*អាជ្ញាធរភ្នំពេញឲ្យ CNRP ទៅរ៉ៃអង្គាសប្រាក់វិភាគទាន នៅទីស្នាក់ការ
របស់ខ្លួនវិញ
<http://www.dap-news.com/2011-06-14-02-39-55/96527--cnrp----.html>*
*ពួកទមិឡផ្អើលនឹងស្រមោល**ទូរទស្សន៍ព្រះអាទិត្យ*

*អាជ្ញាធរភ្នំពេញ ឲ្យCNRP ទៅរ៉ៃអង្គាសប្រាក់ វិភាគទាន នៅទីស្នាក់ការ
របស់ខ្លួនវិញ
<http://www.dap-news.com/2011-06-14-02-39-55/96527--cnrp----.html>*
Wednesday, 05 August 2015 13:23 *ដោយ ៖ ដើមអម្ពិល **ID-011 *
*ភ្នំពេញ ៖* អាជ្ញាធរភ្នំពេញ បានស្នើឲ្យគណបក្ស សង្រ្គោះជាតិ (CNRP) រៀបចំការ
ប្រមូលវិភាគទាន ដើម្បី ទ្រងទ្រង់ទូរទស្សន៍ ព្រះអាទិត្យ នៅទីស្នាក់ការកណ្តាល
របស់គណបក្សវិញ *ដើម្បីកាត់បន្ថយ ភាពអសកម្មភាព នានា ដែលកើតមានឡើង*។
*រយៈពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មភាពរបស់មន្រ្តីគណបក្ស សង្រ្គោះជាតិ
នៅតាមមូលដ្ឋាន នៅទូទាំងរាជធានី បានបញ្ចេញសកម្មភាពក្នុងការរៀបចំ
ទីកន្លែងដើម្បីប្រមូលប្រាក់ ជួយទ្រទ្រង់ ទូរទស្សន៍ របស់ខ្លួន ដែលគម្រោង
នឹងចេញរូបរាងនៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦ខាងមុខ ក្នុងនោះប្រជាពលរដ្ឋ
ក៏បាននាំគ្នាយកប្រាក់មកបង់ក៏មានចំនួនច្រើនផងដែរ។*
លិខិតរបស់សាលារាជធានីភ្នំពេញចុះហត្ថលេខា ដោយ លោក ម៉ក់ វណ្ណស៊ីថា
អភិបាលរងរាជធានីភ្នំពេញ ផ្ញើទៅប្រធានគណៈកម្មាធិការ ប្រតិបត្តិ
គណបក្សសង្រ្គោះជាតិ ប្រចាំភ្នំពេញនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ បានឲ្យដឹងថា
“សាលារាជធានីភ្នំពេញ
ស្នើសុំឲ្យលោកប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្ស ធ្វើការរៀបចំ
ប្រមូលវិភាគទាន នៅតាមទីស្នាក់ការ រឺទីតាំងឯកជន របស់បក្សវិញ”។
*លិខិតដដែលបន្តថា **CNRP **បានរៀបចំការប្រមូលវិភាគទាននេះ
នៅតាមទីសាធារណៈមួយចំនួន ដោយមិន បានសុំច្បាប់ អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន
មានសមត្ថកិច្ច ដែលប្រការនេះ បណ្តាលឲ្យប៉ះពាល់ និងបាត់បង់
របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានី។*
សម្រាប់ករណីនេះ លោក អ៊ូ ចាន់រិទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានថ្លែងថា
ខាងលោកបានទទួលលិខិតពីសាលារាជធានីរួចរាល់ហើយ
ហើយខាងលោកក៏បានធ្វើការផ្លាស់ប្តូរមករៀបចំនៅទីស្នាក់ការបក្សហើយដែរ
ដើម្បីជៀសវាងកុំឲ្យមានបញ្ហាជាមួយអាជ្ញាធរ។
បើតាម លោក អ៊ូ ចាន់រិទ្ធិ រហូតមកថ្ងៃទី៥ សីហានេះ
គណបក្សបានទទួលប្រាក់វិភាគទានពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសបានជាង៥០ម៉ឺនដុល្លារហើយ។
តាមគម្រោងគណបក្សសង្រ្គោះជាតិ នឹងរៀបចំការប្រមូលប្រាក់វិភាគនេះ
នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនទៀត នៅទូទាំងប្រទេស៕

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to