*គណបក្សប្រជាជន៖ អាមេរិកបានអនុញ្ញាតឱ្យមានបាតុកម្មប្រឆាំងលោកហ៊ុន សែន* ដោយ ស៊ុន មេសា <http://km.rfi.fr/auteur/%E1%9E%9F%E1%9F%8A%E1%9E%BB%E1%9E%93-%E1%9E%98%E1%9F%81%E1%9E%9F%E1%9E%B6/> 09/02/201609/02/2016rfi
[image: media] លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងថ្ងៃកិច្ចប្រជុំសភា អំពីការអនុម័តសេចក្ដីព្រាងច្បាប់៣ នាពេលកន្លងមកRFI/ Siv Channa *អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបានចេញសេចក្តីប្រកាសព័ត៌មានថា ពលរដ្ឋខ្មែរនៅអាមេរិកកាំងនឹងនៅតែធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពេលដែលលោកនឹងធ្វើដំណើរបំពេញទស្សនៈកិច្ចនៅអាមេរិកនៅពាក់កណ្តាលខែកុម្ភៈនេះ។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថាបាតុកម្មប្រឆាំងនឹងមេបក្សខ្លួនគឺត្រូវបានរដ្ឋាភិបាលអាមេរិកអនុញ្ញាតឱ្យធ្វើហើយ។* លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាន ឱ្យដឹងថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍បានអនុញ្ញាតិឱ្យខ្មែរនៅអា មេរិកកាំងធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយ។ ជាបាតុកម្មដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ពេលលោកចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំអាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បាតុកម្មគឺជាសិទ្ធរបស់ប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរអាមេរិកគឺជាអ្នកទទួលខុសត្រូវសម្រាប់ សុវត្ថិភាពនៃភ្ញៀវដែលមកបំពេញទស្សនៈកិច្ចនៅប្រទេសខ្លួន។ លោកសុខ ឥសាន បានសង្កត់ធ្ងន់ថា គណបក្សកាន់អំណាចនៅរងចាំមើលថា គណបក្សប្រឆាំងមានចូលរួមសកម្មភាព ឬនៅពីក្រោយនៃបាតុកម្មនេះដែរឬទេ។ បើតាមអ្នកនាំពាក្យរូបនេះ អ្នកគាំទ្រគណបក្សប្រជាជននឹ ងធ្វើបាតុកម្មនៅភ្នំពេញវិញ ប្រសិនបើគណបក្សប្រឆាំងមានជាប់ពាក់ព័ន្ធ។ សូមបញ្ជាក់ថា ក្នុងសេចក្តីប្រកាសព័ត៌មាន ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង លោក ទូច វិបុល បានបញ្ជាក់ថា បាតុកម្មដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទទី១៥ កុម្ភៈនោះ គឺជាបាតុកម្មដោយសន្តិវិធីដើម្បីប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោក ហ៊ុន សែន ដែលស្ថិតនៅក្នុងចិត្តប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំងថា ជាជនផ្តាច់ការ។ បាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីនៅអាមេរិកនេះ គឺផ្តើមនៅម៉ោង៩ព្រឹក និងបញ្ចប់ទៅវិញនៅម៉ោង៥ល្ងាច។ គួររំលឹកថា គិតរួមទាំងបាតុកម្មនៅថ្ងៃទី១៥ កុម្ភៈសប្តាហ៍ក្រោយនេះ លោកហ៊ុន សែនត្រូវបានពលរដ្ឋខ្មែរនៅអាមេរិកកាំងធ្វើបាតុកម្មប្រឆាំងចំនួន២លើកហើយ ក្នុងរយៈពេលកន្លះឆ្នាំ។ កាលពីលើកទី១ គឺនៅខែ កញ្ញា ២០១៥ និងលើកទី២ នៅថ្ងៃទី១៥កុម្ភៈនេះទៀត។ ទាក់ទងនឹងបាតុកម្មនេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីជូនដំណឹងមិន ឱ្យសកម្មជនរបស់ចូលរួមធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅអាមេរិកនោះទេ។ គួររំលឹកថា លោនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានប្រកាសហើយថា បើមានបាតុកម្មប្រឆាំងលោកនៅសហរដ្ឋអាមេរិកនោះ ក៏នឹងមានបាតុកម្មប្រឆាំងមេដឹកនាំគណបក្សប្រឆាំងនៅស្រុកខ្មែរនោះដែរ។ សូមបញ្ជាក់ថាបើទោះបីជាមានគម្រោងបាតុកម្មប្រឆាំងនៅអាមេរិកក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅតែរក្សាដំណើរទស្សនៈ កិច្ចចូលរួមប្រជុំនៅសហរដ្ឋអាមេរិក រវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំអាស៊ានដដែល។ បើទោះបីជាគណបក្សសង្គ្រោះជាតិស្នើមិនឱ្យមានបាតុកម្ មប្រឆាំងលោកនាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែពេលនេះអាមេរិកបាន អនុញ្ញាតិឱ្យធ្វើបាតុកម្មហើយ ហើយពលរដ្ឋខ្មែរនៅអាមេរិកក៏ តាំងចិត្តយ៉ាងមាំថានឹងធ្វើបាតុកម្មដែរ៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.