌីភី
> ឬជាខ្ញុំកញ្ជះយួន...។ល។ ពោលគឺ សុខចិត្តសម្លាប់ចោល១០០នាក់
> ជាជាងឲ្យម្នាក់រួចខ្លួន។ ការចោទទៅចោទមកបែបនេះ ទីបំផុតទៅ អ្នកណាក៏ជាអាយ៉ងទាំងអស់
> ពីព្រោះយើងនាំគ្នាលេងល្បែងមួយដែលយួនបានរៀបជាអន្ទាក់ដាក់ខ្មែរ
> ហើយខ្មែរនាំគ្នាលេងវាទាំងមិនដឹងខ្លួន គ្មានការពិចារណា។ នេះហើយ
> ចំណុចអន់របស់ខ្មែរ!!!
>
> ខ្ញុំដឹងថា នៅទីនេះ គឺសម្រាប់និយាយពាក្យភាសាវិជ្ជមាន។
> បើចង់ឃើញវិជ្ជមានភាពសូមគិតបញ្ច្រាស់វិញទៅ នឹងបានឃើញហើយ។
>
> --
> "There's only one corner of the universe you can be certain of improving,
> and that's your own self."
> ~ Aldous Huxley
>
>


-- 
"There's only one corner of the universe you can be certain of improving,
and that's your own self."
~ Aldous Huxley

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to