*How many times have Sam Rainsy run away from his supporters?* *He asked them to rise, and they did.* *Then he compromised. * *Now, once again he took himself out of it again. What kind of struggle is that. Did he compare to that lady in Myanma?* *I'm sorry. Sam Rainsy is no where near her. *
On Wednesday, December 16, 2015 at 12:30:11 AM UTC-8, cnrpwa wrote: > > Foreign help has strings: Rainsy > > Wed, 16 December 2015 | Meas Sokchea > <http://www.phnompenhpost.com/author/meas-sokchea/17894> | The Phnom Penh > Post > > [image: > http://www.phnompenhpost.com/sites/default/files/styles/full-screen/public/field/image/rainsy_at_wat_rasmei_samakki_in_roubaix_an_industrial_city_in_the_northern_part_of_france_13_12_2015_supplied.jpg?itok=1CqWCZnm] > Self-exiled Cambodia National Rescue Party leader Sam Rainsy addresses > Khmer nationals during a speech at a Buddhist pagoda in Roubaix in northern > France on Sunday. Photo supplied > > Opposition leader Sam Rainsy, currently in self-imposed exile and lobbying > for foreign diplomatic support, told supporters in France on Sunday that > Cambodia should not rely on foreign powers to solve its own problems, given > the country’s history. > The Cambodia National Rescue Party president is currently abroad to avoid, > among other legal entanglements, a two-year prison sentence > <http://www.phnompenhpost.com/post-weekend/sam-rainsy-faces-arrest-warrant> > stemming from a recently resurrected 2011 conviction for defaming > Foreign Minister Hor Namhong. > In his remarks in France, he said a solution to the country’s ongoing > political tensions should be flexible and between “Khmers and Khmers”, and > should not rely on foreign powers. > Speaking at Wat Rasmei Samakki in France, Rainsy discussed the folly of > how, after the decline of the Angkor Empire, successive factions of the > Khmer royal family requested assistance and protection from the > neighbouring states of Siam, today’s Thailand, and Annam, the precursor of > Vietnam, to support their claims on power. > As a result, Thailand came to control the western provinces of Battambang > and Siem Reap while Vietnam annexed the Mekong delta, referred to as > Kampuchea Krom by some Cambodians. > “If we look at Cambodian history for the last 400 years, we have seen that > Khmers have argued with each other continuously,” Rainsy said. > “When there were continuous conflicts, our Khmer behaviour was to win over > fellow Khmers absolutely, and to win, we relied on foreign countries. > “This, we must withdraw. If we do not rely on the Western foreign > countries, then we rely on the Eastern foreign countries. They help us to > win but they do not help for free. They think of their own interests.” > Given his efforts to engage the international community > <http://www.phnompenhpost.com/national/eu-passes-resolution-supporting-rainsy> > to help with Cambodia’s ongoing political tension, the comments could be > seen as somewhat ironic. > But via email, Rainsy said his remarks needed to be understood in the > country’s historical context, which he said was reminiscent of Poland – a > country “also caught between two powerful and aggressive neighbours: > Prussia/Germany and Russia”. > He added: “But Cambodia has nothing to fear from Western countries, like > Poland has nothing to fear from Brazil. Those countries do not share any > common borders!” > Cambodian People’s Party spokesman Sok Eysan agreed that a reliance on > foreign powers undermined the Kingdom’s territory in the past, but the > issue was not simple. > He said Vietnam “liberating” Cambodia from the Pol Pot regime, for > example, was “meaningful help”. > *លោក សម រង្ស៊ី ចង់ដោះស្រាយបញ្ហានយោបាយដោយខ្មែរ និង ខ្មែរ * > Wed, 16 December 2015 > មាស សុខជា > <http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417> > > ភ្នំពេញ ប៉ុស្តិ៍ > > *ភ្នំពេញៈ* លោក សម រង្ស៊ី > ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេសបានបង្ហាញនូវភាពទន់ភ្លន់ជាមួយនឹងគណបក្សកាន់អំណាចដោយចង់ដោះស្រាយបញ្ហានយោបាយដែលកំពុងឡើងកម្តៅដោយខ្មែរ > > និងខ្មែរដោយមិនចាំបាច់ពឹងផ្អែកលើបរទេសដូចនៅក្នុងប្រវត្តិសាស្ត្រដែលនៅទីបំផុតបានធ្វើឲ្យខ្មែរបាត់បង់ទឹកដី។ > ថ្លែងទៅកាន់អ្នកគាំទ្រនៅវត្តរស្មីសាមគ្គីនៅបារាំងកាលពីថ្ងៃអាទិត្យលោក > > សម រង្ស៊ី > បានចង្អុលបង្ហាញថារាប់រយឆ្នាំកន្លងមកខ្មែរតែងតែរត់ទៅពឹងប្រទេសក្រៅនៅពេលមានជម្លោះរវាងខ្មែរ > > និងខ្មែរដើម្បីឈ្នះខ្មែរម្ខាងទៀត។ > លោកថ្លែងថា៖ «បើយើងពិនិត្យប្រវតិ្តសាស្រ្តខ្មែរ ៤០០ > ឆ្នាំកន្លងមកយើងឃើញថាខ្មែរតែងតែឈ្លោះគ្នាមិនឈប់។ > នៅពេលមានជម្លោះអាកប្បកិរិយាខ្មែរចង់ឈ្នះខ្មែរដូចគ្នាដាច់ខាតហើយដើម្បីឈ្នះត្រូវតែពឹងផ្អែកលើប្រទេសក្រៅដែលចំណុចនេះយើងត្រូវតែដកចេញ។ > > បើមិនពឹងប្រទេសខាងលិចគឺពឹងប្រទេសខាងកើតដល់គេជួយខ្មែរម្ខាងឈ្នះគេគិតពីផលប្រយោជន៍ > »។ > លោក សម រង្ស៊ី បន្តថាប្រទេសខាងលិច > និងខាងកើតគេសម្លឹងមើលទឹកដីខ្មែរដើម្បីជាការតបស្នងចំពោះការជួយរបស់ពួកគេ។ > > លោកបញ្ជាក់ថា៖ «ដូច្នេះយើងល្មមបញ្ចប់ [ការពឹងលើប្រទេសក្រៅ] > ល្មមដកបទពិសោធពីប្រវតិ្តសាស្រ្ត»។ > លោក *សុខ ឥសាន > អ្នកនាំពាក្យគណបក្សប្រជាជនបានទទួលស្គាល់ការអត្ថាធិប្បាយរបស់លោក សម > រង្ស៊ី > ដោយថ្លែងថាការពឹងផ្អែកលើជំនួយបរទេសធ្វើឲ្យខ្មែរបាត់បង់ទឹកដីប៉ុន្តែលោកថាការពឹង* > *ជំនួយបរទេសមិនអាចចៀសបានទេនៅពេលកម្ពុជាជួបគ្រោះថ្នាក់ > ឬត្រូវធ្វើបាបដោយក្រុមមួយ។* > ប៉ុន្តែលោក ឥសាន បានបញ្ជាក់ថា៖ > «ការពឹងខ្លះមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទេ។ > ការពឹងខ្លះធ្វើឲ្យកម្ពុជាសល់ទឹកដី។ វាមិនអវិជ្ជមានទាំងអស់ទេ។ > របបប៉ុលពតដែលសម្លាប់មនុស្សហើយបើយើងមិនពឹង [វៀតណាម] > ដើម្បីរំដោះជីវិតប្រជាជនតើយើងអាចធ្វើបានដោយខ្លួនឯងឬអត់? > នៅពេលកម្លាំងតស៊ូប្រឆាំង > ប៉ុល ពត នៅទន់ខ្សោយ។ នេះគឺជាជំនួយមានន័យ»។ > នៅពេលសួរថាតើករណីលោក សម រង្ស៊ី > ដែលកំពុងត្រូវបានតុលាការចេញដីកាចាប់ខ្លួនអាចនឹងត្រូវដោះស្រាយបានរវាងខ្មែរ > > និងខ្មែរដែរទេ? លោក ឥសាន > ថ្លែងថាវប្បធម៌សន្ទនាកំពុងតែបន្តដោះស្រាយបញ្ហាដោយខ្មែរតែមួយហើយថាករណីលោក > > សម រង្ស៊ី គឺផ្អែកលើនីតិវិធីរបស់តុលាការ។ > សហគមន៍អន្តរជាតិក៏បានជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហាផងដែរ៕ > > TK > > *បទវិភាគ៖ តើអ្វីនៅពីក្រោយនៃការចេញដីការបស់តុលាការចាប់ខ្លួនលោក > សម រង្ស៊ី ផ្ទួនៗ**?* > ដោយ ទីន ហ្សាការីយ៉ា > 2015-12-13RFA > [image: សម រង្ស៊ី ហ៊ុន សែន ៦២០] > លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន > សែន (ស្ដាំ) ថ្លែងទៅកាន់អ្នកកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ > ខែមេសា ឆ្នាំ២០១៥។ > RFA/Tin Zakariya > សំណុំរឿង លោក សម រង្ស៊ី ចុងក្រោយដែលតុលាការសើរើសំណុំរឿងចាស់ > ចេញដីកាចាប់ខ្លួនលោកនៅពេលនេះ > គឺធ្វើឲ្យស្ថានការណ៍នយោបាយវិវឌ្ឍន៍កាន់តែអាក្រក់នាពេលបច្ចុប្បន្ននេះ > ពិសេសនឹងឈានទៅដល់ការប្រេះស្រាំវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ > ដែលនឹងពិបាកស្ដារឡើងវិញបាន។ > ទោះបីជាបែបនេះក្ដី នរណាក៏ដឹងដែរថា > ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់គណបក្សប្រឆាំងជាបន្តបន្ទាប់នេះ > ជាហេតុផលនយោបាយដែលសហគមន៍ជាតិ > និងអន្តរជាតិថ្កោលទោសចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការ > ដែលគេមើលឃើញពីភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែង។ > តើអ្វីនៅពីក្រោយនៃការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ផ្ទួនៗនោះ? > ថ្វីត្បិតតែតំណាងគណបក្សទាំងពីរបានជួបគ្នាជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ > > ទី១០ ធ្នូ នេះក៏ដោយ > ក៏ស្ថានភាពនយោបាយដែលបានឡើងកម្ដៅខ្លាំងណាស់ទៅហើយ > ក៏ប្រហែលមិនទាន់អាចស្ដារនូវអ្វីដែលអ្នកនយោបាយហៅថា > វប្បធម៌សន្ទនានោះបានដោយងាយនោះឡើយ។ នៅទីបំផុត > វប្បធម៌សន្ទនានេះមិនអាចឈ្នះវប្បធម៌ចាប់ចង > ដែលរដ្ឋាភិបាលតែងតែអនុវត្តកន្លងមកនោះទេ។ > អ្នកនយោបាយខ្មែរ បានប្រើប្រាស់ល្បែងនយោបាយម្ដងត្រជាក់ ម្ដងក្ដៅនេះ > មិនមែនជាលើកទី១ នោះទេ។ ល្បែងនយោបាយនេះ > បានកើតមានជាដដែលៗនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រយៈពេលជាង > ២០ឆ្នាំកន្លងមក > អ្នកនយោបាយខ្មែរតែងតែប្រើប្រាស់ល្បែងនយោបាយរុកកួនគ្នាទៅវិញទៅមកឥតឈប់ឈរ > > ពិសេសចាប់តាំងពីមានការបោះឆ្នោតជាលើកដំបូងតាមលទ្ធិប្រជាធិបតេយ្យឆ្នាំ១៩៩៣ > > មក។ > ងាកមកបច្ចុប្បន្ននេះវិញ > មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរនៅក្នុងអាណត្តិទី៥ > តែងតែរកវិធីសាស្ត្រផ្ដួលគ្នាទៅវិញទៅមកនៅក្រោយការបោះឆ្នោត។ > ការយកឈ្នះចាញ់គ្នារវាងអ្នកនយោបាយនៅពេលនេះ គឺគណបក្សកាន់អំណាច > បក្សប្រឆាំង ហាក់ដូចជាភ្លេចតម្រូវការរបស់ប្រជាពលរដ្ឋ > ដែលបក្សជាប់ឆ្នោតទាំងពីរធ្លាប់បានសន្យានៅមុនពេលបោះឆ្នោតនោះ។ > ជាការពិតណាស់ តម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺសុខសន្តិភាព។ > ប្រជាពលរដ្ឋមិនចង់ឃើញអ្នកនយោបាយខ្មែរពីមួយជំនាន់ទៅមួយជំនាន់ > ហែកហួរគ្នាគ្មានទីបញ្ចប់ ការអនុវត្តច្បាប់ដោយស្មើភាព > ពិសេសទៅទៀតនោះ គឺតម្រូវការក្រពះ ជាដើម។ របាយការណ៍ធនាគារពិភពលោក (World > Bank) បង្ហាញថា ប្រជាជនជាង ៣លាននាក់មានជីវភាពក្រីក្រ ហើយជាង > ៨លាននាក់ មានជីវភាពជិតក្រ។ > ផ្ទុយទៅវិញ លោក ហ៊ុន សែន កំពុងប្រើគោលនយោបាយ "ឈ្នះៗ" > ក្នុងការដឹកនាំរបស់ខ្លួន ដែលគោលនយោបាយនេះមានបីសំខាន់ គឺទី១ > ការរក្សាសុវត្ថិភាពអាយុជីវិត ទី២ ការរក្សាទ្រព្យសម្បត្តិ និងទី៣ > ការរក្សាឋានៈ និងតួនាទី។ > នៅគ្រាដែលគណបក្សប្រឆាំងកំពុងមានសន្ទុះអ្នកគាំទ្ររបស់ខ្លួនកាន់តែកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ > > ហើយអាណត្តិទី៥ នេះ លទ្ធផលបោះឆ្នោតប្រដេញគ្នានោះជាមេរៀនស្រាប់។ > បញ្ហានេះ ចង់មិនចង់ > រដ្ឋាភិបាលត្រូវតែរកវិធីទប់ស្កាត់តាមរយៈយុទ្ធសាស្ត្រ "ឈ្នះៗ" នេះ > ពោលគឺការរក្សាឋានៈតួនាទី ឬអំណាចជាកត្តាចម្បង។ ទន្ទឹមនឹងនេះ > នរណាក៏ដឹងដែរថា ក្រុមអ្នកមានអំណាច > ឬក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន > សុទ្ធតែជាក្រុមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ > ក្រៅពីនេះទៀត ជំងឺមិនទុកចិត្តក៏ជារឿងសំខាន់ដែរ > នៅគ្រាដែលប្រទេសកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ > មិនដែលធ្លាប់មានការផ្លាស់ប្ដូរមេដឹកនាំសោះនោះ > ការដឹកនាំរបស់បុគ្គលតែម្នាក់ដ៏យូរបែបនេះ ក៏មានភាពវិជ្ជមាន > និងអវិជ្ជមានច្រើនដែរ ដូចជា បញ្ហារំលោភសិទ្ធិមនុស្ស > អំពើនិទ្ទណ្ឌភាពក្នុងសង្គម ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន > និងអំពើនិទ្ទណ្ឌភាព ជាដើម។ > ជាងនេះទៅទៀត សារនយោបាយរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលថា > "មានស៊ី អត់សែន មានសែន អត់ស៊ីនោះ" > ប្រហែលជាឋិតនៅក្នុងការចងចាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន > រហូតក៏ថាបាន។ ប្រការនេះ លោក ហ៊ុន សែន ប្រហែលជាមិនអាចទុកចិត្ត លោក សម > រង្ស៊ី ឡើយបើសិនជាលោកចាញ់ឆ្នោតនោះ។ ម្យ៉ាងវិញទៀត > កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ជាញឹកញយ អំពាវនាវឲ្យបញ្ចប់វប្បធម៌ > "ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី"។ លោក ហ៊ុន សែន > ទំនងជាព្រួយបារម្ភអំពីការសងសឹកដោយប្រការណាមួយ > ក្រោយពីលោកធ្លាក់ពីអំណាចក៏ថាបាន។ > ស្របពេលគ្នានេះ > នៅមុនពេលកម្ដៅនយោបាយឡើងកាន់តែខ្លាំងរវាងគណបក្សជាប់ឆ្នោតទាំងពីរ > គឺលោក សម រង្ស៊ី ធ្លាប់បានរិះគន់ថា លោក ហ៊ុន សែន > ជាមេដឹកនាំផ្ដាច់ការ។ លោក សម រង្ស៊ី ក៏សរសេរនៅក្នុងហ្វេសប៊ុក > (Facebook) > របស់លោកភ្លាមៗក្រោយពេលមានអំពើហិង្សាវាយតំណាងរាស្ត្របក្សប្រឆាំងពីររូបកាលពីថ្ងៃទី២៦ > > តុលា នោះថា ការបោះឆ្នោតខាងមុខ លោក ហ៊ុន សែន ដឹងខ្លួនថា > លោកមិនឈ្នះក្នុងការបោះឆ្នោតខាងមុខ > ហើយដើម្បីរក្សាអំណាចបានច្រើនឆ្នាំតទៅទៀតនោះ មានតែ លោក ហ៊ុន សែន > ប្រើវិធីស្រដៀងក្រុមហ្វាស៊ីស (Fascist) នៅប្រទេសអ៊ីតាលី > ដែលប្រើហិង្សាលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀត។ល។ > ការឌឺដងដាក់គ្នានេះ លោក ហ៊ុន សែន > ទំនងជាមិនអាចទប់កំហឹងរបស់ខ្លួនបាននោះឡើយ។ ម្យ៉ាងទៀត > ជំងឺមិនទុកចិត្តក៏មាន ហើយដើម្បីបង្ហាញឥទ្ធិពលខ្លួនផងនោះ លោក ហ៊ុន > សែន មានតែប្រើនយោបាយ "ឈ្នះៗ" នេះ ដើម្បីចាត់ការទៅលើដៃគូ ព្រោះថា > ការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ទៅតាមបណ្ដឹងរបស់ លោក ហោ ណាំហុង > ដែលជាសំណុំរឿងចាស់កប់ទុកច្រើនឆ្នាំមកហើយនោះ > គឺធ្វើឡើងមួយថ្ងៃក្រោយ លោក ហ៊ុន សែន ប្រកាសថា > សំណុំរឿងរបស់មេបក្សប្រឆាំងនៅក្នុងដៃតុលាការនៅឡើយ។ លោក ហ៊ុន សែន > ក៏ប្រកាសថា លោកក៏មិនធ្វើជាតួចិត្តល្អ > ក្នុងការស្នើសុំទៅព្រះមហាក្សត្រ សុំព្រះរាជទានទោសឲ្យ លោក សម រង្ស៊ី > ទៀតដែរ។ > លើសពីនេះទៀត អ្វីដែលគួរឲ្យសាធារណជនចាប់អារម្មណ៍ទៀតនោះ > គឺសំណុំរឿងរបស់ លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាកោះហៅផ្ទួនៗ > ក្រៅពីដីកាចាប់ខ្លួនតាមបណ្ដឹង លោក ហោ ណាំហុង នោះ។ > តុលាការបានចេញដីកាចំនួនពីរទៀតប្រឆាំងនឹង លោក សម រង្ស៊ី គឺទី១ លោក > ហេង សំរិន ប្រធានរដ្ឋសភា បានប្ដឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។ > ដីកាកោះហៅមួយទៀត គឺតុលាការចោទប្រកាន់ លោក សម រង្ស៊ី > ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ > ប្រើប្រាស់ឯកសារសាធារណៈក្លែង > និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម > ពាក់ព័ន្ធនឹងសំណុំរឿងព្រឹទ្ធសភា លោក ហុង សុខហួរ។ > ការចេញដីកាប្រឆាំង លោក សម រង្ស៊ី ជាបន្តបន្ទាប់នេះ តាមមើលទៅ > រដ្ឋាភិបាលហាក់មិនខ្វល់ទៅនឹងការព្រមានរបស់សភាអឺរ៉ុប និងសភាអាស៊ាន > ដែលអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់បទចោទនានាប្រឆាំង លោក សម រង្ស៊ី > បញ្ឈប់ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង > ពិសេសគឺការព្រមានរបស់សភាអឺរ៉ុប > ក្នុងការឈប់ផ្ដល់ជំនួយក្នុងមួយឆ្នាំៗជាង > ៤០០លានដុល្លារសហរដ្ឋអាមេរិក ឲ្យកម្ពុជា នោះឡើយ ដោយហេតុថា > រដ្ឋាភិបាលកម្ពុជា ក៏នៅមានមហាអំណាចសេដ្ឋកិច្ចចិន នៅពីក្រោយខ្នងដែរ។ > ជាសរុបសេចក្ដីទៅ ការផ្ដួលគូបដិបក្ខដោយប្រើគោលនយោបាយ "ឈ្នះៗ" > និងចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី បែបនេះ តាមមើលទៅ លោក ហ៊ុន សែន > នៅតែមានជំងឺមិនទុកចិត្តអ្នកណាទាំងអស់ ក្រៅពីក្រុមគ្រួសារលោក។ > ម្យ៉ាងវិញទៀត លោកចង់បន្សាបឥទ្ធិពលគណបក្សប្រឆាំង និងលោក សម រង្ស៊ី > ព្រោះថា ការចាត់ការ លោក សម រង្ស៊ី តាមរូបភាពបែបនេះ > មិនមែនជារឿងថ្មីនោះឡើយ។ នៅក្រោយការបោះឆ្នោតម្ដងៗ លោក សម រង្ស៊ី > មិនដែលមានឱកាសនៅបម្រើប្រជាពលរដ្ឋបានពេញអាណត្តិនោះឡើយ។ > ការធ្វើដូច្នេះ ដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញថា លោក សម រង្ស៊ី > ជាមនុស្សកំសាកជាដើម។ > ក្រៅពីនេះទៀត ក៏ជាឱកាសមួយសម្រាប់បំបែកបំបាក់សម្ព័ន្ធភាពរវាង លោក > សម រង្ស៊ី និងលោក កឹម សុខា ដោយទុកឲ្យ លោក កឹម សុខា > ដឹកនាំគណបក្សប្រឆាំងតែម្នាក់ឯង ព្រោះរដ្ឋាភិបាលដឹងយ៉ាងច្បាស់ថា > បើសិនជាគណបក្សប្រឆាំងបែកបាក់នោះ > គឺជាជោគជ័យរបស់ខ្លួននៅពេលបោះឆ្នោតខាងមុខ។ > ក៏ប៉ុន្តែ បើគណបក្សប្រឆាំងមិនបែកបាក់វិញ ទោះបីជា លោក សម រង្ស៊ី > នៅក្រៅស្រុកក៏ដោយ ប្រជាពលរដ្ឋបច្ចុប្បន្នអាចយល់បានយ៉ាងច្បាស់ថា > រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនោះ > ថាអ្នកណាជាអ្នករងគ្រោះពិតប្រាកដ។ ជាលទ្ធផល > នឹងបង្ហាញនៅពេលបោះឆ្នោតឆ្នាំ២០១៨។ > ល្បែងនយោបាយផ្ដួលគ្នានៅពេលនេះ តាមមើលទៅ > ក៏អាចជាយុទ្ធសាស្ត្រគណបក្សកាន់អំណាច > ចង់ពន្យារពេលការបោះឆ្នោតនៅពេលខាងមុខក៏អាចថាបាន ដូចដែល លោក សម > រង្ស៊ី ធ្លាប់បានចោទប្រកាន់ លោក ហ៊ុន សែន កន្លងមកនោះថា អ្វីដែល លោក > ហ៊ុន សែន ធ្វើនៅពេលនេះ > គឺជាចេតនាចង់ពន្យារពេលបោះឆ្នោតនៅអាណត្តិក្រោយ។ > យ៉ាងណាក៏ដោយចុះ ល្បែងអ្នកនយោបាយកំពុងលេងនៅពេលនេះ > អ្នកនយោបាយគ្មានជម្រើសអ្វីងាកមករកតុចរចាដោយប្រើប្រាស់វប្បធម៌សន្ទនាទៀតនោះទេ > > ដើម្បីរក្សាលំនឹងនយោបាយ ការផ្ដល់ឱកាសប្រកួតប្រជែងដោយស្មើភាព > ព្រោះថា > អាថ៌កំបាំងនៅក្រោយខ្នងឈុតឆាកសម្ដែងរបស់អ្នកនយោបាយនៅពេលនេះ > ប្រជាពលរដ្ឋភាគច្រើនបានយល់ដឹង និងមើលឃើញអស់ហើយ៕ > > > Sincerely yours,- ដោយការគោរពរាប់អាន!!! > > > *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* > > Email: *cnr...@gmail.com <javascript:>* > > Phone: *206-850-7565* > Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* > > *Donate: CNRP Chase Account: 422 981 188. * > *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not > wish to receive this email, please reply with "Unsubscribe"*. > -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.