*Mass Protests Against Son of Dictator Hun Manet in Long Beach, CA and
Other States*

*ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្ម​ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត
នៅទីក្រុងឡុងប៊ិច និងរដ្ឋមួយចំនួនទៀត*

*http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/*
<http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/>

ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្ម​ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត
នៅទីក្រុងឡុងប៊ិចដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី៧ ខែមិនា ឆ្នាំ២០១៦​ 10
នាទីមុន | នយោបាយ <http://vodhotnews.com/category/politics/>សិទ្ធិមនុស្ស
<http://vodhotnews.com/category/human-right/> |  0 |  8
<http://vodhotnews.com/wp-content/uploads/2016/03/Hun-Manet.jpg>លោក ហ៊ុន
ម៉ាណែត កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក​របស់​លោក​)

ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសប្រឆាំងនឹងការអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ ដោយពួកគេព្រមានធ្វើបាតុកម្ម
ប្រសិនបើមានវត្តមានរបស់​លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត
ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក
នឹងអញ្ជើញទៅសហរដ្ឋ​អាមេរិក
ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច
រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ
ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា
មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ ។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល
ប្រាប់វីអូឌី(VOD)នៅថ្ងៃ​ចន្ទនេះ​ថាប្រជា​ពល​រដ្ឋ​ខ្មែ​រ​នៅទីនោះ”​ក្តៅក្រហាយ”​នឹង​គម្រោង​អញ្ជើញមក​របស់​លោក
ហ៊ុន ម៉ាណែត ដើម្បីចូលរួម​កម្មវិធីវប្បធម៌​​ខ្មែរ​នៅលើទឹកដីអាមេរិក​។
លោក​បន្ត​ថាតាមលោកដឹង​
ពលរដ្ឋខ្មែរ​អាមេរិកកាំងម្នាក់​ដែលជា​សមាជិកនៃ​គណៈកម្មការបុរីកម្ពុជា(Cambodia
Town)ឈ្មោះ Rich​er ​Sanដែលលោកថាស្និទ្ធិ​នឹង​គណបក្សប្រជាជន​កម្ពុជា
បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យ​ចូលរួមកម្មវិធីនេះ​។

​លោកមានប្រសាសន៍ថា៖ *“ពេលឭដំណឹងថាលោក ហ៊ុន ម៉ាណែត មកចូលរួម
បងប្អូនយើងប្រតិកម្ម ហើយយើងនឹងស្នើឲ្យអភិបាលក្រុងផ្អាកកម្មវិធីហ្នឹង
ហើយបើគេពង្រើយកន្តើយ តាមពូដឹង បងប្អូនខ្មែរនឹងមិន​ចូលរួម
ឬទៅចូលរួមធ្វើបាតុកម្មពេលរៀបចំកម្មវិធីហ្នឹង**”*។

លោកបញ្ជាក់បន្ថែម​ថា៖ *“ការ​មកហ្នឹងខុសក្បួន នេះជាកម្មវិធីវប្បធម៌
ហើយគាត់(ហ៊ុន ម៉ាណែត​)មិនមែន​ជាអ្នក​ជំនាញវប្បធម៌ណា ជាកងទ័ពតើ​។
តាមដឹងគោលបំណងមកហ្នឹង​ដើម្បីពង្រីកបណ្តាញពលរដ្ឋនៅអាមេរិកកាំង”*។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៧ខែមីនា ឆ្នាំ២០១៦ លោក ទូច វិបុល
បានលើក​ឡើងសំដៅទៅ​គណៈ​​កម្មការ​បុរីកម្ពុជា​​ថា​៖
*“ការសម្រេចចិត្តរបស់អស់លោកគឺជាការដាក់ទណ្ឌកម្មចំពោះអ្នក​ដែលបានបោះឆ្នោត​ឲ្យអស់​លោក។
ហើយពួកគេមានគម្រោង​ធ្វើពហិការនិងបាតុកម្មប្រឆាំងនឹងកម្មវិធីណាមួយដែលមាន​វត្តមានឧត្តមសេនីយ៍
ហ៊ុន នៅទីនោះ”*។ លោកបញ្ជាក់ថា៖ *“ការអញ្ជើញនេះជាការប្រមាថទៅលើអ្វី
ដែល​ប្រទេសនេះប្រកាន់យកនិងជាការមើលងាយយ៉ាងពេញទំហឹងចំពោះអ្នកដែលបានមកដល់ទីនេះដែល​​ពេ​ញចិត្តអ្វីគ្រប់បែបយ៉ាងដែលបដិសេធដោយឧត្តមសេនីយ៍
ហ៊ុន ម៉ាណែតនិងគណបក្សកាន់អំណាចរបស់​ឪពុកគាត់”*។

សេចក្តីថ្លែងការណ៍របស់ពលរដ្ឋខ្មែរអាមេរិក​កាំង​ក៏​បាន​លើក​ឡើងពីការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជាផងដែរ​​​។

កាលពីថ្ងៃទី​១៩ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត
បាន​បើកកិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង
ដើម្បីពិភាក្សាពីការចូលរួម​ក្នុងព្រឹត្តិការណ៍ដង្ហែក្បួនចូលឆ្នាំខ្មែរ​នៅ​សហរដ្ឋអាមេរិក។​
លោក​ក៏​បាន​ស្នើ​ឲ្យ​លោក គិត​ ម៉េង
ជួ​យ​ផ្សព្វផ្សាយ​តាមទូរទស្សន៍ពីសហរដ្ឋអាមេរិកមកកម្ពុជា​អំពីព្រឹត្តិការណ៍នេះ។​

គួរ​បញ្ជាក់​ថា​កាលពីពាក់កណ្តាលកុម្ភៈ
ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់បាន​ធ្វើបាតុកម្មប្រឆាំង​នឹងវត្តមាន​របស់​​លោក​នាយករដ្ឋមន្រ្តី
ហ៊ុន សែន ដែល​ចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន​
ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ៕
[image: បាតុកម្មប្រឆាំងនឹង​លោក ហ៊ុន សែន លើទឹកដីអាមេរិក
កាលពីកន្លងទៅ]បាតុកម្មប្រឆាំងនឹង​លោក
ហ៊ុន សែន លើទឹកដីអាមេរិក កាលពីកន្លងទៅ​
<http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/#>
4
<http://vodhotnews.com/2016/03/cambodia-americans-plan-protest-against-hun-manet/#>

*សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_na...@vodhotnews.com
<sun_na...@vodhotnews.com?cc=edi...@vodhotnews.com&subject=Re:%E1%9E%96%E1%9E%9B%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A%E1%9E%A2%E1%9E%B6%E1%9E%98%E1%9F%81%E1%9E%9A%E1%9E%B7%E1%9E%80%E1%9E%80%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%84%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%94%E1%9E%B6%E1%9E%8F%E1%9E%BB%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%86%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%93%E1%9E%B9%E1%9E%84%E1%9E%9B%E1%9F%84%E1%9E%80%20%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93%20%E1%9E%98%E1%9F%89%E1%9E%B6%E1%9E%8E%E1%9F%82%E1%9E%8F%20%E1%9E%93%E1%9F%85%E1%9E%91%E1%9E%B8%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%84%E1%9E%A1%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%8A%E1%9E%B7%E1%9E%85>*
ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ
--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to